អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយនឹងបណ្តាអង្គការចាត់តាំងសមាគមមហាជន

កាលពីថ្ងៃទី ០៧ ខែកញ្ញា លោកគឹមង៉ុថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងបណ្តាមន្ទីរ គណៈ ស្ថាប័ន ផ្នែកខេត្ត ធ្វើការជាមួយនឹងបណ្តាអង្គការចាត់តាំងសមាគមមហាជនដើម្បីស្តាប់សេចក្តីរបាយការណ៍អំពីស្ថានភាពលទ្ធផលភារកិច្ច ០៨ ខែដើមឆ្នាំ ២០២២។

បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានសមាគមដែលបានទទួលស្គាល់ជាសមាគមមហាជនមានលក្ខណៈពិសេសដែលបានប្រគល់ភារកិច្ចចំនួន ១៣ ។ ក្នុង ០៨ ខែដើមឆ្នាំ ២០២២ បណ្តាមាគមមហាជនអនុវត្តសម្រេចបានលទ្ធផល ការធ្វើសកម្មភាពលេចធ្លោសំខាន់ៗមួយចំនួនរួមចំណែកធានាសុខុមាលភាពសង្គម។ ដូចជាសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់សហការចលនាសិស្សមិនចោលរៀនពាក់កណ្តាលការ ចុះឈ្មោះកសាងបណ្តាកិត្តិនាមរៀនសូត្រ បំផុសចលនា “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា” ចលនាសាច់ប្រាក់បានជាង ៥,១ ពាន់លានដុង សម្ភារ ឧបករណ៍គិតជាទឹកប្រាក់ជាង ១៧,៨ ពាន់លានដុងឧបត្ថម្ភដល់សិស្ស និស្សិតក្រីក្រ។ សមាគមគាំពារជនវិកលពិការ និងជនរងគ្រោះជ្រាបជាតិពុលដីអូស៊ីនខេត្តចលនាសប្បុរសជន ឧបត្ថម្ភសាច់ប្រាក់ និងសម្ភារគិតជាទឹកប្រាក់ជាង ៨,៦ ពាន់លានដុង ឧបត្ថម្ភដល់មុខសញ្ញាជនវិកលពិការ និងជនរងគ្រោះជ្រាបជាតិពុលដីអូស៊ីន ជនពិការភ្នែក កុមារកំព្រា និងអ្នកជំងឺក្រីក្រក្នុងខេត្តបាន ៣២.៧៩៨ លើកនាក់។ សមាគមកាកបាទក្រហមខេត្តចលនាបាន ៤៩,៥ ពាន់លានដុង ជួយឧបត្ថម្ភដល់មុខសញ្ញា ៥៨៩.៦៥១ លើកនាក់។ ឆ្លងតាមបណ្តាសកម្មភាពរបស់សហព័ន្ធបណ្តាអង្គការចាត់តាំងមិត្តភាពខេត្ត មាន ០៨ អង្គការចាត់តាំងក្រៅរដ្ឋាភិបាលបរិទេសចុះកិច្ចសន្យាអនុវត្ត ២១ កម្មវិធី គម្រោងការ ជាមួយនឹងប្រភពទុនសន្យាឧបត្ថម្ភ ១៦,១ បាន់លានដុង។ល។

ស្ថិតក្នុងពិធីធ្វើការនេះ ថ្នាក់ដឹកនាំបណ្តាអង្គការចាត់តាំងសមាគមមហាជនបានសំណើស្នើដល់ថ្នាក់ដឹកនាំខេត្តគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តជាច្រើនបញ្ហាដែលទាក់ទិនដល់ទីស្នាក់ការធ្វើការ ទិញសម្ភារ ក្របខ័ណ្ឌ ថវិកា។ល។

លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចែករំលែកការទុក្ខលំបាកជាមួយនឹងបណ្តាសមាគមផងដែរ ទន្ទឹមនឹងនោះ ចង្អុលការដល់បណ្តាផ្នែកគប្បីមានគោលដៅផ្សព្វផ្សាយអនុវត្ត ពិសេសគឺចំពោះថវិកាធ្វើសកម្មភាពដែលបណ្តាមាគមបានសំណើស្នើ។

លោកឡឹមមិញដាំង អនុលេខាបក្សខេត្តសំណូមពរបណ្តាសមាគមប្រញាប់ពិនិត្យឡើងវិញក្របខ័ណ្ឌ ការទិញសម្ភារឧបករណ៍ ទីស្នាក់ការធ្វើការដើម្បីរបាយការណ៍ជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តចង្អុលការបែងចែកថវិកា។ គណៈចាត់តាំងបក្សខេត្ត មន្ទីរមហាផ្ទៃធ្វើសេនាធិការបំពាក់បំប៉ន បណ្តុះបណ្តាលកម្មាភិបាលសមាគម ឧបត្ថម្ភប្រាក់បំណាច់ឱ្យកម្មាភិបាលជំនាញការនៅមូលដ្ឋាន បណ្តាមន្ទីរ ផ្នែកគប្បីយកចិត្តទុកដាក់ដល់បណ្តាសេចក្តីសំណើស្នើដើម្បីប្រញាប់ផ្សព្វផ្សាយឧបត្ថម្ភដល់បណ្តាសមាគម។

មានយោបល់សន្និដ្ឋានអង្គប្រជុំលោកគឹមង៉ុថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តវាយតម្លៃខ្ពស់លទ្ធផលដែលបណ្តាសមាគមមហាជនសម្រេចបានកន្លងហើយ និងចែករំលែកនូវបណ្តាការទុក្ខលំបាកដែលបណ្តាសមាគមមហាជនជួបជំពាក់។ ក្នុងពេលខាងមុខនេះ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសំណូមពរបណ្តាសមាគមគប្បីពង្រីកអស់ពីសមត្ថភាព ភារកិច្ចរបស់សមាគមនីមួយដើម្បីរួមចំណែកទៅក្នុងបុព្វហេតុអភិវឌ្ឈន៍រួមរបស់ខេត្ត រក្សាខ្ជាប់ការប្រជុំជីវភាពប្រចាំខែ ពិសេសគឺនៅមូលដ្ឋានឆ្លៀតឱកាសចុះទៅមូលដ្ឋានក្តាប់ស្ថានភាពដើម្បីមានការសំណើស្នើដោះស្រាយបណ្តាការទុក្ខលំបាកវាក់វិនឱ្យបានទាន់ពេល៕ ស.ហ

 

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 18
  • ថ្ងៃនេ: 631
  • ក្នុងសប្តាហ៍: 10,413
  • ទាំងអស់: 701,677