សន្និបាតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជាមួយអាជីវកម្មវិនិយោគបរទេស

កាលពីថ្ងៃទី១៧ ខែកញ្ញា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ធ្វើជាអធិបតីសន្និបាតជាមួយអាជីវកម្មវិនិយោគបរទេសជាមួយប្រធានបទ«ជម្នះឆ្លងកាត់ការសាកល្បង ក្តាប់ខ្ជាប់ឱកាស សហប្រតិបត្តិការអភិវឌ្ឍន៍»

អញ្ជើញចូលរួមអង្គសន្និបាតនៅមណ្ឌលផ្សាយបន្តផ្ទាល់ហាណូយមានលោក ផាមបិញមិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល ថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិម បណ្តាសមាគមអាជីវកម្ម និងអាជីវកម្ម ម្ចាស់វិនិយោគបរទេស។ អង្គសន្និបាតបានផ្សាយបន្តផ្ទាល់ជាមួយខេត្ត ក្រុងទាំង៦៣ និង៨០មណ្ឌលជាមួយអាជីវកម្មបរទេសក្នុងនិងក្រៅប្រទេស។

នៅមណ្ឌលបន្តផ្ទាល់ត្រាវិញអញ្ជើញចូលរួមអង្គសន្និបាតមាន លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងបណ្តាមន្ទីរ ស្ថាប័នមានជាប់ទាក់ទិន និងបណ្តាអាជីវកម្មវិនិយោគបរទេសនៅលើភូមិសាស្រ្តខេត្ត។

យោងតាមរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ ង្វៀងជីយុង បណ្តាឆ្នាំកន្លងទៅ តំបន់សេដ្ឋកិច្ចមានទុនវិនិយោគបរទេសត្រូវបានចាត់ទុកថាជាសមាសភាគសំខាន់មួយនៃខឿនសេដ្ឋកិច្ចវៀតណាម បានលើកទឹកចិត្ត បង្កលក្ខណៈអភិវឌ្ឍន៍យូរអង្វែង សហប្រតិបត្តិការនិងប្រណាំងប្រជែងស្អាតស្អំ ជាមួយនឹងតំបន់សេដ្ឋកិច្ចផ្សេងៗ។ ថ្វីត្បិតតែមានការជួបលំបាក សាកល្បងប៉ុន្តែបានបើកចេញឱកាសថ្មី និងកម្លាំងជំរុញថ្មីក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ មានសម្ព័ន្ធ អាជីវកម្មអន្តរជាតិជាច្រើនបាននិងកំពុងស្វែងរកបណ្តាទីតាំងវិនិយោគដើម្បីធ្វើសម្បូរបែបខ្សែសង្វាក់ផ្គត់ផ្គង់។ វៀតណាមបានបណ្តាអង្គការអន្តជាតិវាយតម្លៃជាគោលដៅវិនិយោគទាក់ទាញនិងសុវត្ថិភាព ដោយមានបណ្តាភាពមានប្រៀបដូចជា៖ សេដ្ឋកិច្ចនយោបាយសង្គមមានស្ថិរភាព ខឿនសេដ្ឋកិច្ចមានការបើកចំហធំ ធនធាមនុស្សសម្បូរបែប រចនាសម្ព័ន្ធពលកម្មវ័យក្មែង និងប្រកួតប្រជែងហើយបាននិងកំពុងបន្តអនុវត្តវិធានការជាច្រើន ដើម្បីសុក្រឹត្យយន្តការ និងច្បាប់ស្របតាមស្តង់ ដារអន្តរជាតិ និងសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមចូលរួម។ល។

នៅអង្គសន្និបាត តំណាងបណ្តាអាជីវកម្ម ម្ចាស់វិយោគបរទេសបានចូលរួមបំពេញមតិវាយតម្លៃបរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាម ចង្អុលចេញការសាកល្បង ឱកាសដើម្បីវិនិយោគ បើកទូលាយការវិនិយោគក្នុងវិស័យមួយចំនួននៅវៀតណាម។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានបានពិភាគ្សាអំពីការអនុវត្តគោលនយោបាយ និងរៀបចំបណ្តាលក្ខណៈដើម្បីទទួលប្រភពទុនវិនិយោគបរទេសចូលមកវៀតណាម។

សន្និដ្ឋាននៅអង្គសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ កំណត់ត្រា ស្ងើចសរសើរ និងថ្លែងអំណរគុណចំពោះការចូលរួមដៃ រួមវិភាគទាន ចែករំលែក និងខិតខំរបស់អាជីវកម្ម បណ្តាម្ចាស់វិនិយោគបរទេសក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ រក្សានិងជំរុញការផលិតកម្មធ្វើអាជីវកម្ម នីហរ័ណ រួមចំណែកជាមួយរដ្ឋាភិបាលស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពធំនៃខឿនសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ វៀតណាមបាន កំពុងនិងបង្ករាល់លក្ខណៈដើម្បីមានបរិយាកាសងាយស្រួល សុវត្ថិភាព តម្លាភាពសម្រាប់ម្ចាស់វិនិយោគបរទេសលំនឹងចិត្តវិនិយោគយូរអង្វែងនៅវៀតណាម «ជាមួយស្មារតីសមភាព អភិវឌ្ឍន៍ជាមួយគ្នា មានផលប្រយោជន៍ជាមួយគ្នា ទទួលខុសត្រូវជាមួយគ្នាជាមួយសង្គម អ្នកពលកម្ម ការពារបរិស្ថាន។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្នើដល់បណ្តាក្រសួង ផ្នែកនិងមូលដ្ឋានប្រមូលផ្តុំបង្កបរិយាកាសវិនិយោគធ្វើអាជីវកម្មងាយស្រួល ស្អាតស្អំ យុត្តិធម៌ ជាមួយបាវចនា «យកប្រជាជន អាជីវកម្មជាមជ្ឈមណ្ឌល ជាប្រធានបទនិងជាគោលដៅ កម្លាំងជំរុញ»។ ពិនិត្យឡើងវិញជាទូទៅនូវការជួបលំបាក ជាប់ជំពាក់វ៉ាក់វិនរបស់បណ្តាអាជីវកម្មវិនិយោគបរទេស មានផែនការទាន់ពេល ប្រសិទ្ធភាព ដោះស្រាយរួចស្រេចបណ្តាកំហិត ចំណុចខ្វះខាតក្នុងការសាងសង់ សុក្រឹត្យនិងចាត់តាំងអនុវត្តយន្តការ គោលនយោបាយស្តីពីសហប្រតិបត្តិការវិនិយោគបរទេស។ល។ ជំរុញមាំជាងនេះទៀតការកែលម្អនីតិវិធីរដ្ឋបាល បង្កលក្ខណៈងាយស្រួលសម្រាប់ទាក់ទាញវិនិយោគនិងផលិតកម្មធ្វើអាជីវកម្ម៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 11
  • ថ្ងៃនេ: 696
  • ក្នុងសប្តាហ៍: 10,478
  • ទាំងអស់: 701,742