សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត៖ អនុវត្តល្អបណ្តាកម្មវិធីរបស់មជ្ឈិម គោលនយោបាយរបស់ខេត្តស្តីពីការឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ
កាលពីថ្ងៃទី ៣១ ខែតុលា ក្រុមប្រតិភូការត្រួតពិនិត្យលេខ ២ ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងពិភាក្សាសេចក្តីព្រាងរបាយការណ៍លទ្ធផលត្រួតពិនិត្យការអនុវត្តន៍គោលនយោបាយឧបត្ថម្ភគ្រួសារក្រី គ្រួសារជិតក្រដំណាក់កាល ២០២០-២០២២ នៅនឹងគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ថ្កូវ និងមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ច។

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីពិធីពិភាក្សា។ អញ្ជើញចូលរួមមានបណ្តាសមមិត្ត ឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តគាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយនឹងបណ្តាសមាជិកក្រុមប្រតិភូការងារត្រួតពិនិត្យលេខ ២ ក្រុមប្រឹក្សាប្រជាជនខេត្ត។

តាមសេចក្តីរបាយការណ៍របស់ក្រុមប្រតិភូការងារត្រួតពិនិត្យលេខ ២ ការអនុវត្តន៍បណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រដំណាក់កាល ២០២០-២០២២ នៅនឹងគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ថ្កូវ និងមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចតែងបានយកចិត្តទុកដាក់ចង្អុលការផ្សព្វផ្សាយអនុវត្តល្អ ការងារផ្សព្វផ្សាយ សាយភាយបណ្តាគោលនយោបាយតែងបានផ្សព្វផ្សាយជាច្រើបរូបភាពដូចជា៖ចាត់តាំងសន្និបាត ហ្វឹកហាត់ ប្រជុំជីវភាពសាខា ក្រុម សមាគម។ល។ ការងារអធិការកិច្ច ត្រួតពិនិត្យ ដោះស្រាយសេចក្តីបណ្តឹងតវ៉ា ថ្កោលទោស សេចក្តីសំណើស្នើ ឆ្លុះបញ្ចាំងរបស់ពលរដ្ឋតែងមានការប្រមូលផ្តុំចង្អុលការអនុវត្ត ធានាបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្តបានត្រឹមត្រូវ ចំមុខសញ្ញា ប្រសិទ្ធភាព។ យោងតាមសេចក្តីព្រាងសេចក្តីរបាយការណ៍ត្រួតពិនិត្យការអនុវត្តន៍គោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រដំណាក់កាល ២០២០-២០២២៖ ចំពោះគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងគោលនយោបាយនីមួយៗតែងបានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការយ៉ាងផ្តេច់ប្តូរ ព្រមៗគ្នាតាមអំឡុងពេលសុទ្ធតែមានការប្រមូលផ្តុំកម្លាំងចង្អុលការ មានការត្រួតពិនិត្យ ដាស់តឿនរំលឹក។ អាស្រ័យហេតុនោះ ក្នុងរយៈពេលកន្លងបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រសម្រេចបានលទ្ធផលយ៉ាងសកម្មដូចជា៖ គោលនយោបាយអំពីសុខាភិបាល ថែទាំសុខភាព គាំពារសង្គម គាំពារសុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ អំពីលំនៅឋាន ដីកសាងលំនៅឋាន ឧបត្ថម្ភការផលិត ធ្វើអាជីវកម្ម ពហុសណ្ឋានមធ្យោបាយចិញ្ចឹមជីវិត។ល។ ដំណាក់កាល ២០២០-២០២២ អត្រាគ្រួសារក្រីក្រ ជិតក្ររបស់ខេត្តជារៀងរាល់ឆ្នាំតែងបានបន្ថយចុះ សម្រេច និងសម្រេចលើសភាគកម្រិតផែនការសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្តបានដាក់ចេញ រួមចំណែកឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន ១៤.១៥៩ គ្រួបានរួចផុតពីភាពក្រីក្រ។

ស្ថិតនៅនឹងមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ច ជាមួយនឹងតួនាទីជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈចង្អុលការកាត់បន្ថយភាពក្រីក្រ អង្គភាពតែងសកម្មសហការផ្សព្វផ្សាយជាច្រើនវិធានការអនុវត្តគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្ត។ ក្នុងនោះ គោលនយោបាយឧបត្ថម្ភគាំពារសុខាភិបាលដល់មុខសញ្ញាគោលនយោបាយបាន ១.១៤៧,៣៥៩ ប័ណ្ណ ក្នុងនោះផ្តល់ជូនគ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន ១២៧.៩៤២ ប័ណ្ណ។ អនុវត្តគោលនយោបាយស្តីពីបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ជម្រើសសិស្ស បើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈបាន ៣៥.៩៧០ នាក់ បង្កការងារធ្វើជូនពលករបាន ៤៨.៥១៨ នាក់ (ពលករទៅធ្វើការមានពេលកំណត់នៅក្រៅប្រទេសតាមកិច្ចសន្យាបាន ១.២៥៤ នាក់)។ គោលនយោបាយស្តីពីលំនៅឋាន ដីកសាងលំនៅឋាន រំសាយទុនឧបត្ថម្ភកែលម្អលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន ១.៥៨៧ គ្រួ។ គោលនយោបាយស្តីអំពីឧបត្ថម្ភពង្រីកការផលិត ពហុសណ្ឋានមធ្យោបាយចិញ្ចឹមជីវិត ផ្សព្វផ្សាយវិនិយោគបាន ៨៧ គម្រោងការពង្រីកការផលិតដជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ ១.៥៨៧ គ្រួ។

ស្ថិតនៅនឹងអង្គពិភាក្សា តំណាងជាសមាជិកក្រុមប្រតិភូការងារត្រួតពិនិត្យ និងបណ្តាអង្គភាព មូលដ្ឋានបានលើកឡើងនូវបណ្តាគុណសម្បត្តិ គុណវិបត្តិ ភាពឱនខ្សោយក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្តដូចជា៖ការងារត្រួតពិនិត្យ ស៊ើបអង្កេតមានពេលមិនទាន់បានហ្មត់ចត់ ការងារផ្សព្វផ្សាយមិនទាន់ស៊ីជម្រៅ ទូលំទូលាយ គោលនយោបាយឧបត្ថម្ភសង្គមនៅមានការយឹតយ៉ាវ។ល។

ថ្លែងយោបល់ចង្អុលការពិធីពិភាក្សា សមមិត្តគឹមង៉ុកថាយបានបញ្ជាក់ថា៖ បណ្តាមូលដ្ឋាន អង្គភាពគប្បីជម្នះភាពឱនខ្សោយមួយចំនួនដូចជា៖ ការងារត្រួតពិនិត្យស៊ើបអង្កេតគ្រួសារក្រីក្រ គ្រួសារជិតក្រជួនពេលមិនទាន់បានហ្មត់ចត់។ ពង្រីកតួនាទីរបស់គណៈចង្អុលការកាត់បន្ថយភាពក្រីក្រនៅថ្នាក់ឃុំ បង្កើនការងារផ្សព្វផ្សាយជម្រៅ ទូលំទូលាយដល់មហាជន ប្រជាជន ពិសេសគឺការចូលរួមគាំពារសុខាភិបាល គាំពារសង្គមស្ម័គ្រចិត្ត។ អនុវត្តល្អបណ្តាកម្មវិធីរបស់មជ្ឈិម គោលនយោបាយរបស់ខេត្តស្តីពីការឧបត្ថម្ភ គ្រួសារក្រីក្រ គ្រួសារជិតក្រធានាឱ្យគ្រួសារក្រីក្រ គ្រួសារជិតក្របានបុលទុនអាទិភាពដើម្បីពង្រីកការផលិត ដោះស្រាយការងារធ្វើ បញ្ជូនពលករទៅធ្វើការមានពេលកំណត់នៅក្រៅប្រទេស។ល។ ដើម្បីទុកឱ្យគ្រួសារក្រីក្រ គ្រួសារជិតក្រអាចជ្រើសរើសបានការងារធ្វើសមស្រប លំនឹងជីវភាព៕ ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812