ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាឆ្នាំ២០២២
កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង អញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរថ្វាយប្រគេនជូនព្រះសង្ឈគ្រប់ព្រះអង្គ គណៈអារាមភិបាលវត្តខ្មែរចំនួន ០៤ វត្ត និងគ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ឆ្នើម ៨ គ្រួនៅលើភូមិសាស្រ្តទីក្រុងត្រាវិញ និងស្រុកទីវកឹងក្នុងឱកាសទទួលអំណរបុណ្យសែនដូនតាប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរ។

នៅទីក្រុងត្រាវិញលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយដំណាងថ្នាក់ដឹកនាំគណៈជនជាតិ គណៈធម្មការ និងនគរបាលខេត្តត្រាវិញ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាខេត្តត្រាវិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ព្រះចៅអធិការវត្តអង្គររាជបូរី(អង្គ) និងព្រះឧបជ្ឈាយ៍ ថាច់ហ្វាយ ព្រះចៅអធិការវត្តពោធិសាលារាជ(កំពង់)និងគ្រួសារកម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរមួយចំនួននៅលើភូមិសាស្រ្តទីក្រុងត្រាវិញ។

នៅតាមទីកន្លែងអញ្ជើញទៅសួរសុខទុក្ខ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានផ្តល់ជូនព័ត៌មានសង្ខេបស្តីពីលទ្ធផលនៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តនារយៈកាលកន្លងទៅ។ ពិសេសគឺក្នុង២ឆ្នាំ២០២០-២០២១ អាស្រ័យដោយជះឥទ្ធិពលពីអាសន្នរោគជំងឺកូវីដ-១៩ ទើបស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តយើងនៅមានការជួបលំបាកច្រើន។ ប៉ុន្តែមកដល់ពេលនេះអាសន្នរោគជំងឺបានគ្រប់គ្រងល្អ ទើបស្ថានភាពសេដ្ឋកិច្ច-សង្គមបណ្តាខែដើមឆ្នាំ២០២២ បានអភិវឌ្ឍន៍ឡើងវិញទៅតាមទិសដៅកំណើនវិជ្ជមាន។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តខេត្តបន្តស្ថេរភាព។

នៅក្នុងឱកាសបុណ្យសែនដូនតាប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរឆ្នាំ២០២២ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានផ្តាំផ្ញើបិយវាចារប្រសិទ្ធពរថ្វាយប្រគេនជូនព្រះចំពោះសង្ឈគ្រប់ព្រះអង្គ និងគណៈអារាមភិបាលបណ្តាវត្តព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែរ កម្មាភិបាលចូលនិវត្តន៍ បណ្តាគ្រួសារគោលនយោបាយប្រកបដោយក្តីសប្បាយ សុខដុម សុភបង្គល សាមគ្គី ប្រិតសំចៃ និងសុវត្ថិភាព៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291810