02/11/2022
កិច្ចប្រជុំសហប្រធានគណៈចង្អុលការគម្រោងការពង្រីកសហគ្រាសខ្នាតតូចនិងមធ្យមខេត្តត្រាវិញ
កាលពីរសៀលថ្ងៃទី៣១ ខែតុលា គម្រោងការពង្រីកសហគ្រាសខ្នាតតូចនិងមធ្យមខេត្តត្រាវិញ (គម្រោងការ SME ត្រាវិញ) បានចាត់តាំងកិច្ចប្រជុំផ្សាយបន្តផ្ទាល់សហប្រធានគណៈចង្អុលការគម្រោងការ ដើម្បីពិភាគ្សាពីផែនការធ្វើសកម្មភាពក្នុងដំណាក់កាលបន្ត២០២៣។
អញ្ជើញចូលរួមមានលោក ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការគម្រោងការ SME ត្រាវិញ, លោក Brian Allemekinders ទីប្រឹក្សាអភិវឌ្ឍន៍-ប្រធានគណៈសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតកាណាដាប្រចាំនៅទីក្រុងហាណូយ, ប្រធានគណៈចង្អុលការគម្រោងការ, បណ្តាកម្មាភិបាលស្នូលនៃគម្រោងការ SME ត្រាវិញ និងតំណាងបណ្តាអង្គភាពមានជាប់ទាក់ទង។
គម្រោងការ SME ត្រាវិញបានអនុវត្តចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ រយៈពេលអនុវត្តគឺ៦ឆ្នាំ បន្ថែម២៥ខែ, ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញនិងម្ចាស់ឧបត្ថម្ភបានឯកភាពបន្តរយៈពេលនៃកិច្ចព្រមព្រៀងរួមចំណែកបន្ថែម១២ខែ។ ឆ្លងអស់រយៈកាល៧ឆ្នាំអនុវត្ត គម្រោងការទទួលបានបណ្តាលទ្ធផលវិជ្ជមាន ជំរុញការកសាងយន្តការ កែលម្អបរិយាកាសធ្វើអាជីវកម្ម លើកទឹកចិត្តវិនិយោគនិងពង្រីកសហគ្រាស រួមចំណែកមានប្រសិទ្ធភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ បានមានសហគ្រាសចំនួន ៤៥០ ទទួលបានការគាំទ្រក្នុងការទទួលបានសេវាអភិវឌ្ឍន៍សហគ្រាស សហគ្រាសចំនួន ៥៥ បានគាំទ្រនីហរ័ណ គំនិតចាប់ផ្តើមអាជីវកម្មចំនួន ២០ ត្រូវបានបង្កើតឡើង។ គម្រោងនេះបានជួយដល់ខេត្តក្នុងការពង្រឹង ធ្វើឲ្យជាក់ស្តែង និងកសាងយុទ្ធសាស្រ្ត គោលនយោបាយថ្មីប្រមាណ២៥ មានជាក់ទាក់ទិនដល់ការអភិវឌ្ឍន៍និងគាំទ្រសហគ្រាស ទាក់ទាញវិនិយោគ ជំរឿនពាណិជ្ជកម្មនិងពង្រីកអាជីវកម្ម។ មានលទ្ធផលមួយចំនួនបានគម្រោងការប្រគល់ជូនសម្រេចបានជោគជ័យដូចជា៖ យុទ្ធសាស្រ្ត សៀវភៅដៃប្រតិបត្តិការថ្នាលបណ្តុះអាជីវកម្ម យុទ្ធសាស្រ្តជំរឿនពាណិជ្ជកម្ម ផែនការសកម្មភាពសហគ្រិនស្ត្រី។ល។ ដល់ចុងឆ្នាំ២០២១ គម្រោងការបានបើករំសាយបានជាង ១៦១ពាន់លានដុង។ ឆ្នាំ២០២២គម្រោងនេះមានសកម្មភាពបច្ចេកទេសចំនួន៤៣ (មិនរាប់បញ្ចូល៧សកម្មភាពជាប្រចាំ) គិតមកដល់ពេលនេះសម្រេចបាន២៣សកម្មភាព(សម្រេច៥៣,៥%) បើករំសាយទុនបានជាង៨,២ពាន់លានដុង(សម្រេច២៧,៣%)។ ថវិកានៅសល់សម្រាប់ឆ្នាំបន្ត២០២៣ គឺ៧,៧ពាន់លានដុង។
ក្នុងរយៈពេលបន្តឆ្នាំ២០២៣ គម្រោងការផ្តោតលើការពង្រឹងបណ្តាលទ្ធផលសម្រេចបាន បន្តផ្សព្វផ្សាយទូលំទូលាយ និងប្រសិទ្ធភាពបណ្តាសកម្មភាពក្នុងផ្នែកទាំង៣នោះគឺ៖ ការចាប់ផ្តើមអាជីព កន្សោមតម្លៃ និងបរិយាកាសធ្វើអាជីវកម្ម ការកសាងសមត្ថភាពសម្រាប់អង្គភាពក្នុងវិស័យសាធារណៈធានាការផ្ទេរជូនបណ្តាលទ្ធផលសំខាន់ៗរបស់គម្រោងការប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព ពិសេសគឺលើកកំពស់សមត្ថភាពគ្រប់គ្រងនិងចលនាថ្នាលបណ្តុះអាជីវកម្មជូនសាកលវិទ្យាល័យត្រាវិញបន្ទាប់ពីបានប្រគល់ជូន។ បន្តលើកកម្ពស់យ៉ាងខ្លាំងក្លានូវតួនាទីយេនឌ័រក្នុងសកម្មភាពគម្រោងដោយការពង្រឹងសិទ្ធិអំណាច និងឋានៈរបស់ស្ត្រី។
នៅក្នុងកិច្ចប្រជុំនេះ ភាគីបានពិភាក្សាអំពីវិធីសាស្រ្តកែលម្អនិរន្តរភាពនៃគម្រោង ការប្រើប្រាស់ទុនដែលនៅសល់ប្រកបដោយប្រសិទ្ធភាព ផែនការសកម្មភាពដើម្បីសម្រេចបានលទ្ធផលដែលបានដាក់ចេញ និងដំណោះស្រាយដើម្បីជំនះលើបញ្ហាប្រឈមនានាដែលអាចជួបប្រទះក្នុងអំឡុងពេលវេលាបន្ថែម។
លោក Brian Allemekinders កត់ត្រាបណ្តាលទ្ធផលសម្រេចបានរបស់គម្រោងការក្នុងឆ្នាំ២០២២ ទន្ទឹមនឹងនោះស្នើខេត្តបន្តបង្កលក្ខណៈងាយស្រួលបំផុតដើម្បីគម្រោងចលនាបានល្អក្នុងរយៈពេលដែលនៅមក។ លោក Brian Allemekinders មានគោលបំណងក្នុងរយៈពេលខាងមុខនឹងមានឱកាសជួបជុំផ្ទាល់រវាងភាគីទាំងទ្វេ និងឧទ្ទេសនាមដល់លោកស្ថានទូតកាណាដាប្រចាំនៅវៀតណាមមកបំពេញទស្សនកិច្ចនិងធ្វើការជាមួយខេត្ត។
ថ្លែងយោបល់នៅកិច្ចប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានឲ្យដឹងថា គម្រោងការ SME ត្រាវិញបានរួមចំណែកជួយដល់ខេត្តមានវិធីសាស្រ្តថ្មី មានវិធីគិតថ្មីក្នុងការកសាងយុទ្ធសាស្រ្តពង្រីកអាជីវកម្ម កសាងកន្សោមតម្លៃ។ល។ ទន្ទឹមនឹងនោះ គម្រោងបានជំរុញការអភិវឌ្ឍន៍យន្តការ កែលម្អបរិយាកាសធ្វើអាជីវកម្មនៅខេត្តត្រាវិញ គាំទ្រសដល់សហគ្រាសជាច្រើនពីហេដ្ឋារចនាសម្ព័ន្ធ កែលម្អសេវាបច្ចេកទេស ពង្រីកទីផ្សារ។ល។ តាមលោកឡេវ៉ាំនហាំង ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយរបស់គម្រោងក៏ជាឱកាសសម្រាប់ខេត្តបន្តអនុវត្តល្អបណ្តាភារកិច្ចរបស់គម្រោង។ ខេត្តសន្យានឹងជ្រោងខ្ពស់ជាងនេះទៀតស្មារតីទទួលខុសត្រូវដើម្បីជំរុញល្បឿនបើករំសាយទុននិងពង្រីកល្អបំផុតប្រសិទ្ធភាពនៃប្រភពទុន ទន្ទឹមនឹងនោះខិតសខំរក្សាខ្ជាប់ខ្ជួនបណ្តាលទ្ធផលសម្រេចបានរបស់គម្រោងការ៕
×