ប្រមូលផ្តុំកម្លាំងអនុវត្តភារកិច្ចផ្សព្វផ្សាយបណ្តាគម្រោងការវិនិយោគសាធារណៈ

កាលពីព្រឹកថ្ងៃទី៤ វិច្ឆិកា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ធ្វើអធិបតីកិច្ចប្រជុំការងារកិច្ចការសាងសង់សារវន្ត ស្តាប់បណ្តាម្ចាស់វិនិយោគរបាយការណ៍ពីវឌ្ឍភាពបើករំសាយទុនវិនិយោគសាធារណៈឆ្នាំ២០២២។

តាមរបាយការណ៍របស់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ គិតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខេត្តបានបើករំសាយទុនបាន២.២៩៩ពាន់លានដុង សម្រេចបាន៦២,%ផែនការ។ លទ្ធផលរំសាយទុនរបស់ខេត្តសម្រេចទាបប្រៀបជាមួយផែនការដាក់ចេញ។ ក្នុង២៩អង្គភាពវិនិយោគសាធារណៈ មាន២១អង្គភាពបានរំសាយទុនជាង៥០% និង៨អង្គភាពក្រោមកម្រិតមធ្យមរួមរបស់ខេត្ត។ អំពីការងារសុក្រិត្យនីតិវិធីវិនិយោគបណ្តាគម្រោងការរំពឹងបើកការដ្ឋានសាងសង់ឆ្នាំ២០២៣ គិតគល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ មាន១៤គម្រោងបានអនុម័តសេចក្តីសម្រេចចិត្តវិនិយោគ នៅមក១២គម្រោងមិនទាន់បានអនុម័ត។

បន្ទាប់ពីស្តាប់បណ្តាអង្គភាពវិនិយោគរបាយការណ៍ពីវឌ្ឍភាពសាងសង់ក៏ដូចជារាល់ការជួបលំបាក ជាប់ជំពាក់ក្នុងអនុវត្តបើករំសាយទុនវិនិយោគសាធារណៈ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់បណ្តាអង្គភាពវិនិយោគប្រមូលផ្តុំកម្លាំងអនុវត្តភារកិច្ចផ្សព្វផ្សាយបណ្តាគម្រោងវិនិយោគសាធារណៈ ពិសេសគឺដោះស្រាយរាល់ការជួបលំបាក ការងារធ្វើផែនការ ផែនការប្រើប្រាស់ដី។ល។ ដោយឡែកបណ្តាមន្ទីរ ស្ថាប័ន អង្គភាពមានតួនាទីពិនិត្យវាយតម្លៃ ធ្វើសេនាធិការ អនុម័តបណ្តាសំណុំឯកសាគម្រោងការមានជាប់ទាក់ទងដល់វិនិយោគសាធារណៈត្រូវប្រមូលផ្តុំធនធានមនុស្សដើម្បីអនុវត្តធានាគុណភាព និងត្រូវរយៈពេលបានកំណត់៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 10
  • ថ្ងៃនេ: 613
  • ក្នុងសប្តាហ៍: 9,744
  • ទាំងអស់: 774,930