ត្រាវិញចាត់តាំងឡើងយ៉ាងមហោឡារិកពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ទិវាបង្កើតខេត្តឡើងវិញ និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ ១

កាលពីរាត្រីថ្ងៃទី ២៩ មេសា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងយ៉ាងមហោឡារិកពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ទិវាបង្កើតខេត្តត្រាវិញឡើងវិញ ឆ្នាំទី ៤៧ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ និងឆ្នាំទី ១៣២ ទិវាខួបកំណើតលោកប្រធានហូជីមិញ។ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា វឿងឌិញហ្វេ អញ្ជើញចូលរួម និងថ្លែងសុទ្ទរកថានៅពិធី។ចូលរួមពិធីនៅមានលោក ត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម, លោកស្រី ង៉ូធីមិញហ្វាយ លេខាមជ្ឈិមបក្ស ប្រធានគណៈប្រជាចលនាមជ្ឈិម, លោក ង្វៀងធៀនញ៉ឹង អតីតសមាជិកការិយាល័យនយោបាយ អតីតលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ព្រមទាំងថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ន ផ្នែកមជ្ឈិម ថ្នាក់ដឹកនាំបណ្តាខេត្ត ទីក្រុងភាគខាងត្បូង។

ចំណែកខាងខេត្តត្រាវិញមានលោក ង៉ូជីកឿង សមាជិកគណៈប្តិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញ, បណ្តានុលេខាបក្សខេត្ត បណ្តាមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, ចាស់ព្រឹទ្ធាចារ្យដិវត្តន៍ អ្នកម្តាយវៀតណាមវីរភាព បណ្តាថ្នាក់ដឹកនាំខេត្តត្រាវិញឆ្លងតាមបណ្តាដំណាក់កាល វីរកងកម្លាំងប្រដាប់អាវុធប្រជាជន វីរពលកម្ម បណ្តាអ្នកមុខអ្នកការសានា កម្មាភិបាល យុទ្ធជន តំណាងបណ្តាប្រជាជនគ្រប់ជនស្រទាប់ក្នុងខេត្ត។ល។ បានអញ្ជើញចូលរួមពិធីរំលឹខួបអនុស្សារីយ៍។

ថ្លែងសុទ្ទកថានៅពិធី លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់៖ ឆ្លងអស់រយៈកាល៣០ឆ្នាំបង្កើតខេត្តឡើងវិញ ក្រោមការដឹកនាំ ចង្អុលការផ្ទាល់របស់មជ្ឈិម ការឧបត្ថម្ភរបស់បណ្តាខេត្ត ទីក្រុងជាមិត្ត ជាមួយគោលយោបាយសមស្រប ព្រមជាមួយភាពសាមគ្គី ការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធយោបាយទាំងមូល ការភាពរបស់ប្រជាជនបានកសាងខេត្តត្រាវិញកាន់តែភិវឌ្ឍន៍ សម្រេចបានសមិទ្ធិផលសេដ្ឋកិច្ច - សង្គមលេចធ្លោជាច្រើន រួមចំណែកចូលក្នុងសមិទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចរបស់ខេត្តកាន់តែបានបើកទូលាយ សន្ទុះកំណើនបង្កើនសេដ្ឋកិច្ច GRDP គិតជាមធ្យមក្នុងមួយឆ្នាំសម្រេចជាង១១,%។ រចនាសម្ព័ន្ធសេដ្ឋកិច្ចបង្វែរតាមទិសដៅវិជ្ជមាន កសាងជនបទសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ បណ្តាវិស័យវប្បធម៌-សង្គមមានជំហានអភិវឌ្ឍន៍ទាំងអំពីបរិមាណនិងគុណភាព។ កម្មវិធីកាត់បន្ថយភាពក្រីក្រចីរភាពក៏សម្រេចបានលទ្ធផលសំខាន់ៗ គិតដល់ចុងឆ្នាំ២០២១ តាមស្តង់ដារក្រចាស់ អត្រាគ្រួសារក្ររបស់ខេត្តថយចុះនៅ,៥៦%

តំណាងឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋភា លោកវឿងឌិញហ្វេ បានជូនគ្រឿងស្សរិយយសពលកម្មថ្នាក់លេខ ដល់ខេត្តត្រាវិញ អាស្រ័យដោយមនស្នាដៃឆ្នើមក្នុងការអនុវត្តគោលយោបាយចំពោះជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្ត។

ថ្លែងសុទ្ទរកថាចង្អុលការ ប្រធានរដ្ឋសភា លោកវឿងឌិញហ្វេ វាយតម្លៃខ្ពស់ចំពោះបណ្តាសមិទ្ធិផលដែលបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញសម្រេចបានដោយឆ្លងអស់រយៈកាល៣០ឆ្នាំបង្កើតខេត្តឡើងវិញ។ ប្រធានរដ្ឋសភាវាយតម្លៃត្រាវិញនៅមានក្តានុពលជាច្រើនអភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេសគឺភិវឌ្ឍន៍ថាមពលកើតឡើងវិញ។

ដើម្បីខិតខំប្រឹងប្រែងក្លាយទៅជាខេត្តសំខាន់អភិវឌ្ឍន៍សេដ្ឋកិច្ចមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវឡុង ជាខេត្តជនបទថ្មីមុនឆ្នាំ២០២៥ និងជាខេត្តអភិវឌ្ឍន៍ក្នុងក្រុមឈានមុខនៅតំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ២០៣០ ប្រធានរដ្ឋសភា វឿងឌិញហ្វេ សំណូមពរខេត្តត្រាវិញច្បាមខ្ជាប់បណ្តាគោលដៅ ភារកិច្ច ដំណោះស្រាយទៅតាមស្មារតីសេចក្តីសម្រេចចិត្តលេខ១៣ កសាងខេត្តត្រាវិញក្លាយទៅជាមជ្ឈមណ្ឌលថាមពលស្អាត។ បន្តយកចិត្តទុកដាក់ កៀរគរ ប្រើប្រាស់រាល់ប្រភពធនធានដើម្បីអនុវត្តជោគជ័យយុទ្ធសាស្រ្តពីកសិកម្ម កសិករ ជនបទទៅតាមទិសដៅកសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករឆ្លាតវៃ។ ជំរុញមាំការកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្ម ពង្រឹងការជំរឿន កោះហៅវិនិយោគ អន្តតំបន់និងអនុតំបន់ដើម្បីទាញយកសក្តានុពល ភាពមានប្រៀបរបស់ខេត្ត ពិសេសគឺអំពីសេដ្ឋកិច្ចមុទ្រ។ ទន្ទឹមនឹងនោះ ត្រូវសហការស្អិតរមួតរវាងការពង្រីកសេដ្ឋកិច្ចជាមួយពង្រីកវប្បធម៌-សង្គម ពង្រីកបណ្តាតម្លៃវប្បធម៌របស់តំបន់ដីនិងមនុស្សត្រាវិញ។ ពង្រឹងសក្តានុពលការពារជាតិ និងសន្តិសុខ។ ផ្តោតលើការកសាង និងកែតម្រូវបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ។

ទទួលមតិចង្អុលការរបស់ប្រធានរដ្ឋសភា វឿងឌិញហ្វែ លេខាបក្សខេត្ត ង៉ូជីកឿង បានថ្លែងអំណរគុណហើយនឹងប្រញ៉ាប់បំពេញបន្ថែមចូលកម្មវិធី ផែនការរបស់ខេត្តដើម្បីផ្សព្វផ្សាយអនុវត្ត មិនបញ្ឈប់ក្នុងការផ្លាស់ថ្មី ច្នៃប្រតិដ្ឋក្នុងផ្នែកនីមួយៗ វិស័យនីមួយៗ ជាមួយការប្តេជ្ញាអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តហាសន្និបាតបក្ខភាគខេត្ត អាណត្តិកាល២០២០-២០២៥៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 967
  • ក្នុងសប្តាហ៍: 12,079
  • ទាំងអស់: 403,071