ត្រាវិញ សម្ពោធដាក់ឲ្យប្រើប្រាស់បន្ថែមរោងច័ក្រវាយោអគ្គិសនីទី៥
កាលពីរសៀលថ្ងៃទី១៦ ខែមករា ស្ថិតនៅឃុំដុងហាយ ស្រុកយ្វៀងហាយ ក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនី ទ្រុងណាមទី១ សមាជិកនៃសម្ព័ម្ធទ្រុងណាម ប្រារព្ធពិធីសម្ពោធរោងចក្រវាយោអគ្គិសនីដុងហាយទី១។ អញ្ជើញចូលរួមពិធីសម្ពោធមានអតីតប្រធានរដ្ឋសភាលោកស្រ្តី ង្វៀងធីគីមង៉ឹន, អតីតលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ង្វៀងធៀនញ៉ឹន, បណ្តាសមមិត្តថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិម។ លោក ង៉ោជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងបណ្តាអនុលេខាបក្សខេត្តត្រាវិញអញ្ជើញចូលរួម។ 

រោងចក្រវាយោអគ្គិសនីយ្វៀងហាយ១ មានទុនវិនិយោគសរុបជិត ៥.០០០ពាន់លានដុង ដាក់នៅទីតាំងនៃសមុទ្រ V1-7 ស្ថិតនៅឃុំដុងហាយ ស្រុកយ្វៀងហាយ ជាមួយនឹងទ្រង់ទ្រាយ២៥បង្គោលទួប៊ីនខ្យល់មានកំពស់ ១០៥ម៉ែត្រ មានសមត្ថភាពសរុប ១០០មេហ្គាវ៉ាត់។ រោងចក្រវាយោអគ្គិសនីដុងហាយ១ គណៈដាក់ឲ្យប្រើប្រាស់នឹងបំពេញបន្ថែម ៣៣០លានគីឡូវ៉ាត់ម៉ោងថាមពលបៃតងជារៀងរាល់ឆ្នាំ ហើយនេះជាគម្រោងវាយោអគ្គិសនីធំបំផុតក្នុងប្រទេសវៀតណាមនាបច្ចុប្បន្ន។

ក្នុងដំណើរការកសាងជិត១០ខែ ម្ចាស់វិនិយោគបានដឹកជញ្ជូនសម្ភារៈជិត ៧០.០០០តោន លើចម្ងាយផ្លូវជាង ១២.០០០គីឡូម៉ែត្រ មកប្រមូលផ្តុំនៅគម្រោងការ។ ជាមួយក្រុមវិស្វករ កម្មករសាងសង់ផ្ទល់ជាង១.១០០នាក់ ប្រើប្រាស់ដែកអស់ជាង ១៨.០០០តោន។

ថ្លែងការណ៍សង្កត់ធ្ងន់នៅពិធីសម្ពោធ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានឲ្យដឹង៖ ការដាក់ប្រើប្រាស់រោងចក្រវាយោអគ្គិសនីដុងហាយ១ នឹងផ្គត់ផ្គង់ដល់ប្រព័ន្ធថាមពលជាតិជាមួយបរិមាណផលជាង ៣៦៤ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ហើយនេះក៏ជាគម្រោងវាយោអគ្គិសនីទី៥ របស់ខេត្ត បង្កើនសមត្ថភាពវាយោអគ្គិសនីសរុបក្នុងការប្រតិបត្តិការពាណិជ្ជកម្មរួមឡើងជិត ២៥៧ មេហ្គាវ៉ាត រួមចំណែកឆ្លើយបានតម្រូវការសន្តិសុខថាមពលជាតិ និងតំបន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ដើម្បីឲ្យរោងច័ក្រនេះដំណើរការ ទាញយកផលផលប្រកបដោយប្រសិទ្ធភាព ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានបន្តឧបត្ថម្ភបង្កលក្ខណៈដើម្បីក្រុមហ៊ុនដំណើរការរោងចក្រប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ពិសេសគឺធានាសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីត្រាវិញសក្តិសមជាទីកន្លែងមកដល់នៃបណ្តាម្ចាស់វិនិយោគ។ ទន្ទឹមនឹងនោះ សហការធ្វើសកម្មភាពទៅតាមទិសដៅជិតស្និទ្ធជាមួយបរិស្ថាន ពិសេសគឺបរិស្ថានសមុទ្រ។

បានដឹង តាមការរំពឹងទុកដល់ចុងឆ្នាំនេះ ត្រាវិញបន្តមាន០៤គម្រោងការវាយោអគ្គីសនីនឹងបើកដំណើរការដោយមានថាមពលសរុប ៣៤៤មេហ្គាវ៉ាត់ ផ្តល់ថាមពលស្អាតជារៀងរាល់ឆ្នាំជាមួយបរិមាណអគ្គិសនីជាង ១.៤៥០លានគីឡូវ៉ាត់មោងក្នុងមួយឆ្នាំ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291824