ជំរុញមាំការរំសាយទុនវិនិយោគសាធារណៈ និងអនុវត្តកម្មាវិធីគោលដៅជាតិ ០៣ យ៉ាង
កាលពីថ្ងៃទី ២៦ ខែកញ្ញា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញ ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសស្តីពីជំរុញមាំការរំសាយទុនវិនិយោគសាធារណៈ និងអនុវត្តកម្មាវិធីគោលដៅជាតិ ០៣ យ៉ាង។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញ ធ្វើជាអធិបតីសន្និបាត។

អញ្ជើញចូលរួមសន្និបាតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ទីស្នាក់ការរដ្ឋាភិបាលមានបណ្តាឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេមិញខាយ ឡេវ៉ាំងថាញ់ ថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែក ស្ថាប័នមជ្ឈិម។

នៅបណ្តាមណ្ឌលផ្សាយបន្តផ្ទាល់មូលដ្ឋាន មានបណ្តាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុស្ថិក្រោមឱវាទមជ្ឈិម។

អញ្ជើញចូលរួមនៅមណ្ឌលបន្តផ្ទាល់ត្រាវិញមានលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត។

ថ្លែងយោបល់បើកសន្និបាតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញ បានសង្កាត់ធ្ងន់ថា៖ ការរំសាយទុនវិនិយោគសាធារណៈគឺជាភារកិច្ចយ៉ាងសំខាន់ រួមចំណែកស្តាឡើងជំរុញសម្ទុះបង្កើន និងអនុវត្តបណ្តាគោលដៅពង្រីកសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ បង្ករបររកទទួលទាន ការងារធ្វើជូនប្រជាជន បង្កបរិយាកាសអភិវឌ្ឈន៍ថ្មីសម្រាប់បណ្តាមូលដ្ឋាន បណ្តាក្រសួង ផ្នែក រួមចំណែកពង្រីកសម្ទុះ និងចីរភាព ពិសេសគឺក្នុងស្ថានភាពនៅជួបការទុកលំបាក សាកល្បងច្រើនដូចនាពេលបច្ចុប្បន្ននេះ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានសំណូមពរសហការព្រមៗគ្នា ស៊ីចង្វាក់គ្នា ជិតដិត ប្រសិទ្ធភាពរវាងគោលនយោបាយរូបីយវត្ថុ គោលនយោបាយរាល់ខ្ទង់ចំណូលចំណាយ និងបណ្តាគោលនយោបាយផ្សេងៗក្នុងឆ្នាំនៃថវិកា។ គោលនយោបាយរូបីយវត្ថុហ្មត់ចត់ ធានាភាពម្ចាស់ការ រវៀសរវៃ ប្រសិទ្ធភាព គោលនយោបាយរាល់ខ្ទង់ចំណូលចំណាយ បើកទូលាយដោយសមស្រប ចំគោលដៅ ធានាប្រសិទ្ធភាព ក្នុងនោះមានការរំសាយថវិកាវិនិយោគសាធារណៈ។

រដ្ឋាភិបាលក៏បានបញ្ជាក់ “ភាពលំនឹង ០៤ យ៉ាង បង្កើន ៣ យ៉ាង ជំរុញមាំ ០២ យ៉ាង ប្រិតសំចៃ ០១ យ៉ាង និងប្តេជ្ញាថាទេ ០១ យ៉ាង” ក្នុងការចង្អុលការ បញ្ជាការ។ ក្នុងនោះ “ជំរុញមាំ ០២ យ៉ាង” គឺជំរុញមាំការផលិត-ធ្វើអាជីវកម្ម ពង្រីកអាជីវកម្ម បង្កមុខរបររកទទួលទាន ការងារធ្វើ និងជំរុញមាំការរំសាយទុនវិនិយោគ ពិសេសគឺវិនិយោគសាធារណៈ។ នៅដើមឆ្នាំ បញ្ហារំសាយទុនវិនិយោគសាធារណៈ និងផ្សព្វផ្សាយកម្មវិធីគោលដៅជាតិ ០៣ យ៉ាង ដែលបានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចង្អុលការយ៉ាងផ្តាច់ប្តូរ ជ្រាលជ្រៅ រួមជាមួយនឹងការចេញផ្សាយសេចក្តីសម្រេចចិត្ត សារាចរ សារទូរលេខជាច្រើន និងចាត់តាំងជាច្រើនសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស អង្គប្រជុំ បង្កើតក្រុមការងាររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបាន ០៦ ក្រុមដើម្បីត្រួតពិនិត្យ ដាស់តឿន រំលឹកការងារំសាយទុនវិនិយោគសាធារណៈ ហើយថ្មីៗនេះ បានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១២៤/NĐ-CP ស្តីពីបណ្តាភារកិច្ច វិធានការជំរុញមាំការរំសាយទុនសាធារណៈបណ្តាខែចុងឆ្នាំ ២០២២។

ថ្វីត្បិត ការងាររំសាយទុនវិនិយោគសាធារណៈឆ្នាំ ២០២២ មិនទាន់កែលម្អបានច្រើន នៅមានស្ថាប័ន មូលដ្ឋានភាគច្រើននៅយឹតយ៉ាវ មិនទាន់សម្រេចតាមសំណូមពរដែលបានដាក់ចេញ បណ្តាលឱ្យជះឥទ្ធិពលដល់បណ្តាគោលដៅពង្រីកសេដ្ឋកិច្ច-សង្គម។ ចំណុចផ្សេងគឺបញ្ហាដែលរំសាយទុនវិនិយោគសាធារណៈយឹតយ៉ាវក៏ជាបញ្ហាអូរបន្លាយជាច្រើនឆ្នាំដែរ។ អាស្រ័យហេតុនោះ រដ្ឋាភិបាលបន្តចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ដើម្បីដាស់តឿនរំលឹក ជំរុញមាំការរំសាយទុនវិនិយោគសាធារណៈឆ្នាំ ២០២២ និងផ្សព្វផ្សាយកម្មវិធីគោលដៅជាតិ ០៣ យ៉ាង។

ស្ថិតក្នុងស្ថានភាពប្រភពទុនសម្រាប់បណ្តាគម្រោងការដែលប្រជាជន ប្រទេសជាតិសង្ឃឹមរងចាំទន្ទឹងជានិច្ច និងសំណូមពរការងារបានបង្កើនខ្ពស់ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សំណូមពរបណ្តាតំណាងគប្បីប្រមូលផ្តុំកម្លាំងធ្វើឱ្យច្បាស់បណ្តាការទុកលំបាកជាប់ជំពាក់ មុខចំណង មូលហេតុដែលរំសាយទុនវិនិយោគសាធារណៈ សម្ទុះបណ្តាគម្រោងការ ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិ ០៣ យ៉ាងនៅយឹតយ៉ាវ ដើម្បីវាយតម្លៃការងារដឹកនាំ ចង្អុលការ រចនាបទ គោលនយោបាយ ភាពត្រៀមបម្រុង ចាត់តាំងអនុវត្តល្អការងារត្រួតពិនិត្យ ស៊ើបអង្កេត ធ្វើស្ថិតិបញ្ជី ធ្វើឱ្យច្បាស់ភារកិច្ចដែលទុកឱ្យយឹតយ៉ាវក្នុងការរំសាយទុនវិនិយោគសាធារណៈនៅនឹងបណ្តាក្រសួង ផ្នែក ស្ថាប័ន មូលដ្ឋាន ចែករំលែកនូវបណ្តាទម្រង់ របៀបធ្វើល្អ ច្នៃប្រតិដ្ឋ ដើម្បីដាក់ចេញគោលដៅ វិធានការ និងភារកិច្ចជាក់ស្តែងចាប់ពីពេលនេះរហូតដល់អស់ឆ្នាំ ២០២២ ធានាការចាត់តាំងអនុវត្តជាក់ស្តែង ប្រសិទ្ធភាព រវៀសរវៃ សមស្របជាមួយនឹងភាពជាក់ស្តែងដើម្បីដោះស្រាយការលំបាកជំពាក់ទាន់ពេល។

“ស្មារតីទទួលបន្ទុកជាមួយនឹងមាតុភូមិ ប្រទេសជាតិ ជាមួយនឹងប្រជាជនបានត្រដាងឡើងលើបណ្តាការងារធ្វើជាក់ស្តែង។ មិនទុកឱ្យមានប្រាក់ប៉ុន្តែមិនចាយបាន ប្រសិនបើទុកឱ្យមានប្រាក់ប៉ុន្តែមិនរំសាយបានគឺមានទោសជាមួយនឹងប្រជាជន” នាយករដ្ឋមន្តី្រនៃរដ្ឋាភិបាលបានសង្កត់ធ្ងន់ដូច្នោះ។

យោងតាមសេចក្តីរបាយការណ៍ ក្នុង ៩ ខែដើមឆ្នាំ ២០២២ សម្ទុះរំសាយទុនវិនិយោគសាធារណៈនៅមានការយឹតយ៉ាវ ទើបរំសាយសម្រេចបានតែ ៤៦,៧% មិនទាន់មានភាពវិវឌ្ឈន៍សកម្មឡើយ នៅជាប់ជំពាក់លំបាកច្រើន មិនទាន់ពង្រីកបានតួនាទីថាមពលសំខាន់របស់ការវិនិយោគសាធារណៈ ពិសេសគឺក្នុងដំណាក់កាលស្តាឡើង និងពង្រីកសេដ្ឋកិច្ច-សង្គម និងការអនុវត្តន៍សម្រេចបណ្តាគោលដៅផែនការឆ្នាំ ២០២២ ដែលបានដាក់ចេញ៕

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766