ប្រមូលផ្តុំកម្លាំងអនុវត្តល្អបណ្តាភាគកម្រិតកសាងជនបទថ្មី

កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ ធ្វើជាអធិបតីកិច្ចប្រជុំផ្សាយបន្តផ្ទាល់ ដើម្បីស្តាប់ស្ថានភាពអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងសន្ទុះកំណើនកសាងស្រុកសម្រេចលក្ខឋានជនបទថ្មីនៅលើភូមិសាស្រ្តខេត្ត។

អញ្ជើញចូលរួមកិច្ចប្រជុំមានលោក ង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័នខេត្ត។ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្តាការិយាល័យ ផ្នែកមានជាប់ទាក់ទិនចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ថ្នាក់ស្រុក។

របាយការណ៍នៅកិច្ចប្រជុំ អំពីសន្ទុះកំណើនកសាងស្រុកសម្រេចលក្ខឋានជនបទថ្មី គិតមកដល់ពេលសនេះ ស្រុកកូវង៉ាងអនុវត្តសម្រេចបាន៧/៩លក្ខឋានស្រុកជនបទថ្មី នៅ២លក្ខឋានមិនទាន់សម្រេចបាន(សុខាភិបាល-វប្បធម៌-អប់រំ និងសេដ្ឋកិច្ច)។ ស្រុកយ្វៀងហាយអនុវត្តសម្រេចបាន៣/៩លក្ខឋាន បណ្តាលក្ខឋានមិនទាន់សម្រេចបាននោះគឺ គមនាគមន៍, សុខាភិបាល-វប្បធម៌-អប់រំ, សេដ្ឋកិច្ច, បរិស្ថាន, គុណភាពបរិស្ថាន, ប្រព័ន្ធនយោបាយ-សន្តិសុខសណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈ។ ស្រុកថ្កូវអនុវត្តសម្រេចបាន៣/៩លក្ខឋាន បណ្តាលក្ខឋានមិនទាន់សម្រេចបាននោះគឺ ធ្វើផែនការ, សុខាភិបាល-វប្បធម៌-អប់រំ, សេដ្ឋកិច្ច, បរិស្ថាន, គុណភាពបរិស្ថាន, ប្រព័ន្ធនយោបាយ-សន្តិសុខ-សណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈ។

ចំពោះការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សប្តាហ៍កន្លងនៅលើភូមិត្រាវិញកំណត់ត្រាបន្ថែម១០ករណីត្រូវឆ្លងជំងឺ ក្នុងនោះមាន៦ករណីនៅស្រុកទីវកឹង។តាមការវាយតម្លៃតបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺត្រាវិញ អាសន្នរោគជំងឺនៅតែបានគ្រប់គ្រងល្អនៅតាមមូលដ្ឋាន ចំនួនករណីឆ្លងជំងឺ និងស្លាប់ថយចុះប្រៀបជាមួយសប្តាហ៍មុន។

ការងារចាក់វ៉ាក់សាំង ខេត្តបានចាត់តាំងចាក់ម្ជុលទី៤ សម្រេច៣៤,៧% ចំពោះក្រុមមានអាយុពី១៨ឆ្នាំឡើងទៅ។ ចំពោះកុមារមានអាយុពី១២ដល់១៧ឆ្នាំ អត្រាចាក់ថ្នាំបង្ការម្ជុលទី៣សម្រេចបាន៦៨,១%។ ក្រុមកុមារមានអាយុពី៥ដល់ក្រោម១២ឆ្នាំ អត្រាថ្នាំបង្ការម្ជុលទី២សម្រេចបាន៨១,៧%។

អំពីស្ថានភាពជំងឺគ្រុនឈាមនៅលើភូមិសាស្រ្តខេត្ត ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះកំណត់ត្រា៩០៨ករណី កើនទ្វេដងប្រៀបជាមួយដំណាក់កាលដូចគ្នាឆ្នាំ២០២១គឺ៤៣៤ករណី។ ចំនួនសម្បុកជំងឺបូកបញ្ជូលតាំងពីដើមឆ្នាំមកដល់ពេលនេះគឺ៣៣៧សម្បុក កើនឡើង៥ដងប្រៀបជាមួយដំណាក់កាលដូចគ្នាឆ្នាំ២០២១(៦៣សម្បុកជំងឺ)។ គិតមកដល់ពេលនេះមិនទាន់មានករណីស្លាប់។ ស្ថានភាពជំងឺពិសក្តាម ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ ខេត្តកំណត់ត្រា៣៧៦ករណី ថយ៨,៧%ប្រៀបជាមួយដំណាក់កាលនេះឆ្នា២០២១។

ថ្លែងយោបល់ចង្អុលការនៅកិច្ចប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ ស្នើដល់បណ្តាស្រុកត្រូវប្រញ៉ាប់សម្រេចសំណុំឯកសារកសាងស្រុកជនបទថ្មី ជំរុញល្បើនរំសាយបណ្តាប្រភពទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺបណ្តាប្រភពទុនមជ្ឈិមបែងចែក។ ប្រមូលផ្តុំកម្លាំងអនុវត្តបណ្តាភាគកម្រិតកសាងជនបទថ្មី យកចិត្តទុកដាក់ច្បាមខ្ជាប់បណ្តាភាគកម្រិតថ្មី។ បណ្តាមន្ទីរ ស្ថាប័នផ្នែកខេត្តតាមដាន ណែនាំ គាំទ្រដល់បណ្តាមូលដ្ឋានដោះស្រាយការលំបាកជំរុញរហ័សល្បើនអនុវត្តបណ្តាភាគកម្រិតនៅមក។

អំពីការងារបង្ការ ទប់ស្កាត់ជំងឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់បណ្តាមូលដ្ឋានមិនគប្បីធ្វេសប្រហែស អត្តនោម័ត។ ពង្រឹងការងារផ្សព្វផ្សាយ ជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្ន ការងារបង្ការទប់ស្កាត់ជំងឺរបស់ប្រជាជន។ មន្ទីរសុខាភិបាលចង្អុលការដល់បណ្តាមូលដ្ឋានសុខាភិបាលលើកកំពស់សមត្ថភាពពិនិត្យ ព្យាបាលជំងឺ ធានាថ្នាំ ឧបករណ៍វេជ្ជសាស្រ្តសម្រាប់ពិនិត្យ ព្យាបាលជំងឺ សហការផ្សព្វផ្សាយពីការធានារ៉ាប់រងសុខាភិបាលដល់ប្រជាជន៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 23
  • ថ្ងៃនេ: 652
  • ក្នុងសប្តាហ៍: 10,434
  • ទាំងអស់: 701,698