សិក្ខាសាលាស្តីពីការរួមបំពេញយោបល់គ្រោងផែនការខេត្ត ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០

កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាបង្កើតគ្រោងផែនការខេត្តធ្វើជាអធិបតីអង្គសិក្ខាសាលាជាមួយនឹងបណ្តាសមាជិក និងអង្គភាពប្រឹក្សាដើម្បីអនុម័តឆ្លងសេចក្តីព្រាងសេចក្តីរបាយការណ៍គ្រោងផែនការខេត្តត្រាវិញ ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០។

យោងតាមគណៈគ្រប់គ្រងគម្រោងការនៃគ្រោងផែនការខេត្ត គោលដៅរួមនៃការគ្រោងផែនការគឺដើម្បីនាំលើកស្ទួលខេត្តត្រាវិញសម្រេចដល់កម្រិតពង្រីកនៅកម្រិតប្រភពចំណូលជាមធ្យមខ្ពស់ ជាមួយនឹងទីតាំងមួយដែលស្ថិតក្នុងចំណោមនៃបណ្តាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ និងជាមជ្ឈមណ្ឌលថាមពលស្អាតរបស់តំបន់។ សេដ្ឋកិច្ចរីកចម្រើនដោយផ្អែកលើវិទ្យាសាស្រ្ត-បច្ចេកវិទ្យាខ្ពស់ និងបណ្តាកត្តាជំរុញសន្ទុះកំណើនដែលប្រមូលផ្តុំ ទំនើបដើម្បីទាញយកផលមានប្រសិទ្ធភាពនៃបណ្តាភាពមានព្រៀបរបស់ខេត្តក្នុងបរិយាកាសសេដ្ឋកិច្ចបើកច្រករបស់តំបន់វាលទំនាបទន្លេគឺវឡុង និងសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល។ ពង្រីកសេដ្ឋកិច្ចដោយផ្សារភ្ជាប់ជាមួយគោលដៅចុងក្រោយគឺលើកកម្ពស់ជីវភាព សម្ភារៈ និងស្មារតីរបស់ប្រជាជន អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រវេណី ធានាការពារជាតិ និងសន្តិសុខរឹងមាំ។

យោងតាមនោះ សេចក្តីព្រាងគ្រោងផែនការបានដាក់ចេញគោលដៅជាក់ស្តែង ដើម្បីបង្កើត និងពង្រីកបណ្តាវិស័យផលិតផលសំខាន់ៗសម្រាប់ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខេត្ត បង្កើត និងពង្រីកបណ្តាចំណុចជំរុញសេដ្ឋកិច្ចដោយផ្អែកលើទម្រង់ទីក្រុង-ឧស្សាហកម្ម ចូលរួម និងដោះស្រាយល្អភាពទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងបណ្តាមជ្ឈមណ្ឌលដើមទងពង្រីករបស់តំបន់វាលទំនាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះពង្រីកប្រព័ន្ធអាជីវកម្មគ្រប់កម្លាំងពូកែ ដើម្បីបង្កើនសមត្ថភាពប្រណាំងប្រជែងចំពោះបណ្តាផលិតផលថាមពល បង្កភាពរីកចម្រើនសាយភាយសកម្មនៃបណ្តាលទ្ធផលនៃការពង្រីកសេដ្ឋកិច្ចរហូតដល់ការលើកកម្ពស់គុណភាពជីវភាព និងបរិស្ថានរស់របស់ប្រជាជនដែលបានធានាដោយសន្តិសុខ ការពារជាតិរឹងមាំ។

អង្គសិក្ខាសាលា មានមតិយោបល់ជាច្រើនបានលើកឡើងដោយការប្តេជ្ញាចិត្ត ស៊ីជម្រៅ និងទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃបណ្តាមន្ទីរ ស្ថាប័នខេត្ត មូលដ្ឋានជាសមាជិកសមាគម និងយោបល់របស់បណ្តាអ្នកជំនាញការ ដើម្បីបន្តការសុក្រឹតសេចក្តីរបាយការណ៍ជម្រាបជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានមុនពេលជម្រាបជូនក្រុមប្រឹក្សាពិនិត្យរបស់មជ្ឈិម។

មានយោបល់ក្នុងអង្គសិក្ខាសាលា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានបញ្ជាក់ថា៖ ការងារចាត់តាំងបង្កើតគ្រោងផែនការខេត្តមានតួនាទី និងអត្ថន័យយ៉ាងសំខាន់នៅក្នុងដំណាក់កាលកំណត់ទិសដៅ គ្រប់គ្រងទូទាំងវិស័យនៃបណ្តាសកម្មភាពពង្រីកសេដ្ឋកិច្ច-សង្គម ពង្រីកលំហព្រំប្រទល់រដ្ឋបាល ចំកិច្ចការបរទេសរបស់ខេត្ត នឹងជាបុព្វបទសម្រាប់ខេត្តត្រាវិញអភិឌ្ឍន៍លើគ្រប់វិស័យ ចីរភាពនាពេលអនាគត។

ដើម្បីអនុវត្តសម្រេចការងារគ្រោងផែនការខេត្តធានាវិទ្យាសាស្រ្ត គុណភាព មានលក្ខណៈទម្លុះទម្លាយ និងលទ្ធភាពខ្ពស់បំផុត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរអង្គភាពប្រឹក្សាត្រូវវិភាគធ្វើឲ្យជាក់ច្បាស់វិធីសាស្ត្រ ភាពមានព្រៀបប្រណាំងប្រជែង សក្តានុពលអភិវឌ្ឍន៍ ពិសេសគឺសេដ្ឋកិច្ចសមុទ្រ តួនាទី កិត្តិយានុភាពរបស់ខេត្តចំពោះតំបន់ បណ្តាភាពទម្លុះទម្លាយ បណ្តាស្នឹងស្នូលពង្រីកសេដ្ឋកិច្ច-សង្គម ទីតាំងរបស់ខេត្តក្នុងរយៈកាល ១០ឆ្នាំ និង៣០ឆ្នាំខាងមុខទៀត។

យោងតាមគ្រោងផែនការចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រាវិញនឹងក្លាយជាទីក្រុងឆ្នេរសមុទ្រភាវូបនីយកម្ម សម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល និងឈានដល់សម្រេចកម្រិតពង្រីកនៅកម្រិតប្រភពចំណូលខ្ពស់៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 33
  • ថ្ងៃនេ: 1339
  • ក្នុងសប្តាហ៍: 15,893
  • ទាំងអស់: 485,512