ប្រមូលផ្តុំកម្លាំងពិនិត្យឡើងវិញ វាយតម្លៃដើម្បីអនុវត្តសម្រេចភាគកម្រិតផែនការដែលបានដាក់ចេញឆ្នាំ២០២២

កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ប្រធានគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងសន្និបាតបូកសរុបបឋមស្ថានភាពសេដ្ឋកិច្ច-សង្គមខែសីហា អនុម័តឆ្លងខ្លឹមសារមួយចំនួនស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រជាជនខេត្ត។ គណៈចង្អុលការកសាងជនបទថ្មី។ គណៈចង្អុលការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ លោក ឡេវ៉ាំងហាំង អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត, បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៖ ង្វៀងហ្វិញធៀន, ឡេថាញ់បិញ, ង្វៀងទ្រុងហ្វាងរួមធ្វើអធិបតីអង្គប្រជុំ។

អញ្ជើញចូលរួមមានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត, ប្រធានគណៈកម្មាធិការប្រជាជនខេត្ត, ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ក្នុងខែសីហា ប្រមូលថវិកាជូនរដ្ឋប៉ានប្រមាណសម្រេចសរុប៥៥០,៨៥៧ពាន់លានដុង ភាគលាភត្រួត៨ខែប្រមូលបាន ៩.១០៧,៦៧៦ពាន់លានដុង សម្រេច៨៨,១% នៃការប៉ានស្មាន ថយជិត២០%ប្រៀបជាមួយដំណាក់កាលដូចគ្នា។ ក្នុងនោះ ប្រមូលផ្ទៃក្នុងសម្រេចបាន៣.៥៧២,៦៣៨ពាន់លានដុង សម្រេចបាន៦៨,៩នៃការប៉ានស្មាន ថយ១,៣%ប្រៀបជាមួយដំណាក់កាលដូចគ្នា។ បណ្តាខ្ទង់ថវិកាបានគ្រប់គ្រងត្រឹមត្រូវ សមហេតុផល ប្រិតសំចៃ។ សរុបចំណាយក្នុងខែ៦៥៥,៥៨៩ពាន់លានដុង ភាគលាភត្រួត៨ខែ ៥.០០៥,៨១៨ពាន់លានដុង សម្រេច៤៨,៥%នៃការប៉ានស្មាន ថយ៤,១%ប្រៀបជាមួយដំណាក់កាលដូចគ្នា។

ផលិតកម្មកសិកម្មមានភាពងាយស្រួលបង្គួរ។ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះសាបព្រោះពូជស្រូវបាន១៣៥,០៤៨ហិកតា សម្រេច៦៥%ផែនការ, ប្រមូលផលបាន៨៣.១៦៤ហិកតា ទិន្នផលប៉ាន់ស្មាន៥១៥.៥៦៨តោន ទិន្នផលសម្រេចបានមធ្យម៦,១៥តោន/ហិកតា, សរុបហ្វូងបសុសត្វ ផ្ទៃដី និងបរិមានជលផលខ្ពស់ជាងដំណាក់កាលដូចគ្នា។ ចិញ្ចឹមសត្វធាតុមានការងើបឡើងវិញ លូតលាស់បង្គួរ ហ្វូងក្របី គោ ជ្រូកបានលើសផែនការឆ្នាំ។

សន្ទស្សផលិតកម្មឧស្សាហកម្មប៉ានស្មានថយ៣,៨%ប្រៀបជាមួយខែមុន ភាគលាភត្រួត៨ខែថយ២៦,៧%ប្រៀបជាមួយដំណាក់កាលដូចគ្នា។ តម្លៃផលិតកម្មឧស្សាហកម្មប៉ានស្មាន ២.៣២៦,៤៦៥ពាន់លានដុង ភាគលាភត្រួត៨ខែ២១.១១២,៥៧៧ពាន់លានដុង សម្រេច៧៥,៨៥%ផែនការ ថយ៨,៩%ប្រៀបជាមួយដំណាក់កាលដូចគ្នា។

ពង្រីកអាជីវកម្ម សហករណ៍កើនឡើងគ្រាន់បើប្រៀបជាមួយដំណាក់កាលដូចគ្នា កសាងជនបទថ្មីបានយកចិត្តទុកដាក់ចង្អុលការជិតស្និទ្ធ។ សកម្មភាពទេសចរណ៍មានភាពរីកចម្រើន អនុវត្តល្អបណ្តាផ្នែកការងារនៅលើវិស័យវប្បធម៌-សង្គម។

ចំពោះការងារកសាងស្រុកជនបទថ្មី ឆ្លងតាមការត្រួតពិនិត្យឡើងវិញស្រុកកូវង៉ាងសម្រេចបន្ថែមលក្ខឋានលេខ៨ពីគុណភាពបរិយាកាសរស់នៅ។ គិតមកដល់ពេលនេះ

ចំពោះការងារកសាងស្រុកជនបទថ្មី ឆ្លងតាមការត្រួតពិនិត្យឡើងវិញស្រុកកូវង៉ាងសម្រេចបន្ថែមលក្ខឋានលេខ៨ពីគុណភាពបរិយាកាសរស់នៅ។ គិតមកដល់ពេលនេះ ស្រុកសម្រេចបាន៥/៩លក្ខឋាន នៅ៤លក្ខឋានមិនទាន់សម្រេចនោះគឺ៖ គមនាគម, សុខាភិបាល-អប់រំ, សេដ្ឋកិច្ច, បរិស្ថាន។ ស្រុកយ្វៀងហាយសម្រេចបាន៣/៩លក្ខឋាន បណ្តាលក្ខឋានមិនទាន់សម្រេចបាននោះគឺ៖ គមនាគម, សុខាភិបាល-វប្បធម៌-អប់រំ, សេដ្ឋកិច្ច, បរិស្ថាន, គុណភាពបរិស្ថានរស់នៅ, ប្រព័ន្ធនយោបាយ-សន្តិសុខសណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈ។

អំពីការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ សប្តាហ៍កន្លងទៅ ត្រាវិញកំណត់ត្រា៣៥ករណីត្រូវឆ្លងជំងឺ ក្នុងខែសីហាកំណត់ត្រា៦៩ករណី ក្នុងនោះមាន៥ករណីត្រូវបរ្ភេទ Omicron BA.5 ។

ថ្លែងយោបល់នៅសន្និបាត លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសង្កត់ធ្ងន់បណ្តាថ្នាក់គណៈកម្មាធិការបក្សគប្បីបង្កើនការងារកសាងបក្សស្អាតស្អំ រឹងមាំ ផ្សាភ្ជាប់នឹងភារកិច្ចសំខាន់២យ៉ាងនោះគឺកសាងជនបទថ្មី និងអនុវត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

ថ្លែងសន្និដ្ឋានសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ចង្អុលការដល់បណ្តាស្ថាប័ន មូលដ្ឋានគប្បីប្រមូលផ្តុំកម្លាំងពិនិត្យឡើងវិញ និងវាយតម្លៃ ដើម្បីអនុវត្តសម្រេចភាគកម្រិតដាក់ចេញឆ្នាំ២០២២។ ត្រៀមរៀបចំល្អមូលដ្ឋានសម្ភារៈ សាលាបន្ទប់រៀនសម្រាប់ទិវាប្រជាជនទាំងមូលបញ្ជូនកុមារទៅសាលា និងបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣។ ចាត់តាំងត្រឹមត្រូវបណ្តាសកម្មភាពវប្បធម៌ សិល្បៈនៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៧ឆ្នាំ ទិវាបុណ្យជាតិ២ កញ្ញា ផ្សាភ្ជាប់ជាមួយផ្សារណាត់ពាណិជ្ជកម្ម គ្រឿងបរិភោគ ផ្លែឈើឆ្ងាញ់ និងជំរឿនទេសចរណ៍ឆ្នាំ២០២២។ ប្រមូលផ្តុំកម្លាំងរំសាយទុនវិនិយោគសាធារណៈ តាមដានដិតដល់វឌ្ឍនភាពនៃគ្រោងការនីមួយៗ ទាន់ពេលដោះស្រាយការលំបាក ជាប់ជំពាក់ លើកកំពស់អត្រារំសាយទុនវិនិយោគសាធារណៈ។

ចំពោះការងារបង្ការ ទប់ស្កាតោះជំងឺកូវីដ-១៩ ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់បណ្តាមូលដ្ឋានជំរិញល្បើនចាក់វ៉ាក់សាំង មិនទុកឲ្យជំងឺកូវីដ-១៩ផ្ទុះឡើងវិញ។ បន្តជំរុញការងារផ្សព្វផ្សាយ ចលនាប្រជាជន កម្មាភិបាល បុគ្គលិក និយោជិត ពលករនៅតាមបណ្តាស្ថាប័ន អង្គភាពជ្រោងខ្ពស់មនសិការក្នុងការងារបង្ការទប់ស្កាត់ជំងឺ។

អំពីវិស័យកសាងជនបទថ្មី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាងហាំង ចង្អុលការតាមដាន ដាស់តឿន គាំទ្របណ្តាមូលដ្ឋានអនុវត្តការកសាងជនបទថ្មី ពិសេសគឺចំពោះស្រុកកូវង៉ាង និងស្រុកយ្វៀងហាយ។ ពិនិត្យឡើងវិញ វាយតម្លៃ បណ្តាឃុំចុះឈ្មោះសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២២ និងឃុំជនបទថ្មីលើកកំពស់។

នៅសន្និបាត ថ្នាក់ដឹកនាំណ្តាមន្ទីរ ស្ថាប័នខេត្តបានអនុម័តឆ្លងសេចក្តីព្រាងសំណើរ សេចក្តីសម្រេចចិត្តចំនួន៦ ស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រជាជនខេត្ត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 21
  • ថ្ងៃនេ: 564
  • ក្នុងសប្តាហ៍: 10,346
  • ទាំងអស់: 701,610