អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២)

*ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកម្តាយវៀតណាមវិរភាព

រាត្រីថ្ងៃទី ២៤ ខែកក្កដា ស្ថិតនៅបូជនីយដ្ឋានយុទ្ធជនពលីខេត្ត (ភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ) សម្ព័ន្ធយុវជនខេត្តត្រាវិញសហការជាមួយមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចចាត់តាំងពិធីអុជទៀនរំលឹកគុណដល់បណ្ដាវីរយុទ្ធជនពលីនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពលី-ពិការ (២៧/៧/១៩៤៧-២៧/៧/២០២២) ។

លោកឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត លោកគឹមរឿង សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែកខេត្ត ទីក្រុង សាច់ញាតិបណ្ដាវីរយុទ្ធជនពលី អតីតយុវជនឈានមុខ និងយុវជនជាង ៥០០ អញ្ជើញចូលរួម។

ពិធីអុជទៀនរំលឹកគុណបានសម្ព័ន្ធយុវជនខេត្តត្រាវិញសហការជាមួយមន្ទីរពលកម្ម យុទ្ធ ជនពិការ -សង្គមកិច្ច និងបណ្ដាមូលដ្ឋានចាត់តាំងបន្តបន្ទាប់ក្នុងរយៈកាល ១៣ ឆ្នាំកន្លង ដើម្បីអប់រំប្រពៃណីដល់បច្ឆាជន។

យោងតាមនោះ នៅក្នុងពិធីនេះ តំណាងបានដាក់កម្រងផ្កាបូជាដល់វីរយុទ្ធជនពលីគ្រប់ រូប ព្រមទាំងអុជទៀនរំលឹកគុណដល់វីរយុទ្ធជនពលីទាំងនោះ។

ដើម្បីកត់សម្គាល់គុណូបការៈបណ្ដាមុខសញ្ញាគោលនយោបាយ គណៈចាត់តាំងពិធីនេះ បានជូនអំណោយ ៣៣ ចំណែកដល់គ្រួសារគោលនយោបាយ ក្នុងមួយចំណែកតម្លៃ ៥០០.០០០ ដុង។

ជំនួសមុខយុវជនក្នុងខេត្ត បងត្រឹងទ្រីកឿង លេខាសម្ព័ន្ធយុវជនខេត្តបានសំដែងការ ប្ដេជ្ញាធ្វើល្អជាងទៀតការងារថែទាំអ្នកមានសគុណចំពោះបដិវត្តន៍ និងសាច់ញាតិគ្រួសារ យុទ្ធជនពលី បន្តពង្រីកប្រពៃណីលទ្ធិវីរបដិវត្តន៍ បញ្ចេញកម្លាំងប្រឡងប្រណាំងរៀនសូត្រ លត់ដំ ពលកម្ម បំពេញការងារ ឈានមុខ ស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម និងការពារមាតុភូមិ រួមចំណែកកសាងភូមិស្រុក ប្រទេសជាតិឲ្យសម្បូរ មាំមួន ស្នងបន្តដោយស្ម័គ្រស្មោះ និងឆ្នើមបុព្វហេតុបដិវត្តន៍ដ៏ត្រចះត្រចង់របស់បក្ស របស់ប្រជាជន។

ពិធីអុជទៀនរំលឹកគុណនៅទីបញ្ចុះសពវិរយុទ្ធជនពលីខេត្ត

បានដឹងថា ក្នុងខណៈនេះដែរ នៅទីបញ្ចុះសពយុទ្ធជនពលី អាគារសិលាចារិក ឈ្មោះយុទ្ធជនពលីទាំងអស់នៅបណ្ដាមូលដ្ឋានក្នុងខេត្តបានចាត់តាំងព្រមៗគ្នាពិធីអុជទៀនរំលឹកគុណវីរយុទ្ធជនពលី។ ដោយឡែកនៅទីបញ្ចុះសពយុទ្ធជនពលីស្រុកកាងឡុង អាស្រ័យគណៈកម្មាធិការសមាគមសហព័ន្ធយុវជនវៀតណាមខេត្តត្រាវិញសហការជាមួយគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកកាងឡុងចាត់តាំង៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 3
  • ថ្ងៃនេ: 483
  • ក្នុងសប្តាហ៍: 8,568
  • ទាំងអស់: 1,102,731