សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារបោះឆ្នោត

កាលពីថ្ងៃទី ២៣ ខែឧសភា សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកមានការទាក់ទិនអញ្ជើញទៅធ្វើការត្រួតពិនិត្យក្តាប់ស្ថានភាពត្រៀមបម្រុងការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ គួបផ្សំនឹងការបោះឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្ត្របណ្តាស្រុកកាងឡុង កូវកែ និងទីវកឹង។

ស្ថិតនៅនឹងបណ្តាទីកន្លែងដែលបានអញ្ជើញទៅដល់ ក្រុមប្រតិភូការងារត្រួតពិនិត្យការចេញផ្សាយបណ្តាឯកសារចង្អុលការ ផ្សព្វផ្សាយការងារបោះឆ្នោត ការបង្កើតបណ្តាក្រុមទទួលបន្ទុកការងារបោះឆ្នោត ការជម្រាប និងផ្តល់សច្ចាប័នមណ្ឌលបោះឆ្នោត ចំនួនបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ចំនួនម្ចាស់ឆ្នោតតំណាងគ្រួសារ ការងារចែកចាយប័ណ្ណម្ចាស់ឆ្នោតឱ្យគ្រួសារ ការងារត្រៀមបម្រុងសម្ភារមូលដ្ឋានបម្រើឱ្យការបោះឆ្នោត ការងារបែងចែកថវិកាបម្រើការងារបោះឆ្នោត និងបណ្តាផ្នែកការងារផ្សេងៗដើម្បីត្រៀមបម្រុងការងារបោះឆ្នោត។

ស្ថិតនៅនឹងស្រុកទីវកឹង ឆ្លងតាមដំណាក់កាលប្រជុំពិភាក្សាជំហានទី ៣ ជ្រើសរើស ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ចំនួន ១៦០ នាក់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជនចំនួន ៩១ នាក់។ គណៈចង្អុលការបោះឆ្នោតថ្នាក់ស្រុកសហការជាមួយនឹងមន្ទីរមហាផ្ទៃចាត់តាំងបោះពុម្ភ ចែកចាយសម្ភារមូលដ្ឋានដល់ ៨០ ក្រុមបោះឆ្នោតរបស់ ១១ ឃុំ ទីប្រជុំជននៅលើភូមិសាស្ត្រស្រុក។ ទន្ទឹមនឹងនោះ កសាងវិធីសាស្ត្រប្រើប្រាស់ថវិកាបោះឆ្នោតដើម្បីជម្រាបជូនគណៈកម្មាធិការប្រជាជនស្រុក ក្រុមប្រឹក្សាប្រជាជនស្រុកបែងចែកថវិកាបោះឆ្នោតឱ្យបណ្តាផ្នែកស្រុក និងឃុំ ទីប្រជុំជនត្រឹមត្រូវតាមការណែនាំ។

ស្ថិតនៅនឹងស្រុកកូវកែ ក្នុងទូទាំងស្រុកមាន ៦៧/៦៨ កន្លែងបោះឆ្នោតនៅនឹងទីស្នាក់ការគណៈកម្មការប្រជាជនភូមិ អនុសង្គាត់ មាន ០១ កន្លែងបោះឆ្នោតនៅនឹងគ្រួសារប្រជាជន។ ក្រោយពីប្រជុំពិភាក្សាជ្រើសរើស ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ចំនួន ១៣៤ នាក់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ៨៩ នាក់។ គិតមកដល់ពេលនេះ គណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីប្រជុំជននៅលើភូមិសាស្ត្រស្រុកបានបិទបញ្ជីរាយនាមម្ចាស់ឆ្នោត និងចែកប័ណ្ណត្រឹមត្រូវតាមការកំណត់ ចំនួនម្ចាស់ឆ្នោតតំណាងគ្រួសារក្នុងទូទាំងស្រុកសរុបរួមគឺ ២៩.៧៩៣ នាក់។

ស្ថិតនៅនឹងស្រុកកាងឡុង ក្រោយពីប្រជុំពិភាក្សាជ្រើសរើស ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ចំនួន ២៤២ នាក់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ១៣០ នាក់។ ក្នុងទូទាំងស្រុកមានក្រុមបោះឆ្នោតចំនួន ១២២ ក្រុម ក្នុងនោះក្រុមបោះឆ្នោតនៅនឹងអាគារវប្បធម៌ភូមិ អនុសង្កាត់ចំនួន ១២១ ក្រុម មាន ០១ ក្រុមបោះឆ្នោតនៅនឹងគ្រួសារប្រជាជន។ គណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីប្រជុំជនបង្កើតបញ្ជីរាយនាមម្ចាស់ឆ្នោតគ្រួសារធានាបានត្រឹមត្រូវ ត្រូវតាមចំនួនគ្រួសារជាក់ស្តែងនៅលើភូមិសាស្ត្រស្រុកជាមួយនឹងចំនួនម្ចាស់ឆ្នោតតំណាងគ្រួសារ ៣៧.៧២៨ នាក់។ គិតមកដល់ថ្ងៃទី ២១ ឧសភា បណ្តាឃុំ ទីប្រជុំជនបានបិទបញ្ជីរាយនាមម្ចាស់ឆ្នោតនៅនឹងបណ្តាក្រុមបោះឆ្នោតជាស្រេច។ ដោយឡែកតែប័ណ្ណម្ចាស់ឆ្នោត បណ្តាឃុំ ទីប្រជុំជនបានបែងចែកដល់បណ្តាឃុំ ទីប្រជុំជន ហើយកំពុងចែកចាយដល់ម្ចាស់ឆ្នោតគ្រួសារ។

មានយោបល់ចង្អុលការនៅនឹងបណ្តាធ្វើការត្រួតពិនិត្យ សមមិត្តឡេវ៉ាំងហាំងបានសង្កត់ធ្ងន់ថា៖ការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់អាណត្តិកាល ២០២២-២០២៥ គឺជាភារកិច្ចនយោបាយយ៉ាងសំខាន់ គឺជាថ្ងៃបុណ្យរបស់ទូទាំងប្រជាជន សំណូមពរបណ្តាមូលដ្ឋានគប្បីប្រមូលផ្តុំកម្លាំងចង្អុលការ ផ្សព្វផ្សាយអនុវត្តសម្រេចលទ្ធផលតាមសំណូមពរ។ ទន្ទឹមជាមួយនឹងការធានា ត្រឹមត្រូវអំពីផ្នែកមុខជំនាញបោះឆ្នោត បណ្តាមូលដ្ឋានគប្បីចង្អុលការឱ្យបានហ្មត់ចត់អំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ គប្បីបន្តជំរុញមាំការងារផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងរបស់កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជននៅលើភូមិសាស្ត្រខេត្តអំពីការងារបោះឆ្នោត សកម្មជំរុញទឹកចិត្តមាមីងម្ចាស់ឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់គ្រាន់ ធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅសម្រេចជោគជ័យស្ថាពរ៕ ប្រែសម្រួល៖រតនា

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 6
  • ថ្ងៃនេ: 149
  • ក្នុងសប្តាហ៍: 7,424
  • ទាំងអស់: 979,907