អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង សួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតនៅខេត្តត្រាវិញ
កាលពីថ្ងៃទី ១៩ ខែមករា លោកស្រីវ៉ធីអាញ់ស្វឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតនៅខេត្តត្រាវិញ។ អញ្ជើញចូលរួមជាមួយក្រុមប្រតិភូការងារមានថ្នាក់ដឹកនាំអគ្គសម្ព័ន្ធពលករវៀតណាម និងថ្នាក់ដឹកនាំសមាគមសហពន្ធនារីវៀតណាម។ ទទួលបដិសណ្ឋារកិច្ចមានសមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

ស្ថិតក្នុងឱកាសទទួលអំណរនិទាឃរដូវ ឆ្នាំ ២០២២ និងអំណរអនុស្សាវរីយ៍ឆ្នាំទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម លោកស្រីវ៉ធីអាញ់ស្វឹង និងក្រុមប្រតិភូការងារបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវិរភាព ង្វៀងធីយ៉ាង នៅសង្កាត់ទី ៤ និងអ្នកម្តាយវៀតណាមវិរភាព ង្វៀងធីអ៊ុក នៅសង្កាត់ទី ៦ ទីក្រុងត្រាវិញ។ អនុប្រធានរដ្ឋបានកំណត់ត្រាគុណូបការៈយ៉ាងធំរបស់អ្នកម្តាយវិរភាពវៀតណាម។ លោកស្រី វ៉ធីអាញ់ស្វឹង សំណូមពរដល់ថ្នាក់ដឹកនាំមូលដ្ឋានគប្បីបន្តយកចិត្តទុកដាក់ ថែទាំសុខភាពជូនអ្នកម្តាយ ជួយឱ្យបណ្តាអ្នកម្តាយបានសម្បាយ សុខភាពមួនមាំ បន្តពង្រីកប្រវេណីបដិវត្តន៍ រួមជាមួយនឹងរដ្ឋអំណាចមូលដ្ឋានកសាងមាតុភូមិកាន់តែងសម្បូណ៍ ស្អាតស្អំ។

អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់ព្រះសង្ឃ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត និងព្រះសង្ឃវត្តលឿងស្វៀង នៅសង្កាតទី ១ ទីក្រុងត្រាវិញ អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹងបានកំណត់ត្រា និងស្ងើចសរសើរចំពោះការរួមវិភាគទានរបស់សាសនានៅលើភូមិសាស្រ្តខេត្តនិយាយរួម និងព្រះសង្ឃ ពុទ្ធបរិស័ទនិយាយដោយឡែក។

សំដែងនូវក្តីរីករាយចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសន្យាបន្តផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទរស់នៅ “ល្អសាសនា ថ្លៃថ្លាសង្គម” បន្តអនុវត្តល្អបណ្តាគោលការណ៍ គោលនយោបាយក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ សកម្មប្រឡងប្រណាំងពលកម្មផលិត រួមជាមួយនឹងរដ្ឋគ្រប់លំដាប់ថ្នាក់បញ្ចេញកម្លាំងកសាងមាតុភូមិ ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូណ៍ អារ្យធម៌។

អញ្ជើញទៅចូលរួមកម្មវិធីជូនអំណោយរបស់បក្ស រដ្ឋដល់កម្មករក្រុមហ៊ុនចំកាតឯកសមាជិក CY Vina នៅតំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ អនុប្រធានរដ្ឋវ៉ធីអាញ់ស្វឹងបានឱ្យដឹងថា៖ ស្ថិតក្នុងការទប់ទល់ជាមួយនឹងអាសន្នរោគជំងឺកូវីដ-១៩ យ៉ាងតឹងតែង ប៉ុន្តែកន្លងហើយរួមជាមួយនឹងការរួមកម្លាំង រួមគំនិតរបស់ទូទាំងប្រព័ន្ធនយោបាយ និងសហគមអាជីវកម្ម ក៏ដូចជាការយកចិត្តទុកដាក់ទាន់ពេលរបស់បណ្តាអង្គការមហាជន បណ្តាអាជីវកម្មនៅលើភូមិសាស្ត្រខេត្តនិយាយរួម ក្រុមហ៊ុនចំកាតឯកសមាជិក CY Vina និយាយដោយឡែកបានឆ្លងកាត់ការលំបាក និងវិលត្រឡប់មកផលិតធ្វើអាជីវកម្មក្នុងស្ថានភាពធម្មតាថ្មី។ អនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការខិតខំឆ្លងកាត់ការទុក្ខលំបាក ធ្វើលំនឹងជីវភាព។ ក្នុងនោះបានសង្កត់ធ្ងន់ទៅលើកងកម្លាំងពលការិនី ពលករជនជាតិខ្មែរដែលបានយកចិត្តទុកដាក់ទាន់ពេល។

នាឱកាសចូលឆ្នាំថ្មី អនុប្រធានរដ្ឋវ៉ធីអាញ់ស្វឹង បានប្រសិទ្ធពរដល់សហគមអាជីវកម្មរបស់ខេត្តត្រាវិញ និងទូទាំងពលករទទួលអំណរនិទាឃរដូវប្រកបដោយភាពសុខដុម សុភមង្គល ឆ្នាំថ្មីទទួលបានក្តីរីករាយថ្មី៕ ប្រែសម្រួល៖រតនា

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291815