ប្រធានគណៈកម្មាធិការប្រជនជនខេត្ត សួរសុខទុក្ខ អបអរសាទរបុណ្យណូអែលឆ្នាំ២០១៩ នៅទីក្រុងត្រាវិញ
កាល​ពី​​​​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ ២០១៩ លោក ដុង​វ៉ាំង​​ឡឹម អ​នុ​លេ​ខា​​គណៈ​​កម្មា​ធិ​ការ​បក្ស​​ខេត្ត​ ប្រ​ធាន​​គណៈ​​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ខេត្ត​ និង​តំ​ណាង​​គណៈ​​​កម្ម​​ការ​​សា​ស​នា​​នៃ​​មន្ទីរ​​ម​ហា​​ផ្ទៃ​​ខេត្ត​ត្រា​វិញ បាន​អញ្ជើញ​ទៅ​សួរ​​សុខ​ទុក្ខលោក​អា​​ចារ្យ​​ គណៈ​​កម្ម​ការ​ និង​បង​​ប្អូន​ជន​រួម​ជាតិ​​​គ្រិស្ត​សាស​និក​​​នៅ​​វិ​ហារ​​សង្កាត់​ទី​១ ទី​​ក្រុង​ត្រា​វិញ នៅ​​ក្នុង​ឱ​​កាស​​​​​បុណ្យ​​ណូ​អែល​​ឆ្នាំ​២០១៩​។ ស្ថិត​​នៅ​​វិ​ហារ​​សង្កាត់​ទី​​១ ទី​​ក្រុង​ត្រា​វិញ​ ប្រ​ធាន​គណៈ​​កម្មា​ធិ​ការ​ប្រជា​ជន​ខេត្ត​​លោក ដុង​វ៉ាំង​ឡឹម បាន​​ផ្តាំ​​ផ្ញើ​​បិយ​​វា​ចា​​សួរ​សុខ​​ទុក្ខ​ អប​អរ​​សា​ទរ​​​បុណ្យ​​ណូ​អែល​​​ដល់​លោក​​អា​​ចារ្យ​ ផាម​វ៉ាំន់​​​បៀ គណៈ​​កម្ម​​ការ​​​​និងបង​ប្អូន​ជន​រួម​ជាតិ​​​គ្រិស្ត​សា​ស​​និក​ ទ​ទួល​អំ​ណរ​​បុណ្យ​​ណូ​​​អែល​ឆ្នាំ​២០១៩ បាន​សប្បាយ​រីក​រាយ សុខ​សន្តិ​​ភាព​​ សុ​ភ​​មង្គល។


ប្រធានគណៈ​​កម្មាធិការប្រជាជនខេត្ត​​​លោក ដុងវ៉ាំងឡឹមបាន​​ផ្តល់ជូនព័ត៌មាន​​លេចធ្លោមួយ​​ចំនួន​​​ក្នុងការ​​ភិវឌ្ឍន៍សេដ្ឋ​​កិច្ច-សង្គមរបស់ខេត្ត​​​ក្នុង​​ឆ្នាំ​​កន្លងទៅ ឆ្លងតាម​​នោះ​​កត់​​ត្រាស្ងើចសរសើរ​​នូវការ​​ចំណែក​​របស់លោក​​អាចារ្យ​​​ គណៈ​​កម្ម​​ការ​​​​គ្រឹស្តសា​​និក​​​​​​​បាន​​រួមដំណើរ​​ជា​​មួយអាជ្ញាធម៌ និងសិរ្ស​​មាតុភូមិ​​គ្រប់លំដាប់​​ថ្នាក់​​ក្នុង​​​កសាងជនបទថ្មី អារ្យ​​ធម៌ទី​​ក្រុង។ ទន្ទឹមនឹងនោះលោក​​​មាន​​គោល​​​​បំណង​​​ក្នុងអំឡុងពេលខាង​​មុខ​​​បណ្តា​​លោក​​អា​​ចារ្យ​​​ និង​​គ្រឹស្ត​​សា​​និក​​​បន្ត​​កម្ម​​ចូលរួម​​​​​​បណ្តា​​កម្មភាព​​សង្គម ចនា​​​ប្រឡងប្រណាំងស្នេហាជាតិ រាល់ការនា​ «ប្រជាជនទាំង​​មូល​​​សា​​មគ្គីសាងជនបទ​​ថ្មី អារ្យធម៌ទី​​ក្រុង» រួមចំណែក​​សាងផែន​​ហាសា​​មគ្គី​​ទូទាំង​​ប្រជាជាតិ​​កាន់​​តែ​​​​​បានរឹងមាំពី​​មួយ​​ថ្ងៃទៅ​​មួយ​​ថ្ងៃ។

ជំនួស​​មុខ​​តំបន់សានា​​ត្រាវិញ លោកអា​​សារ្យផាម​​វ៉ាំនបៀ បានសំដែង​​នូវក្តីរីករាយនិងផ្តាំ​​ផ្ញើ​​វាចា​​​ថ្លែងអំណរគុណ​​​ចំពោះនោសញ្ចេនា ការ​​យកចិត្តទុក្ខ​​ដាក់​​​ពី​​ថ្នាក់​​ដឹកនាំ​​​គណៈ​​កម្មាធិការ​​បក្ស​​ខេត្ត ក្រុមប្រឹក្សា​​ប្រជាជន គណៈកម្មាធិការប្រជាជន គណៈ​​កម្មាធិការសិរ្ស​​មាតុភូមិវៀតណាម​​ខេត្តត្រាវិញ និង​​​​ប្រធានគណៈ​​កម្មាធិការ​​ប្រជាជនខេត្ត​​លោក ដុវ៉ាំងឡឹម ចំពោះ​​​​លោក​​អា​​ចារ្យគណៈ​​កម្ម​​ការ​​​និង​​បងប្អូនជន​​រួមជាតិ​​គ្រឹស្ត​​សា​​​​​នារួមជា​​មួយ​​គ្នា​​សា​​មគ្គី ពង្រីក​​ស្មា​​រតីរស់នៅ «រស់នៅ​​ល្អ​​ខាង​​ផ្លូវ​​លោក ផ្លូវធម៌» រួមចំណែកកម្ម​​ចូលក្នុង​​ការភិវឌ្ឍន៍​​សេដ្ឋ​​​កិច្ច-សង្គម​​​នៅមូលដ្ឋាន៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291820