អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ទទួលបដិសណ្ឋារកិច្ចសម្ព័ន្ធសាជីវកម្ម Thyssenkrupp

កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា លោកង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរឧស្សាហពាណិជ្ជកម្ម គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្តទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងាររបស់សម្ព័ន្ធសាជីវកម្ម Thyssenkrupp ដើម្បីរៀបចំកសាងគម្រោងការរោងច័ក្រផលិត Hydro បៃតងនៅខេត្តត្រាវិញ។

ថ្លែងយោបល់នៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀនបានឲ្យដឹងថា៖ ត្រាវិញមានសក្តានុពលពីថាមពលបង្កើតឡើងវិញជាច្រើន អាស្រ័យនារយៈកាលកន្លងខេត្តបានយកចិត្តទុកដាក់ដល់ការកោះហៅវិនិយោគ ហើយមានម្ចាស់វិនិយោគជាច្រើនមកស្វែងយល់និងវិនិយោគ។ ក្នុងនោះមានគម្រោងការផលិត Hydro បៃតង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់៖ ខេត្តតែងតែគាំទ្រនិងសហប្រតិបត្តិការ ឧបត្ថម្ភម្ចាស់វិនិយោគអនុវត្តគម្រោងការបានរលូន ក្នុងដំណើរការអនុវត្តន៍ខេត្តចាត់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត និងមូលដ្ឋានជានិច្ចកាលអមដំណើរជាមួយអាជីវកម្មដើម្បីអភិវឌ្ឍគម្រោងការបានរលូន។

លោក Christopher Frank តំណាងថ្នាក់ដឹកនាំសម្ព័ន្ធសាជីវកម្ម Thyssenkrupp ប្រធានក្រុមប្រតិភូការងារវាយតម្លៃខ្ពស់សក្តានុពល និងបរិយាកាសវិនិយោគនៅខេត្តត្រាវិញ។ ទន្ទឹមនឹងនោះសន្យាជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញនឹងអនុវត្តគម្រោងការត្រឹមត្រូវ តាមផែនការបានអនុម័តិដើម្បីអភិវឌ្ឍន៍គម្រោងការដោយមានទ្រង់ទ្រាយខ្នាតធំនៅខេត្តបើប្រៀបធៀបជាមួយនឹងទូទាំងប្រទេស និងក្នុងតំបន់ពីគម្រោងការឧស្ម័ន Hydro បៃតង។

Thyssenkrupp ជាដៃគូរមួយរបស់សាជីវកម្ម The Green Solutions បច្ចុប្បន្នកំពុងអនុវត្តគម្រោងវិនិយោគគម្រោងការរោងច័ក្រផលិត Hydro បៃតងនៅខេត្តត្រាវិញ។ នេះជាសម្ព័ន្ធអាជីវកម្មច្រើនប្រទេសមួយរួមមានទាំងបណ្តាក្រុមហ៊ុនធ្វើសកម្មភាពក្នុងបណ្តាវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា។ បច្ចុប្បន្នសម្ព័ន្ធមានបុគ្គលិកប្រមាណ៣.៦០០នាក់ធ្វើការក្នុងបណ្តាវិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍នៅ៧៨ទីតាំងលើពិភពលោក ភាគច្រើនក្នុងបណ្តាវិស័យការពារអាកាសធាតុ ផ្លាស់ប្តូរថាមពល ស្រាវជ្រាវការផ្លាស់ប្តូរឌីជីថលក្នុងខឿនឧស្សាហកម្ម និងភាពប្រែប្រួលនាពេលអនាគត។

យោងតាមផែនការ រោងច័ក្រផលិត Hydro បៃតងនឹងបានបើកការដ្ឋានកសាងក្នុងខែតុលា ឆ្នាំ២០២២ នៅឃុំដុងហាយ ស្រុកយ្វៀងហាយ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 15
  • ថ្ងៃនេ: 708
  • ក្នុងសប្តាហ៍: 10,490
  • ទាំងអស់: 701,754