អនុម័តឆ្លងបណ្តាខ្លឹមសាររៀបចំជម្រាបជូនសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត

កាលពីព្រឹកថ្ងៃទី២០ មិថុនា ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញលោក ឡេវ៉ាំងហាំង ធ្វើជាអធិបតីអង្គប្រជុំជាមួយនឹងបណ្តាសមាជិកគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីអនុម័តឆ្លងបណ្តាខ្លឹមសាររៀបចំជម្រាបជូនសម័យប្រជុំពាក់កណ្តាលឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ អញ្ជើញចូលរួមមានអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត យឿងធីង៉ុកធើ។

សម័យប្រជុំធម្មតាពាក់កណ្តាឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តតាមគម្រោងការនឹងបានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃទី ០៥ ០៦ និង ០៧ ខែកក្តដា ឆ្នាំ២០២២។

ដើម្បីរៀបចំបណ្តាខ្លឹមសារសម្រាប់សម័យប្រជុំលើកនេះ បណ្តាសមាជិកគណៈកម្មាធិការប្រជាជនខេត្តបានផ្តោតសំខាន់លើការពិភាគ្សារួមបំពេញបណ្តាសេចក្តីព្រាងនឹងជម្រាបក្នុងសម័យប្រជុំរួមមាន៖

- សេចក្តីសម្រេចចិត្តស្តីពីការពង្រីកយុវជនវៀតណាមខេត្តត្រាវិញ ដំណាក់កាល២០២២-២០៣០។

- សេចក្តីកំណត់ខ្លឹមសារ កម្រិតចំណាយដើម្បីរៀបចំ ចាត់តាំងនិងចូលរួមបណ្តាសម័យប្រឡង ពិធីប្រឡង មហោស្រពប្រឡងក្នុងវិស័យអប់រំ-បណ្តុះបណ្តាលនៅលើភូមិសាស្ត្រខេត្តត្រាវិញ។

- សេចក្តីកំណត់ល័ក្ខការណ៍ សម្បទា កម្រិតកំណត់បែងចែកទុនថវិកាមជ្ឈិម

និងអត្រាទុនបដិភាគរបស់ថវិកាមូលដ្ឋានអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីខេត្តត្រាវិញ ដំណាក់កាល២០២១-២០២៥។

- សេចក្តីសម្រេចចិត្តស្តីពីការអនុម័តលើការកែសម្រួលផែនការវិនិយោគសាធារណៈរយៈពេលមធ្យមពីប្រភពថវិកាខេត្ត ដំណាក់កាល ២០២១-២០២៥។

- សេចក្តីសម្រេចចិត្តស្តីពីការអនុម័តលើការកែសម្រួលផែនការវិនិយោគសាធារណៈរយៈពេលមធ្យមពីប្រភពថវិកាខេត្ត ឆ្នាំ២០២២។

- សេចក្តីសម្រេចចិត្តស្តីពីការបែងចែកទុនវិនិយោគអភិវឌ្ឍន៍ប្រភពថវិកាមជ្ឈិម ដំណាក់កាល ២០២១-២០២៥ អនុវត្តកម្ម៣វិធីគោលដៅជាតិ។

- សេចក្តីសម្រេចចិត្តស្តីពីការបែងចែកថវិកាមជ្ឈិមឆ្នាំ២០២២ អនុវត្តកម្ម៣វិធីគោលដៅជាតិ។

- សេចក្តីសម្រេចចិត្តស្តីពីការអនុម័តសេចក្តីព្រាងផែនការវិនិយោគសាធារណៈ ឆ្នាំ២០២៣។

- សេចក្តីសម្រេចចិត្តស្តីពីការអនុម័តឆ្លងការកែសម្រួល បំពេញបន្ថែមបញ្ជីបណ្តាសំណង់ គម្រោងការត្រូវដកហូតផ្ទៃដីមកវិញក្នុងឆ្នាំ ២០២២ នៅលើភូមិសាស្រ្តខេត្តត្រាវិញ។

- សេចក្តីសម្រេចចិត្តស្តីពីការអនុម័តឆ្លងការកែសម្រួល បំពេញបន្ថែមបញ្ជីបណ្តាសំណង់ គម្រោងការត្រូវផ្ទេរប្តូរគោលដៅប្រើប្រាស់ដីដាំស្រូវមកប្រើប្រាស់ក្នុងគោលដៅផ្សេងៗក្នុងឆ្នាំ២០២២ នៅលើភូមិសាស្រ្តខេត្តត្រាវិញ។

- សេចក្តីសម្រេចចិត្តបំពេញបន្ថែមគម្រោងសម្រាប់បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត

និងបំពេញបន្ថែមមានគោលដៅសម្រាប់គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

បន្ទាប់ពីស្តាប់យោបល់របស់បណ្តាសមាជិកគណៈកម្មាធិការប្រជាជនខេត្ត បានលើកឡើងនៅអង្គប្រជុំ ប្រធានគណៈកម្មាធិការស្នើដល់បណ្តាមន្ទីរ ផ្នែក ស្ថាប័នមានជាប់ទាក់ទងប្រញ៉ាប់ពិនិត្យឡើងវិញ សម្រេចបណ្តាសេចក្តីជម្រាប សេចក្តីព្រាងសេចក្តីសម្រេចចិត្តធានាពេញលេញ ត្រឹមត្រូវ ត្រូវតាមរយៈពេលបានកំណត់៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 24
  • ថ្ងៃនេ: 1316
  • ក្នុងសប្តាហ៍: 15,870
  • ទាំងអស់: 485,489