បូកសរុបបឋមការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ គួបផ្សំបោះឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជនខេត្តត្រាវិញ
កាលពីព្រឹកថ្ងៃទី២៤ ឧសភា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ធ្វើអធិបតីអង្គប្រជុំដើម្បីស្តាប់របាយការណ៍វាយតម្លៃការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ គួបផ្សំបោះឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជនខេត្តត្រាវិញ។

អញ្ជើញចូលរួមមានលោក ង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកមានជាប់ទាក់ទិន និងតំណាងបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងនៅលើភូមិសាស្រ្តខេត្ត។

តាមរបាយការណ៍របស់មន្ទីរមហាផ្ទៃ គិតមកដល់ដំណាក់កាលបច្ចុប្បន្ន ការងារផ្សព្វផ្សាយនិងអនុវត្តការងារបោះឆ្នោតសុទ្ធតែបានធានាការងារពិគ្រោះយោបល់ ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រជាធិបតេយ្យ ជិតស្និទ្ធ។ គណៈចង្អុលការបោះឆ្នោតថ្នាក់ស្រុក និងថ្នាក់ឃុំឆ្លៀតប្រើប្រាស់មូលដ្ឋានសម្ពារៈលើកបោះឆ្នោតឆ្នាំ២០២១ ដើម្បីប្រិតសំចៃថវិកា មូលដ្ឋានឆ្លើយតបបានតាមសំណូមពរ។

ក្នុងទូទាំងខេត្តមាន ១០៦ អង្គភាពរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ទីប្រជុំជន ដោយមានភូមិ អនុសង្កាត់ចំនួន ៧៥៦ កន្លែង។ ឆ្លងតាមដំណាក់កាលពិភាក្សា គណៈចង្អុលការបោះឆ្នោតថ្នាក់ស្រុកបានជ្រើសរើស ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ចំនួន១.៤១៥នាក់ និង បេក្ខជនឈរឆ្នោតសមាជិកគណៈអធិការកិច្ចប្រជាជនចំនួន៨៧៩នាក់។ បណ្តាឃុំ សង្កាត់ ទីប្រជុំជនបានបង្កើតក្រុមបោះឆ្នោតចំនួន ៧៦២កន្លែង ចាប់ផ្តើមចែកជូនមូលដ្ឋានសម្ភារៈ បិទបញ្ជីរាយនាមបេក្ខជនទៅតាមការកំណត់។

នៅអង្គប្រជុំ បណ្តាមូលដ្ឋានបានរបាយការណ៍រាល់ការជួបលំបាកពីប្រភពធនធានមសនុស្ស បេក្ខជនមួយចំនួនមិនគ្រប់សម្បទាពីកម្រិតសិក្សា និងកម្រិតអាយុ មានគុណសម្បត្តិសីលធម៌ល្អ មានកិត្យានុភាពនិងបទពិសោធន៍ក្នុងការចលនាអង្គការមហាជនប្រជាជន។ល។ ម្ចាស់ឆ្នោតតំណាងគ្រួសារប្រជាជននៅជនបទច្រើនតែមានការប្រែប្រួលក៏បណ្តាលជះឥទ្ធិពលដល់ការងារបង្កើតបញ្ជីរាយនាមម្ចាស់ឆ្នោត។

ចំពោះរាល់ការជួបលំបាកខាងលើ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើដល់បណ្តាមូលដ្ឋានចាត់តាំងយកមតិយោបល់ប្រជាជនពីបណ្តាកបេក្ខជនពិសេស ដើម្បីឯកភាពបេក្ខជនចេញឈរឆ្នោត។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យចំនួនបេក្ខជនចេញឈរឆ្នោតដើម្បីមានការកែសម្រួលបញ្ជីរាយនាមឲ្យបានទាន់ពេលនិងសមស្រប។

ចាប់តាំងពីពេលនេះដលថ្ងៃបោះឆ្នោត ២៩ ឧសភា ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់បណ្តាស្ថាប័នសារពត៌មាន បណ្តាមូលដ្ឋានផ្តោសំខាន់ដល់ការងារផ្សព្វផ្សាយ ផ្តល់ជូនព័ត៌មានដល់ប្រជាជនពីគោលដៅ អត្ថន័យ រយៈពេលបោះឆ្នោត។ល។ គណៈចង្អុលការបោះឆ្នោតពិនិត្យឡើងវិញ ធានាបណ្តាលក្ខណៈដូចជាទីកន្លែងបោះឆ្នោត បញ្ជីរាយនាម សន្លឹកឆ្នោតបោះ ប័ណ្ណម្ចាស់ឆ្នោត។ល។ បានត្រៀមបម្រុងហ្មត់ចត់។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានត្រូវមានផែនការដោះស្រាយបណ្តាលិខិតប្តឹងផ្តល់ តវ៉ា(ប្រសិនមាន) ពន្យល់រាល់ការងឿងឆ្ងល់ឲ្យប្រជាជនអស់ពិចិត្ត ពេញលេញ។ យកចិត្តទុកដាក់ដល់ការងារកែលម្អទីក្រុង រក្សាខ្ជាប់ខ្ជួនសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត។ ធានាការងារបោះឆ្នោតសម្រេចបានតាមសំណូមពរ តម្លាភាព ប្រជាធិបតី សន្យានុម័ត ត្រូវតាមគម្រោងពេលដាក់ចេញ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826