ស្រុកកូវកែទទួលបានពានរង្វាន់លេខ ១ នៅចម្ងាយខ្សែផ្លូវទឹកទាំង ៣ ក្នុងការប្រណាំងទូក-ងបើកទូលាយឆ្នាំ ២០២២
កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ស្ថិតនៅព្រែកឡុងបិញ បានប្រព្រឹត្តឡើងពិធីប្រណាំងទូក-ងបើកទូលាយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៅចម្ងាយខ្សែផ្លូវទឹក៦០០ម៉ែត្របុរស ៨០០ម៉ែត្របុរស និង៧០០ម៉ែត្របុរសស្រ្តីរួមបញ្ជូល និងពិធីបូកសរុបជូនពានរង្វាន់ប្រណាំងទូក-ងខេត្តត្រាវិញបើកទូលាយឆ្នាំ២០២២។

អញ្ជើញចូលរួមពិធីមានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនាបក្សខេត្ត លោកយឿងហ្វាងស៊ុម សមាជិកបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍។ ក្រៅពីនោះនៅមានវត្តមានរបស់ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ម្ចាស់ឧបត្ថម្ភ និងប្រជាជនចូលរួមយ៉ាងកុះករ។

បន្ទាប់ពីវគ្គប្រកួតជម្រុះនៅថ្ងៃទី៦ ខែវិច្ឆិកា គណៈកម្មការកំណត់បានបណ្តាក្រុមទូក-ងឈានចូលវគ្គពាក់កណ្តាលប្តាច់ព្រ័ត្រនៅចម្ងាយខ្សែផ្លូវទឹកទឹកទាំង២ ៨០០ម៉ែត្រនិង៦០០ម៉ែត្របុរស រួមមានបណ្តាក្រុមកូវកែ ទីក្រុងត្រាវិញ ទីវកឹង និងស្រុកថ្កូវ។ ឆ្លងតាមការប្រកួតប្រណាំងអស់ពីសមត្ថភាពរបស់ខ្លួន ក្រុមទូក-ងស្រុកកូវកែ និងទីវកឹងបានឈានចូលវគ្គប្រណាំងផ្តាច់ព្រ័ត្រនៅចម្ងាយខ្សែផ្លូវទឹកទាំង២ ៦០០ម៉ែត្រនិង៨០០ម៉ែត្រ។

ចំពោះក្រុមបុរស្ត្រីរួមបញ្ចូលប្រណាំងនៅចម្ងាយខ្សែផ្លូវទឹក៧០០ម៉ែត្រ បន្ទាប់ពីវគ្គជម្រុះ ក្រុមទូក-ងស្រុកកូវកែប្រកួតជាមួយក្រុមទូក-ងស្រុកទីវកឹងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១, ក្រុមទូក-ងស្រុកយ្វៀងហាយប្រកួតជាមួយក្រុមទូក-ងស្រុកកូវកែប្រកួតជាមួយក្រុមទូក-ងស្រុកចូវថាញ់នៅវគ្គពាក់កណ្តាលប្តាច់ព្រ័ត្រ២។ លទ្ធផលក្រុមទូក-ងស្រុកកូវកែជួបជាមួយក្រុមទូក-ងយ្វៀងហាយនៅវគ្គផ្តាច់ព្រ័ត្រ។

លទ្ធផលចុងក្រោយ នៅចម្ងាយខ្សែផ្លូវទឹកទឹកទាំង២ ៨០០ម៉ែត្រនិង៦០០ម៉ែត្របុរស ក្រុមទូក-ងស្រុកកូវកែទទួលបានពានរង្វាន់លេខ១ ស្រុកទីវកឹងទទួលបានរង្វាន់លេខ២ ទីក្រុងត្រាវិញទទួលបានរង្វាន់លេខ៣ និងស្រុកថ្កូវទទួលបានរង្វាន់លើកទឹកចិត្ត។ ចំណែកនៅចម្ងាយខ្សែផ្លូវទឹក៧០០ម៉ែត្របុរសស្រ្តីរួមបញ្ចូល ស្រុកកូវកែទទួលបានពានរង្វាន់លេខ១ ស្រុកយ្វៀងហាយទទួលបានរង្វាន់លេខ២ ទីវកឹងទទួលបានរង្វាន់លេខ៣ និងចូវថាញ់ទទួលបានរង្វាន់លើកទឹកចិត្ត។

ដូច្នេះ ក្រុមទូក-ងស្រុកកូវកែទទួលបានពានរង្វាន់លេខ១នៅចម្ងាយផ្លូវប្រណាំងទាំង៣ ៦០០ម៉ែត្រ ៨០០ម៉ែត្របុរស និង៧០០ម៉ែត្របុរសស្រ្តីរួមបញ្ជូល។

ពានរង្វាន់ប្រណាំងទូក-ងបើកទូលាយនៅខេត្តត្រាវិញឆ្នាំ២០២២ ស្ថិតនៅក្នុងខ្សែសង្វាក់បណ្តាសកម្មភាពវប្បធម៌-កីឡានៃសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរម្ហូបអាហារណាមបូ ផ្សារភ្ជាប់ជាមួយពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ របស់ខេត្ត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826