ត្រាវិញៈ បានចំណាយទឹកប្រាក់ជាង៥៥៧ពាន់លានដុងឧបត្ថម្ភដល់ជនត្រូវរងឥទ្ធិពលដោយជំងឺកូវីដ-១៩
កានពីព្រឹកថ្ងៃទី៥ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គប្រជុំបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ៦៨/NQ-CP និងសេចក្តីសម្រេចចិត្តលេខ១២៦/NQ-CP របស់រដ្ឋាភិបាលស្តីពីការអនុវត្តន៍គោលនយោបាយមួយចំនួនគាំទ្រដល់និយោជិត និងនិយោជកមានការជួបលំបាកអាស្រ័យដោយជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តខេត្ត។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង, អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ រួមធ្វើអធិបតីអង្គប្រជុំ។ ចូលរួមអង្គប្រជុំមានតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋាន។

គិតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២២ បានផ្សព្វផ្សាយអនុវត្តការគាំទ្រសម្រាប់និយោជិតនិងនិយោជកមានការជួបលំបាកអាស្រ័យជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចចិត្តលេខ៦៨ និងសេចក្តីសម្រេចចិត្តលេខ១២៦ ត្រាវិញបានអនុម័តដល់មុខសញ្ញាចំនួន៤១២.៦៣៦នាក់ ជាមួយថវិកាគាំទ្រចំនួន៥៧៧.៧៩១.៣៨៤.០០០ដុង។ ផ្តើមពីនោះបានអនុវត្តការចំណាយដល់មុខសញ្ញាចំនួន៤០៣.៧៣៦នាក់ ជាមួយថវិកា៥៥២.៧៤៤.៦០៥.០០០ដុង សម្រេចបាន៩៧,៨% នៃចំនួនសរុបដែលបានអនុម័ត។

ជាក់ស្តែង អំពីគោលនយោបាយកាត់កម្រិតបង់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈសម្រាប់និយោជក ខេត្តបានឧបត្ថម្ភឲ្យ៩៥៥អាជីវកម្ម ជាមួយអ្នកពលកម្មចំនួន៤៥.១២០នាក់ អស់ទឹកប្រាក់សរុបជាង១១,៦ពាន់លានដុង។

ចំពោះគោលនយោបាយគាំទ្រនិយោជក និងនិយោជិតផ្អាកបណ្តុះអាសន្នបង់មូលនីធិចូលនិវត្តន៍ ការស្លាប់ បានអនុម័តនិងគាំទ្រដល់៦អង្គភាព ដោយមាននិយោជិតចំនួន៩.៤០៥នាក់ សរុបទឹកប្រាក់ជាង៣០,៤ពាន់លានដុង។

គោលនយោបាយគាំទ្រនិយោជកបណ្តុះបណ្តាល បំពាក់បំប៉ន លើកកំពស់កម្រិតជំនាញវិជ្ជាជីវៈដើម្បី រក្សា ការងារសម្រាប់នយោជិត ខេត្តមិនទាន់ទទួលបានបានសំណុំឯកសារស្នើគាំទ្រពីអាជីវកម្ម។

អនុវត្តគោលនយោបាយគាំទ្រនិយោជិតផ្អាកបណ្តោះអាសន្នការអនុវត្តកិច្ចសន្យាការងារ ឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល គណៈកម្មាធិការប្រជាជនខេត្តបានសំណងដល់៣.៤៨៩មុខសញ្ញា ជាមួយទឹកប្រាក់ជាង១៣,០៥ពាន់លានដុង សម្រេច៩៩,៧%។

គោលនយោបាយគាំទ្រនិយោជិតឈប់ធ្វើការ បានចំណាយដល់មុខសញ្ញាចំនួន២៥.៥៩២នាក់ជាមួយទឹកប្រាក់ជាង៣៥,០១ពាន់លានដុង សម្រេច៩៩,៩%

គោលនយោបាយគាំទ្រនិយោជិតបញ្ឈប់កិច្ចសន្យាការងារប៉ុន្តែមិនគ្រប់លក្ខណៈទទួលប្រាក់ឧបត្ថម្ភអត់ការងារធ្វើ គណៈកម្មាធិការប្រជាជនខេត្តបានអនុម័តនិងចំណាយដល់កម្មករចំនួន៧នាក់ជាមួយទឹកប្រាក់ចំនួន២៩,៩៧លានដុង។

អនុវត្តការឧបត្ថម្ភចំពោះអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩ ជន្លៀសសុខាភិបាល កុមារ អ្នកមានវ័យចាស់ និងអ្នកពិការ គណៈកម្មាធិការប្រជាជនខេត្តបានអនុម័តដល់មុខសញ្ញាចំនួន៦៩.៨១៤នាក់ជាមួយទឹកប្រាក់ជាង៨៥,៥ពាន់លានដុង, ចំណាយដល់មុខសញ្ញា៦៧.១៩៦នាក់ជាមួយទឹកប្រាក់ជាង៦៧,៩ពាន់លានដុង សម្រេច៩៦,៣%នៃមុខសញ្ញាបានអនុម័ត។

គិតដល់ដំណាច់ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្តបានអនុម័តនិងចំណាយគាំទ្រដល់និយោជិត២៩នាក់ធ្វើសកម្មភាពសិល្បៈ និងមគ្គុទេសក៍ទេសចរណ៍១៩នាក់ជាមួយទឹកប្រាក់ជាង១៧៤លានដុង។

អំពីគោលនយោបាយគាំទ្រដល់គ្រួសារអាជីវកម្ម គណៈកម្មាធិការប្រជាជនខេត្តបានចំណាយឲ្យ៥.៥៣៦គ្រួជាមួយទឹកប្រាក់១៦,៦ពាន់លានដុង សម្រេចបាន៩៩,៥%។

អនុវត្តគោលនយោបាយគាំទ្រនិយោជកកម្ចីប្រាក់ដើម្បីប្រាក់ឈ្នួលបញ្ឈប់ការងារ ស្តារការផលិតឡើងវិញ ខេត្តត្រាវិញបានរំសាយទុនឲ្យអាជីវកម្មចំនួន៩ខ្ចីជាមួយទឹប្រាក់ជាង១១,៤ពាន់លានដុងដើម្បីបើកប្រាក់ឈ្នួលជូនកម្មករចំនួន៣.០៨១នាក់ឈប់ធ្វើការ។

ចំពោះគោលនយោបាយឧបត្ថម្ភដល់កម្មករដោយគ្មានកិច្ចសន្យាការងារ និងមុខសញ្ញាពិសេសមួយចំនួនទៀត គណៈកម្មាធិការប្រជាជនខេត្តបានអនុម័តដល់មុខសញ្ញាចំនួន២៥០.៤៨១នាក់ជាមួយទឹកប្រាក់ជាង៣៧៥,៧ពាន់លានដុង។ បានអនុវត្តចំណាយឧបត្ថម្ភដល់មុខសញ្ញាចំនួន២៤៤.២៦៣នាក់ជាមួយទឹកប្រាក់ជាង៣៦៦,៣ពាន់លានដុង សម្រេចបាន៩៧,៥%។ នៅអង្គសន្និបាត បណ្តាតំណាងបានប្រមូលផ្តុំពិភាគ្សាអំពីការជួបលំបាក នៅមានកំណត់ មេរៀនបទពិសោធន៍ក្នុងដំណើរការអនុវត្តន៍។

 

ថ្លែងយោបល់នៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ បានអះអាងនេះជាការសម្រេចចិត្តទាន់ពេលវេលា មនុស្សធម៌និងជាក់ស្តែងបំផុត។ ដោយមានការខិតខំប្រឹងប្រែង ចូលរួមយ៉ាង ស កម្មពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកដែលគោលនយោបាយបានអនុវត្តមានប្រសិទ្ធភាព។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់មន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ចធ្វើបច្ចុប្បន្នភាពបន្ថែមបណ្តាខ្លឹមសារបានពិភាគ្សា បង្ហើយរបាយកាណ៍បញ្ជូនឡើងក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច។ មន្ទីរហិរញ្ញាវត្ថុះត្រួតពិនិត្យ សម្រេចល្អការងារទូទាត់។ បណ្តាមូលដ្ឋានមានរបាយការណ៍ជាក់ស្តែងចំពោះចំណែកថវិកាគាំទ្រមិនស្ថិតក្នុងមុខសញ្ញាចំណាយពីថវិការដ្ឋជម្រាបជូនគណៈកម្មាធិការប្រជាជនខេត្តជំនួយក្នុងការដោះស្រាយ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង វាយតម្លៃខ្ពស់ស្មារតីទទួលខុសត្រូវក្នុងដំណើរការអនុវត្តន៍គោលនយោបាយរបស់បណ្តាថ្នាក់ ផ្នែក មូលដ្ឋាន។ ទន្ទឹមនឹងនោះ ស្នើដល់បណ្តាមូលដ្ឋានបន្តពិនិត្យឡើងវិញទិន្នន័យត្រូវតាមការកំណត់ អនុវត្តល្អការងារទូទាត់។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់ ឆ្លងតាមការផ្សព្វផ្សាយអនុវត្តគោលនយោបាយនេះ ទោះបីនៅមានកំហិតសេសសល់ក៏ដោយ ប៉ុន្តែបណ្តាអង្គភាពមានបទពិសោធន៍មានតម្លៃជាច្រើន។ ជាមួយបទពិសោធន៍នេះ ស្នើដល់បណ្តាមន្ទីរ ស្ថាប័នមូលដ្ឋានមានដកចេញបទពិសោធន៍ បូកសរុបដើម្បីដាក់ចេញបទពិសោធន៍ល្អៗ នៅពេលអនុវត្តបណ្តាគោលនយោបាយនាពេលអនាគត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291816