អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយសហភាពសហករណ៍វៀតណាម

កាលពីរសៀលថ្ងៃទី១១ ឧសភា ក្រុមការងាររបស់សហភាពសហករណ៍វៀតណាមអាស្រ័យដោយអ្នកស្រី ឡេធីហៀង ប្រធានក្រុមប្រឹក្សាភិបាលធ្វើជាប្រធាន បានអញ្ជើញមកធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីពីការពង្រីកនិងប្រើប្រាស់ផលិតផល OCOP នៅលើភូមិសាស្រ្តខេត្ត ពិនិត្យមើលបណ្តាផ្សារនៅលើភូមិសាស្រ្តខេត្ត និងណែនាំវិនិយោគពង្រីកផ្សារ។ ទទួលនិងធ្វើការជាមួយក្រុមប្រតិភូការងារមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរ ស្ថាប័នខេត្តមួយចំនួន។

ផ្តល់ជូនព័ត៌មានជូនក្រុមប្រតិភូការងារនៅពិធីធ្វើការ ថ្នាក់ដឹកនាំខេត្តត្រាវិញបានឲ្យដឹង៖ នាបច្ចុប្បន្ននៅលើភូមិសាស្រ្តខេត្តត្រាវិញ មានផ្សារសរុបចំនួន១១៦ផ្សារ។ ក្នុងនោះមាន២១ ទីផ្សារអាស្រ័យដោយអាជីវកម្ម និងសហករណ៍គ្រប់គ្រង, ៤ផ្សារអាស្រ័យដោយគ្រួសារធ្វើអាជីវកម្មគ្រប់គ្រង, ៩១ផ្សារអាស្រ័យដោយគណៈគ្រប់គ្រងនិងគណៈកម្មាធិការប្រជាជនថ្នាក់ឃុំគ្រប់គ្រងដោយផ្ទាល់។ ចាប់តាំងពីឆ្នាំ២០១៦មកដល់ពេលនេះកសាងផ្សារថ្មីចំនួន១៤ផ្សារ លើកកំពស់កម្រិតនិងជួសជុល៤៤ផ្សារ ជាមួយទុនវិនិយោគសរុបជាង៥៧ពាន់លានដុង ក្នុងនោះទុនថវិការដ្ឋជាង ២៧,៥ពាន់លានដុង នៅមកទុនអាជីវកម្ម សហករណ៍ និងទុនកៀងគរផ្សេងទៀត។

ទូទាំងខេត្តត្រាវិញមាន៨០ផលិតផលសម្រេចលក្ខឋាន OCOP មាន១៧៦សហករណ៍និង១សម្ព័ន្ធសហករណ៍ ក្នុងនោះមាន៩សហករណ៍ធ្វើសកម្មភាពក្នុងវិស័យទីផ្សារ។ ប៉ុន្តែ ចំនួនសហករណ៍ធ្វើសកម្មភាពមានប្រសិទ្ធភាពមានត្រឹមតែប្រមាណ៥០%។ បណ្តាមន្ទីរ ស្ថាប័នបានព្រួតដៃជម្រុញមាំ ពង្រឹងបណ្តាសហករណ៍ ផ្តល់ប្រឹក្សា រួមដំណើរ លើកកំពស់គុណភាពផលិតផល OCOP ពង្រីកតំបន់វត្ថុធាតុដើម និងច្រកចេញ។ ទន្ទឹមនឹងនោះ បញ្ជូនបណ្តាផលិតផលឡើងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ប៉ុន្តែការផ្សព្វផ្សាយនៅជួបប្រទះការជាប់ជំពាក់មួយចំនួន ប្រសិទ្ធភាពទទួលបានមិនខ្ពស់។

នៅពិធីធ្វើការតំណាងសហភាពសហករណ៍OCOP វៀតណាមឧទ្ទេសនាមត្រួសត្រាយពីសកម្មភាពរបស់អង្គភាព ក្នុងនោះមានផ្តល់ប្រឹក្សាវិនិយោគ បង្វែប្តូរបណ្តាប្រភេទផ្សារប្រវេណី។ ទន្ទឹមនឹងនឹងនោះ ផ្តល់ប្រឹក្សាលើកចំណាត់ថ្នាក់ផលិតផលOCOP ឡើងទំវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ល។ ហើយមានគោលបំណងបានសហការជាមួយខេត្តត្រាវិញក្នុងការពង្រីកផលិតផលOCOP និងវិនិយោគពង្រីកផ្សារ។

មានប្រសាសន៍នៅពិធីធ្វើការលោក ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹង៖ វិនិយោគលើកចំណាត់ថ្នាក់បណ្តាផលិតផលOCOP និងវិនិយោគពង្រីកផ្សារតែងតែបានខេត្តយកចិត្តទុកដាក់។ ខេត្តបង្កើតគណៈចង្អុលការផ្តល់ប្រឹក្សា គាំទ្រពង្រីកបណ្តាផលិតផលOCOP កសាងពាណិជ្ជសញ្ញា ស្លាកសញ្ញា ណែបង្ហាញភូមិសាស្រ្តនិងពាណិជ្ជកម្មឡេឡិចត្រូនិក ទើបត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយសហភាពសហករណ៍ OCOP វៀតណាមពីខ្លឹមសារនេះ។ កិច្ចសហការរវាងភាគីទាំងពីរនឹងបានអនុវត្តចុះហត្ថលេខាសហការ ចូលរួមដំណើរជាមួយដើម្បីពង្រីកបណ្តាផលិតផលOCOP របស់មូលដ្ឋាន សង្ឈឹមថាបណ្តាផលិតផលOCOP របស់ខេត្តត្រាវិញបានបញ្ជូនឡើងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់សហភាពសហករណ៍វៀតណាម ជួយបណ្តាផលិតផលរបស់ខេត្តត្រាវិញទទួលបានទីផ្សារកាន់តែច្រើនឡើង៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 906
  • ក្នុងសប្តាហ៍: 12,018
  • ទាំងអស់: 403,010