ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងារស្ថានទូតកាណាដា

នាព្រឹកថ្ងៃទី១៦ ឧសភា លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងារនៃស្ថានទូតកាណាដា។ ចូលរួមទទួលក្រុមប្រតិភូការងារនៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត, ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ, អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រឹងហ្វាងគីម និងអតីតអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តុងមិញវៀន។ល។

នៅពិធីធ្វើការបានឆ្ពោះទៅដល់ពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំលើកទី៥០នៃភាពទំនាក់ទំនងទ្វេភាគីរវាងប្រទេសកាណាដានិងវៀតណាម តាមការរំពឹងទុកនឹងបានចាត់តាំងឡើងនៅឆ្នាំ២០២៣។ ជាមួយគោលដៅគឺត្រួតពិនិត្យ វាយតម្លៃបណ្តាសកម្មភាពសហប្រតិបត្តិការរវាងរដ្ឋាភិបាលកាណាដា និងខេត្តខេត្តត្រាវិញដោយឆ្លងតាមបណ្តាគម្រោងអាស្រ័យដោយរដ្ឋាភិបាលកាណាដាឧបត្ថម្ភក្នុងដំណាក់កាលមុននោះ និងនាបច្ចុប្បន្ន។

ចាប់តាំងពីឆ្នាំ២០០១ដល់ឆ្នាំ២០២២ រដ្ឋាភិបាលកាណាដាបានឧបត្ថម្ភដល់ត្រាវិញរួមមាន៤គម្រោងការនោះគឺ៖ គម្រោងការលើកកំពស់ជីវភាពនៅខេត្តត្រាវិញ(២០០៤-២០១០), គម្រោងការអនុមហាវិទ្យាល័យសហគមន៍វៀតណាម-កាណាដា(២០០០-២០០៦), គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធមានទ្រង់ទ្រាយតូច(២០០៣-២០០៥) និងគម្រោងការអភិវឌ្ឍន៍អាជីវកម្មខ្នាតតូចនិងធ្យមខេត្តត្រាវិញ។ ជាមួយទុនឧបត្ថម្ភចំនួន២៨.៨២៦.០០០លានCAD។

ពិនិត្យរួម ឆ្លងតាមបណ្តាគម្រោងអាស្រ័យដោយរដ្ឋាភិបាលកាណាដាឧបត្ថម្ភបាននាំមកប្រសិទ្ធភាពដ៏ធំពីផ្នែកសេដ្ឋកិច្ចសង្គមចំពោះប្រជាជនក្នុងតំបន់គម្រោងការនិយាយដោយឡែកនិងខេត្តត្រាវិញនិយាយរួម។ ជាមួយផលប៉ះពល់វិជ្ជមាន បណ្តាគម្រោងការបានរួមចំណែកធ្វើឲ្យផ្លាស់ប្តូរមុខមាត់ជនបទ តំបន់មានការជួបលំបាកពិសេសក្នុងខេត្ត សេដ្ឋកិច្ច-សង្គមមានការអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជនបានកែលម្អ អត្រាគ្រួសារក្របានថយចុះ មិននៅមានគ្រួសារអត់ឃ្លាតទៀតឡើយ រួមចំណែករក្សាស្ថិរភាពស្ថានភាពសណ្តាប់ធ្នាប់ សុខុមាលភាពសង្គមក្នុងតំបន់គម្រោងការនិយាយដោយឡែក និងទូទាំងខេត្តត្រាវិញនិយាយរួម។

ប្រធានគណៈកម្មាធិការប្រជជនខេត្ត ឡេវ៉ាំងហាំង កត់ត្រានិងវាយតម្លៃខ្ពស់បណ្តាប្រភពឧបត្ថម្ភរបស់រដ្ឋាភិបាលកាណាដាចំពោះខេត្តត្រាវិញដោយឆ្លងតាមបណ្តាគម្រោងនារយៈកាលកន្លងទៅ។ បណ្តាគម្រោងទាំងនោះបានរួមចំណែកសម្រាប់ការអភិវឌ្ឍន៍របស់ខេត្ត ក្នុងរយៈពេលខាងមុខ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង មានគោលបំណងនឹងទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភយ៉ាងសកម្មរបស់រដ្ឋាភិបាលកាណាដា ដើម្បីជួយខេត្តត្រាវិញលប់បំបាត់ភាពអន់ឃ្លាន កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 960
  • ក្នុងសប្តាហ៍: 12,072
  • ទាំងអស់: 403,064