បើកសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរម្ហូបអាហារណាមបូភ្ជាប់ជាមួយពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០២២

កាលពីរាត្រីថ្ងៃទី២ ខែវិច្ឆិកា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាតខេត្តបានប្រព្រឹត្តឡើងពិធីបើកសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរម្ហូបអាហារណាមបូផ្សាភ្ជាប់ជាមួយពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០២២ ក្រោមប្រធានបទ «ត្រាវិញ-ចំណង់អភិវឌ្ឍន៍»

អញ្ជើញចូលរួមពិធីមានលោក ង្វៀងហឺវដាក ប្រធានការិយាល័យតំណាងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ប្រចាំនៅទីក្រុងហូជីមិញ, លោកស្រ្តីដូធីមិញម៉ឹង អនុប្រធាននាយកដ្ឋានឧស្សាហកម្មមូលដ្ឋាននៃក្រសួងឧស្សាហពាណិជ្ជកម្ម, លោកឡេថាញ់តុង អនុប្រធាននាយកដ្ឋានដាំដុះនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងថ្នាក់ដឹកនាំបណ្តាខេត្ត ទីក្រុងនៅតំបន់វាលទំនាបទន្លេគឺវឡុង។ល។

ខាងខេត្តត្រាវិញមានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត, លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត, លោកង្វៀងវ៉ាំងទ្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត, លោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការចាត់តាំងសប្តាហ៍វប្បធម៌ ទេសចរណ៍, ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត សមាជិកក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាខេត្តត្រាវិញ ព្រមទាំងបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត បណ្តាកម្មាភិបាលចូលនិវត្តន៍ជាអតីតថ្នាក់ដឹកនាំខេត្ត។ល។

ថ្លែងយោបល់នៅពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញ បានបញ្ជាក់សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរម្ហូបអាហារណាមបូផ្សាភ្ជាប់ជាមួយពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០២២ ជាព្រឹត្តិការណ៍សំខាន់ សំដែងនូវការខិតខំប្រឹងប្រែងឆ្លងកាត់ការលំបាក ស្តារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តចំពោះផលប៉ះពល់អវិជ្ជមាននៃអាសន្នរោគជំងឺកូវីដ-១៩ រួមចំណែកនឹងទូទាំងប្រទេសអនុវត្តមានប្រសិទ្ធភាពកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទៅតាមសេចក្តីសម្រេចចិត្តលេខ ១១ របស់រដ្ឋាភិបាល។

ឆ្លងតាមរយៈខ្សែសង្វាក់សកម្មភាពនេះ ខេត្តមានគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាជននៅក្នុងឱកាសពិធីបុណ្យអកអំបុកប្រចាំឆ្នាំរបស់ជនរួមជាតិខ្មែរ ទន្ទឹមនឹងនោះបន្តអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ ព្រមទាំងជំរុញមាំបណ្តាសកម្មភាពវប្បធម៌ កីឡា និងពង្រឹងការផ្សព្វផ្សាយទេសចរណ៍។ ទន្ទឹមនឹងនោះបង្កើតឱកាសដើម្បីបណ្តាអាជីវកម្មនៅក្នុងនិងក្រៅខេត្តឧទ្ទេសនាមសក្តានុពលសេដ្ឋកិច្ច ផ្សព្វផ្សាយពាណិជ្ជសញ្ញា ផលិតផល ទេសចរណ៍ ស្វែងរកទីផ្សារ វិនិយោគ ជំរឿនពាណិជ្ជកម្ម ទេសចរណ៍ រួមចំណែកអនុវត្តសម្រេចនិងសម្រេចលើសបណ្តាភាគកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២២របស់ខេត្ត។

សប្តាហ៍វប្បធម៌ ទេសចរណ៍នឹងបានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី២ដល់ថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានសកម្មភាពសំខាន់ៗចំនួន៧នោះគឺ៖ ផ្សារណាត់ជំរឿនពាណិជ្ជកម្ម-ឧស្សាហកម្មជនបទ និងឧទ្ទេសនាម លើកដម្កើងផលិតផល OCOP ផលិតផលភូមិរបរខេត្តត្រាវិញ, បរិយាកាសម្ហូបអាហារណាមបូ, រាត្រីពិធីបុណ្យអកអំបុក, សមោសររាំមិនជំនាញឆ្នាំ២០២២, បណ្តាសកម្មភាពតាំងពិព័រណ៍, សិក្ខាសាលាចងសម្ព័ន្ធទេសចរណ៍ និងចាត់តាំងក្រុម(Famtrip)ត្រួតពិនិត្យ ឧទ្ទេសនាមទីកន្លែងទេសចរណ៍ថ្មីខេត្តត្រាវិញ, បណ្តាសកម្មភាពកីឡានិងល្បែងប្រជាប្រិយ។ នៅក្នុងពិធីនេះដែរ អ្នកស្រីថាច់ធីធូហា សមាជិកាបក្សខេត្ត ប្រធានសម្ព័ន្ធពលកម្មខេត្តជំនួសមុខកម្មាភិបាល បុគ្គលិក និយោជិតខេត្តប្រគល់តារាងនិមិត្តសញ្ញាទឹកប្រាក២ពានលានដុងរួមវិភាគទានមូលនីធិ «ដើម្បីជនក្រីក្រ»។ នេះគឺជាទឹកប្រាក់អាស្រ័យដោយកម្មាភិបាល បុគ្គលិក និយោជិតខេត្តសកម្មរួមវិភាគទានយ៉ាងហោចប្រាក់ខែ១ថ្ងៃជាមួយស្មារតី «ជួយគ្នាក្នុងគ្រាមានអាសន្ន» គាំទ្រចលនា «រួមដៃដើម្បីជនក្រីក្រ-មិនទុកនរណាម្នាក់ចោលនៅពីក្រោយ» អាស្រ័យដោយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបំផុស៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 9
  • ថ្ងៃនេ: 596
  • ក្នុងសប្តាហ៍: 36,365
  • ទាំងអស់: 1,139,972