សន្និបាតគណៈប្រតិបត្តិការបក្ខភាគខេត្តអនុវត្តបែបផែនពិនិត្យឡើងវិញ បំពេញបន្ថែម គ្រោងផែនការកម្មាភិបាល
កាលពីថ្ងៃទី ២៨ ខែកញ្ញា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពត្រាវិញធ្វើជាអធិបតីសន្និបាតគណៈប្រតិបត្តិការបក្ខភាគខេត្តអនុវត្តបែបផែនពិនិត្យឡើងវិញ បំពេញបន្ថែម គ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំខេត្ត អាណត្តិកាល ២០២០-២០២៥ បែបផែនកសាងគ្រោងផែនការ អាណត្តិកាល ២០២៥-២០៣០។

ទិដ្ឋភាពសន្និបាត។រូបថត៖ស៊ើងតៀង

អញ្ចើញចូលរួមសន្និបាតមានតំណាងបណ្តានាយកដ្ឋាន ស្ថាប័នសេនាធិការ ជំនួយការងារមជ្ឈិមទួលបន្ទុកភូមិសាស្ត្រខេត្តត្រាវិញ បណ្តាសមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត។

ស្ថិតក្នុងសន្និបាតនេះ សមមិត្តង្វៀងវ៉ាំងហ៊ីវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត  ប្រធានគណៈចាត់តាំងបក្សខេត្តបានឆ្លងសេចក្តីជម្រាប ០២ យ៉ាងស្តីពីការអនុវត្តន៍បែបផែនពិនិត្យឡើងវិញ បំពេញបន្ថែម គ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំខេត្ត អាណត្តិកាល ២០២០-២០២៥ សេចក្តីជម្រាបស្តីពីអនុវត្តន៍បែបផែនកសាងគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំស្នូលខេត្ត អាណត្តិកាល ២០២៥-២០៣០។ សន្និបាតដំណើរការអនុវត្តន៍បែបផែនយកយោបល់ ឧទ្ទេសនាមបេក្ខភាពចូលទៅក្នុងគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំស្នូលខេត្ត អាណត្តិកាល ២០២៥-២០៣០ ដើម្បីធ្វើជាមូលដ្ឋានជម្រាបជូនសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ បណ្តាតំណែង តួនាទីដូចជា៖ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងអនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត។

ដើម្បីទុកឱ្យការអនុវត្តន៍បែបផែនការងារកម្មាភិបាលថ្នាក់ខេត្ត អាណត្តិកាល ២០២៥-២០៣០ សមមិត្តង៉ូជីកឿង លេខាបក្សខេត្តសំណូមពរបណ្តាតំណាងចូលរួមសន្និបាតនេះ ក្នុងដំណាក់កាលផ្ទល់យោបល់គប្បីយកចិត្តទុកដាក់ដល់សម្បទា លក្ខណៈ គុណសម្បត្តិ មុខជំនាញ កម្រិតអាយុ ជនជាតិសមស្របជាមួយនឹងរចនាគ្រោងផែនការ ឆ្លើយតបល្អភារកិច្ចចំពោះមុខ និងយូរអង្វែង៕

ប្រែសម្រួល៖រតនា

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291816