ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹងក្រុមប្រតិភូគណៈកម្មាធិការជាតិព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី ២៨ ខែសីហា លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹងក្រុមប្រតិភូគណៈកម្មាធិការជាតិព្រះរាជាណាចក្រកម្ពុជាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាស្រ័យដោយលោកជំទាវ ជូប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិព្រះរាជាណាចក្រកម្ពុជាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សធ្វើជាប្រធាន។

ស្ថិតនៅនឹងពេលធ្វើការ លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំដែងក្តីរីករាយស្វាគមន៍ចំពោះភាពរីកចម្រើន មេត្រីភាពដ៏ល្អ និងការសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសវៀតណាម-កម្ពុជាពីមួយថ្ងៃកាន់តែស្និទ្ធស្នាល ជិតដិត កាន់តែបង្កើនជាងទៀតនូវក្តីជំនឿទុកចិត្តទ្វេភាគី។ ជូនព័ត៌មានអំពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញក្នុងឆ្នាំ ២០២១ និង បណ្តាខែដើមឆ្នាំ ២០២២ លោកឡេវ៉ាំងហាំងបានបញ្ជាក់ថា៖ កាលពិឆ្នាំមុននេះ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ប៉ុន្តែក្រោមការដឹកនាំ ចង្អុលការរបស់ខេត្ត និងរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត រួមជាមួយនឹងគោលការណ៍របស់ខេត្តបង្ការប្រឆាំងអាសន្នរោគជំងឺផង ពង្រីកសេដ្ឋកិច្ចផង ខេត្តត្រាវិញបង្កើតមន្ទីរពេទ្យបណ្តោះអាសន្នបាន ០៧ កន្លែងក្នុងទូទាំងខេត្តដើម្បីព្យាបាលជូនអ្នកជំងឺជ្រាប F0 ជាង ៦៥ ពាន់នាក់ និងចាត់តាំងទទួលប្រជាជនពីខេត្តក្រៅវិលត្រលប់មកខេត្តបានជាង ៦០ ពាន់នាក់ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមធានាលំនឹង អត្តសញ្ញាណវប្បធម៌ជនជាតិតែងបានអភិរក្ស និងអភិវឌ្ឍន៍ដោយមានប្រសិទ្ធភាព។

មានយោបល់ក្នុងពិធីធ្វើការនេះ លោកជំទាវ ជូប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិព្រះរាជាណាចក្រកម្ពុជាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសំដែងនូវក្តីដឹងគុណចំពោះការទទួលបដិសណ្ឋារកិច្ចរបស់ថ្នាក់ដឹកនាំខេត្តត្រាវិញ។ ក្នុងដំណើរសួរសុខទុក្ខ ធ្វើការ និងស្វែងយល់លើកនេះ ក្រុមប្រតិភូការងារមិនត្រឹមតែមានបំណងស្វែងយល់អំពីវិធីសាស្ត្របង្កើតផែនការអភិវឌ្ឍន៍របស់ខេត្តនៅទាំងស្វែងយល់អំពីភាពសហប្រតិបត្តិការមិត្តភាពរវាងទ្វេភាគីដែលមានការទាក់ទិន បណ្តាស្ថាប័ន ផ្នែកក្នុងការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស លោកជំទាវបានឱ្យដឹងបន្ថែមថា៖ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំនេះ បណ្តាស្ថាប័នសមត្ថកិច្ចព្រះរាជាណាចក្រកម្ពុជាត្រួតពិនិត្យ កំទេចបំផ្លាញករណីជួញដូរមនុស្ស និងអាជីវកម្មកាមគុណបាន ៧៤ ករណី ឃាត់ចាប់ឧក្រឹដ្ឋជន និងបញ្ជូនចេញតុលាការចំនួន ៨៣ នាក់ ក្នុងនោះមានឧក្រឹដ្ឋជនបរទេសចំនួន ១២ នាក់ ទន្ទឹមនឹងនោះ សង្ក្រោះឱ្យផុតពីគ្រោះថ្នាក់ដល់ជនរងគ្រោះបាន ១៥៦ នាក់ ក្នុងនោះមាននារីភេទ ១០៥ នាក់ និងមនុស្សមានអាយុក្រោម ១៥ ឆ្នាំចំនួន ៦០ នាក់។

ក្រុមប្រតិភូការងារបានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និងសង្ឍឹមថាបន្តបង្កើនមេត្រីភាព ភាពសាមគ្គី និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសវៀតណាម-កម្ពុជានិយាយរួម ខេត្តត្រាវិញនិងខេត្តមួយចំនួនរបស់កម្ពុជានិយាយដោយឡែកកាន់តែស្និទ្ធស្នាលជាងទៀត៕

 

                                                     

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 18
  • ថ្ងៃនេ: 639
  • ក្នុងសប្តាហ៍: 10,421
  • ទាំងអស់: 701,685