បង្កើតការងារព្យាបាលបណ្តាករណីឆ្លងជំងឺកូវីដ-១៩ ដោយប្រើប្រាស់ថ្នាំប្រឆាំងមេរោគត្រូវតាមណែនាំរបស់ក្រសួងសុខាភិបាល
តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត ចំនួនករណីឆ្លងក្នុងសប្តាហ៍ ២.៥៤៧នាក់ ថយ ៨៨១នាក់ (២៥,៧%) ប្រៀបជាមួយសប្តាហ៍មុន (៣.៤២៨នាក់)។ ចំនួនករណីឆ្លងក្នុងសហគមន៍ ២.៣៧៨នាក់ ស្មើនឹង ៩៣,៤% នៃចំនួនករណីសរុបក្នុងសប្តាហ៍។

អំពីការផ្សព្វផ្សាយចាក់វ៉ាក់សាំង ចាក់ម្ជុលទីសម្រេចបាន ៦៩៤.៨៤៩ម្ជុល សម្រេចបាន ៩៩,%, ម្ជុលទី២បាន ៦៧១.៨៨១ម្ជុល សម្រេចបាន ៩៦,%, ម្ជុលទី ៣ បាន ១៩០.៥៩១ម្ជុល សម្រេចបាន ២៧,%។ ចំពោះកុមារមានអាយុពី១២ដល់១៧ឆ្នាំ បានចាក់ម្ជុលទី១ បាន ៩៧.៦៩៣ម្ជុល សម្រេចបាន ១០១,% និងម្ជុលទី ២ បាន ៧៩.៣៩២ម្ជុល សម្រេចបាន ៩៧,%។ កំពុងផ្សព្វផ្សាយចាក់ម្ជុលបំពេញបន្ថែម(ម្ជុលទី៣) ជូនបណ្តាអ្នកមានជំងឺ និងអ្នកមានអាយុពី ៥០ឆ្នាំឡើងទៅ ចំនួន ២៦៣.២៤៣នាក់។

នៅអង្គប្រជុំ បណ្តាមូលដ្ឋានរបាយការណ៍ពីស្ថានភាពធ្វើចត្តាឡីស័កF1 ព្យាបាលF0 នៅនឹងផ្ទះ ការងារចាក់វ៉ាក់សាំង ការងារសុខុមាលភាពសង្គម ស្ថានភាពសិស្សានុសិស្សចូលសាលារៀនដោយផ្ទាល់។ល។ រាល់ការលំបាក ជាប់ជំពាក់និងសំណើ។

ចង្អុលការនៅអង្គប្រជុំ អនុលេខាបក្សខេត្ត គឹមង៉ុកថាយ ក្រើនរំលឹកដល់បណ្តាមូលដ្ឋានត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយ ពន្យល់ឪពុកម្តាយរបស់សិស្សកម្រិតបឋមសិក្សាទៅសាលាដើម្បីរំលឹងមេរៀនឡើងវិញ ប្រឡងមាសទី១។­ ពន្លឿនជាងនេះទៀតការងារចាក់វ៉ាក់សាំង ត្រូចាក់ឲ្យអស់វ៉ាក់សាំងបានបែងចែក មិនទុកឲ្យសល់វ៉ាក់សាំង ពង្រឹងការងារព្យាបាល F0 នៅនឹងផ្ទះ ប្រើប្រាស់ឆ្នាំប្រឆាំងវ៉ីរុសត្រូវតាមណែនាំរបស់ក្រសួងសុខាភិបាលដើម្បីកាត់បន្ថយករណីស្លាប់។ ទន្ទឹមនឹងនោះធានាបណ្តាបញ្ហាសុខុមាលភាពសង្គម សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

ថ្លែងការណ៍សន្និដ្ឋានអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើដល់បណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានបន្តពង្រឹងការងារផ្សព្វផ្សាយ ចលនាប្រជាជនលើកកំពស់ការយល់ដឹងក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ ពិសេសមិនត្រូវធ្វេសប្រហែស អនុវត្តហ្មឹងម៉ាត់វិធានការណ៍បង្ការ ទប់ស្កាត់ជំងឺ។ បណ្តាមូលដ្ឋានយោងតាមផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់មន្ទីរសុខាភិបាលតាមលើកចាក់ជាក់ស្តែងនីមួយៗ ដើម្បីរៀបចំចាក់ឲ្យប្រជាជននៅលើភូមិសាស្រ្ត ធានាសុវត្ថិភាព ប្រសិទ្ធភាព ត្រូវតាមគម្រោងពេលដាក់ចេញ។ ទន្ទឹមនឹងនោះ ពង្រឹងប្រតិបត្តិការនៃមណ្ឌលសុខាភិបាលចល័ត ក្រុមព្យាបាលចល័តដើម្បីជំនួយដល់ប្រជាជនព្យាបាលមានប្រសិទ្ធភាពបណ្តាករណីF0នៅនឹងផ្ទះ។ អនុវត្តនូវការផ្តល់ថ្នាំព្យាបាលបានទាន់ពេល ត្រូវតាមការកំណត់ជូនអ្នកជំងឺកូវីដ-១៩  ដាច់ខាតមិនទុកឲ្យអ្នកជំងឺមិនទទួលបានថ្នាំព្យាបាលជំងឺ។ ពិសេសយកចិត្តទុកដាក់ តាមដានសុខភាពក្រុមមុខសញ្ញាអ្នកជំងឺដែលមានហានិភ័យខ្ពស់ ត្រូវអនុវត្តចាត់ថ្នាក់F0 ឲ្យបានហ្មត់ចត់ ដើម្បីមានទិសដៅព្យាបាលសមស្រប ដើម្បីកាត់បន្ថយករណីផ្ទេរទៅធ្ងន់ និងស្លាប់។ មន្ទីរសុខាភិបាលត្រូវមានផែនការ រៀបចំរួចរាល់អំពីថ្នាំព្យាបាល ចាត់កងកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិតធានាក្នុងកាសបុណ្យតេតង្វៀងដាងខាងមុខនេះ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291881