ត្រាវិញប្រជុំគណៈចង្អុលការដោះស្រាយបណ្តាសំណុំរឿង ហេតុការណ៍នៅសល់អូសបន្លាយ
កាលពីរសៀលថ្ងៃទី៤ ខែតុលា លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការដោះស្រាយបណ្តាសំណុំរឿង ហេតុការណ៍នៅសល់អូសបន្លាយ ចាត់តាំងកិច្ចប្រជុំដើម្បីស្តាប់បណ្តាផ្នែក មូលដ្ឋានរបាយការណ៍ស្ថានភាព លទ្ធផលវិនិច្ឆ័យ ដោះស្រាយសំណុំរឿង ហេតុការណ៍នាយរៈកាលកន្លងទៅ ផ្តល់យោបល់ចង្អុលការអនុវត្តនាយរៈពេលខាងមុខ។ 

តាមគណៈចង្អុលការ ចំនួនសរុបនៃការតាមដាន ចង្អុលការគិតតាំងពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់ពេលនេះមាន ២១ករណី។ យោងតាមនោះ បណ្តាផ្នែក មូលដ្ឋានបានប្រមូលផ្តុំកម្លាំងចង្អុលការដោះស្រាយសំណុំរឿងមួយចំនួនមានការផ្លាស់ប្តូរ និងដោះស្រាយរួចស្រេច មានស្ថេរភាពនិងស្នើឲ្យដកចេញពីការតាមដានរបស់គណៈចង្អុលការគឺករណី។ បង្កើនចំនួនសរុបគិតតាំងពីដើមឆ្នាំមកទល់ពេលនេះបានដោះស្រាយរួមស្រេចចំនួន/២៦ ហេតុការណ៍។ បច្ចុប្បន្ននៅសេសសល់១៧ ហេតុការណ៍ស្ថិតក្នុងមសមត្ថកិច្ច ទទួលខុសត្រូវពិនិត្យចង្អុលការដោះស្រាយរបស់គណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាផ្នែក មូលដ្ឋាន។

យោងតាមសមាជិកគណៈចង្អុការ ឆ្លងតាមការបាយការណ៍ពីហេតុការណ៍ជាក់ស្តែងនីមួយៗបាននិងកំពុងដោះស្រាយ គិតមកដល់ពេលនេះ បណ្តាផ្នែក មលដ្ឋានសុទ្ធតែមានការយកចិត្តទុកដាក់ឡើងផែនការដោះស្រាយបណ្តាសំណុំរឿងដែលនៅសេសសល់ អូសបន្លាយ។ ក្នុងនោះមានប្រគល់ដល់ស្ថាប័ន ផ្នែកជំនាញការបង្កើតក្រុមការងារសេនាធិការដោះស្រាយ និងកំណត់រយៈពេលជាក់ស្តែងដោះស្រាយសម្រេចសំណុំរឿងនីមួយត្រូវតាមការកំណត់របស់ច្បាប់។ កុំឲ្យស្ថានភាពប្រជាជនប្តឹងផ្តល់ប្រមូលផ្តុំមនុស្សច្រើន ឆ្លងលំដាប់ថ្នាក់ រួមចំណែកស្ថិរភាពស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តខេត្ត។

ថ្លែងយោបល់នៅកិច្ចប្រជុំ លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការសង្កត់ធ្ងន់ដល់ការងារសហការដោះស្រាយសំណុំរឿងនីមួយរវាងបណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋាន និងបន្តដោះស្រាយដាច់ស្រឡះបណ្តាសំណុំរឿង មិនទុកអូសបន្លាយ។ ក្នុងដំណើរការអនុវត្តត្រូវផ្តោតលើការលើកកំពស់តួនាទីរបស់គណៈប្រជាចលនា រណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយសង្គមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្នុងការហការផ្សព្វផ្សាយ ចលនា ពិសេសគឺត្រូវពង្រីកបណ្តាគំរូ «ប្រជានាប៉ិនប្រសប់» ក្នុងការដោះស្រាយបណ្តាសំណុំរឿងនៅសេសសល់។ អនុលេខាអចិន្ត្រៃយ៍នៃណៈកម្មាធិការបក្សខេត្តប្រគល់គណៈកម្មការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត ជាស្ថាប័នអចិន្ត្រៃយ៍គណៈចង្អុលការ បន្តសេនាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីតាមដានជាច្រចាំ ដាស់តឿនការអនុវត្តតាមផែនការចំពោះសំណុំរឿង ហេតុការណ៍ជាក់ស្តែងនីមួយៗ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826