រដ្ឋមន្ត្រី ឡេមិញហ្វាង ទស្សនាបណ្តាទម្រង់ចិញ្ចឹមបង្កងបច្ចេកវិទ្យាខ្ពស់នៅខេត្តត្រាវិញ

កាលពីរសៀលថ្ងៃទី១៩ មិថុនា លោកឡេមិញហ្វាង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរួមជាមួយក្រុមប្រតិភូការងារបានអញ្ជើញទៅទស្សនាបណ្តាទម្រង់ចិញ្ចឹមបង្កងដោយបច្ចេកវិទ្យាខ្ពស់ និងត្រួតពិនិត្យកំពង់ផែត្រីឌិញអានរបស់ខេត្តត្រាវិញ។ លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តរួមដំណើរជាមួយក្រុមប្រតិភូ។

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរួមជាមួយក្រុមប្រតិភូការងារបានអញ្ជើញទៅទស្សនានិងស្វែងយល់បែផែនចិញ្ចឹមនៅមូលដ្ឋានចិញ្ចឹមបង្កងមិញក្វឹង សង្កាត់ទី២ ទីផ្សាររួមខេត្តយ្វៀងហាយ។ តាមប្រសាសន៍របស់ម្ចាស់គ្រឹះស្ថាន នេះគឺជាទម្រង់ចិញ្ចឹមតាមបែបផែន VietGAP លើផ្ទៃដីជាង ៧០.០០០ម៉ែត្រក្រឡា រួមមាន ០៦ អាងវង់មូល ធ្វើដោយរឿងបេតុងក្រាលកម្រាលកៅស៊ូ។ ជាមួយនឹងការអនុវត្តន៍បច្ចេកវិទ្យាចិញ្ចឹមរបៀបនេះ អង្គភាពអាចពន្លែងចិញ្ចឹមដោយកម្រិតក្នុងមួយមែត្រក្រឡា៣០០ក្បាល នឹងឆ្លងអស់រយៈកាលចិញ្ចឹមប្រមាណ៤៥ថ្ងៃអាចនឹងសម្រេចទម្ងន់ក្នុងមួយគីឡូក្រាមចំនួន៩០ក្បាល។ ក៏ស្ថិតនៅនឹងសង្កាត់ទី២ ទីផ្សាររួមខេត្តយ្វៀងហាយនេះដែរ រដ្ឋមន្ត្រីឡេមិញហ្វាងនិងក្រុមប្រតិភូការងារបានអញ្ជើញទៅស្វែងយល់បែបផែនចិញ្ចឹមបង្កងនៅក្រុមហ៊ុនភាគហ៊ុន Salicornia ង៉បៀង។ នេះជាទម្រង់ចិញ្ចឹមបង្កងតាមចរមត្ថប្រពលវប្បកម្មសម្បូណ៍ដោយអ៊ុកស៊ីបច្ចេកវិទ្យាឌីជីថល ដោយបានចិញ្ចឹមតាមទម្រង់ភ្ជិត និងទូទាំងបែបផែនចិញ្ចឹមតែងបានអនុវត្តតាមបច្ចេកវិទ្យាខ្ពស់ មិនសូវជះឥទ្ធិពលដល់បរិស្ថានឡើយ។ តាមប្រសាសន៍របស់ម្ចាស់គ្រឹះស្ថានបានឲ្យដឹងថា៖ អង្គភាព ចិញ្ចឹមពិសោធន៍បាន២រដូវលើផ្ទៃស្រះបណ្តែតក្រាលកម្រាលកៅស៊ូបានចំនួន៩ស្រះជាមួយនឹងផ្ទៃដី៥០០ម៉ែត្រក្រឡា និង១.០០០ម៉ែត្រក្រឡា រដូវទី១ចិញ្ចឹមដោយកម្រិតក្នុងមួយម៉ែត្រក្រឡាចំនួន៤០០ក្បាល និងរដូវទី២ចិញ្ចឹមដោយកម្រិតពី១.០០០-១.៥០០ក្បាលក្នុងមួយម៉ែត្រក្រឡា ទទួលបានទិន្នផលខ្ពស់។

ឆ្លងតាមការទស្សនាទម្រង់ចិញ្ចឹម រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវាយតម្លៃខ្ពស់ចំពោះទម្រង់ទាំង២ខាងលើ ហើយបានចាត់ទុកថាបច្ចុប្បន្ននេះផ្នែកចិញ្ចឹមបង្កងទឹកភ្លាវនៅតំបន់វាលទំនាបទន្លេគឺវឡុងក៏កំពុងបង្វែរប្តូរជាបណ្តើរៗពីទម្រង់ចិញ្ចឹមបង្កងតាមបែបផែនប្រពលវប្បកម្មស្រះដីមកចិញ្ចឹមតាមបែបផែនស្រះបណ្តែតក្រាលកម្រាលកៅស៊ូដោយមានដំបូលបាំងពីលើវិញ ជាមួយនឹងកម្រិតចិញ្ចឹមឡើងសម្រេចដល់៥០០ក្បាលក្នុងម៉ែត្រក្រឡា។

នៅពេលថ្ងៃរសៀលដដែលនេះដែរ រដ្ឋមន្ត្រីឡេមិញហ្វាង រួមជាមួយនឹងក្រុមប្រតិភូការងារអញ្ជើញទៅត្រួតពិនិត្យផ្ទាល់សកម្មភាពយុថ្កាសំចត និងការទាញយកផលនៅកំពង់ផែត្រីឌិញអានរបស់ស្រុកថ្កូវ។ របាយការណ៍ជូនរដ្ឋមន្ត្រី ថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា៖ កំពង់ផែត្រីឌិញអានបច្ចុប្បន្ននេះធ្លាក់ទៅក្នុងស្ថានភាពកំពង់ហួសចំណុះ មានផ្ទៃមុខទឹកក្នុងតំបន់កំពង់ផែមិនអាចធានាគ្រប់កន្លែងសម្រាប់បណ្តាកប៉ាល់ ទូកចេញចូលសំចតកប៉ាលទូកភាគច្រើនរកកន្លែងយុថ្កាសំចតត្រូវបង្វែរទៅបោះយុថ្កាសំចតនៅកន្លែងផ្សេងបណ្តាលឲ្យប្រាក់ចំណាយកើនឡើង និងបង្កើនកម្រិតហានិភ័យដល់អ្នកនេសាទ។ ផ្តើមពីនោះមូលដ្ឋានបាត់ប្រភពចំណូលច្រើនពីការទាញយកសេវាភ័ស្តុភា។ ពេលដែលអាកាសធាតុមានភ្លៀង ព្យុះកើតឡើងចំនួនកប៉ាល់ ទូកចូលបោះយុថ្កាសំចតជម្រកកាន់ច្រើន ប្រមាណជាង១.០០០គ្រឿង មិនគ្រប់កន្លែងសម្រាប់បណ្តាកប៉ាល់ទូកបោះយុថ្កាសំចតជម្រក។ អាស្រ័យហេតុនោះ ខេត្តស្នើក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទពិនិត្យវិនិយោគកសាងលើកកម្ពស់កម្រិតពង្រីកទូលាយកំពង់ផែត្រីឌិញអាន៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 25
  • ថ្ងៃនេ: 1225
  • ក្នុងសប្តាហ៍: 15,779
  • ទាំងអស់: 485,398