ខេត្តត្រាវិញចាត់ពិធីបុណ្យអកអំបុកឆ្នាំ២០២២
កាលពីរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ស្ថិតនៅមណ្ឌលវប្បធម៌-ទេសចរណ៍រមណីយដ្ឋានគូស្រះស្រី គណៈកម្មាធិការប្រជាជនខេត្តបានចាត់តាំងពិធីបុណ្យអកអំបុក សំពះព្រះខែឆ្នាំ២០២២ យ៉ាងមហោឡារិក ពោពេញអត្តសញ្ញាណជនជាតិ។

អញ្ជើញចូលរួមមានលោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័ន ផ្នែកខេត្ត បណ្តាមូលដ្ឋានក្នុងខេត្ត កម្មាភិបាលចូលនិវត្តន៍ ព្រះសង្ឃ ព្រមទាំងប្រជាជននៅក្នុងនិងក្រៅខេត្តចូលរួមយ៉ាងកុះករ។

ពិធីបុណ្យអកអំបុក សំពះព្រះខែរបស់ជនរួមជាតិខ្មែរខេត្តត្រាវិញបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រវពៃណីយូរអង្វែង ដើម្បីអភិរក្សនិងអភិវឌ្ឈន៍អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។

ថ្លែងយោបល់អបអរសាទរនៅពិធីបុណ្យលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្ងើចសរសើរចំពោះការរួមចំណែកពីគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែក អាជីវកម្មនិងប្រជាជនក្នុងខេត្តនារយៈកាលកន្លងដែលបានរួមចំណែកនាំឲ្យសេដ្ឋកិច្ច-សង្គមរបស់ខេត្តអភិវឌ្ឍន៍ស្ថេរភាព, ចលនាកសាងជនបទថ្មីកាន់តែបានប្រជាជនយល់ស្រប គាំទ្រ បណ្តាវិស័យវប្បធម៌-សង្គមអភិវឌ្ឍន៍ បណ្តាតម្លៃវប្បធម៌បានអភិរក្សនិងអភិវឌ្ឈន៍ សុខុមាលភាពសង្គមបានធានា ការពារជាតិ-សន្តិសុខបន្តបានរក្សាខ្ជាប់ខ្ជួន។

ការចាត់តាំងពិធីបុណ្យអកអំបុក សំពះព្រះខែដើម្បីបង្កករិយាកាសសប្បាយរីករាយ បង្កើតជាកម្លាំងសម្រាប់ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាដំណោះស្រាយស្តារឡើងការពង្រីកសេដ្ឋកិច្ច និងអនុវត្តសម្រេចបណ្តាភាគកម្រិតពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ២០២២ រួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១១របស់បក្ខភាគខេត្ត ទន្ទឹមនឹងនោះដើម្បីអភិរក្ស អភិវឌ្ឈន៍អត្តសញ្ញាណវប្បធម៌ជនជាតិ ឧទ្ទេសនាម ផ្សព្វផ្សាយបណ្តារូបភាពពីប្រជាជនត្រាវិញ បណ្តាសក្តានុពលរបស់ខេត្ត បណ្តាលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិបណ្តាជនជាតិក្នុងខេត្តនិយាយរួម និងវប្បធម៌ពិធីបុណ្យរបស់ជនរួមជាតិខ្មែរនិយាយដោយឡែកដល់ភ្ញៀវទេសចរនិងប្រជាជន។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ស្ថាប័ន ព្រះសង្ឃ ជនរួមជាតិខ្មែរក្នុងខេត្តបន្តរក្សាភាពសាមគ្គី ពង្រីកបណ្តាតម្លៃវប្បធម៌ជនជាតិ អភិរក្ស ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពតម្លៃបេតិកភណ្ឌអប់រំប្រពៃណីសម្រាប់មនុស្សជំនាន់ក្រោយ រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។

ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តអំពាវនាវពុទ្ធបរិស័ទ ប្រជាជន ព្រះសង្ឃខ្មែរក្នុងខេត្តគប្បីបន្តពង្រីកកម្លាំងមហាសាមគ្គីជនជាតិ ប្រវេណីស្នេហាជាតិ អភិរក្ស និងអភិវឌ្ឈន៍អត្តសញ្ញាណវប្បធម៌ជនជាតិវៀតណាម ប្រវេណីសាមគ្គីបណ្តាជនជាតិកិញ-ខ្មែរ-ចិន-ចាម បញ្ចេញកម្លាំងប្រឡងប្រណាំងសម្រេចជោគជ័យសេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ច-សង្គមរបស់បក្ខភាគខេត្ត អាណត្តិកាល២០២០-២០២៥ រួមកម្លាំងកសាងជនបទថ្មីនិងអារ្យធម៌ទីក្រុង លើកកម្ពស់ការយល់ដឹង លើកដម្កើងផែនមហាសាមគ្គីជនជាតិ សាមគ្គីរវាងអ្នកកាន់សាសនានិងអ្នកមិនកាន់សាសនា ដើម្បីគោលដៅប្រជាជនសម្បូរណ៍ ប្រទេសជាតិមាំពូកែ ប្រជាធិបតេយ្យ យុត្តិធម៌ អារ្យធម៌។

នៅក្នុងពិធីនេះដែរ តំណាងចូលរួមនិងប្រជាជនបានទស្សនាបណ្តាឈុតសម្តែងសិល្បៈជាច្រើនរបស់ក្រុមសិល្បៈខ្មែរខេត្តកាម៉ាវ និងក្រុមរស្មីប្រទីបខេត្តត្រាវិញ បង្ហាញឡើងវិញពិធីបុណ្យអកអំបុក សំពះព្រះខែប្រពៃណីរបស់ជនរួមជាតិខ្មែរ ទស្សនាក្បូនដង្ហែជុំវិញគូស្រះស្រី និងបណ្តែតប្រទីប។ល។

នៅក្នុងឱកាសនេះដែរ មន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចសហការជាមួយសមាគមជំរុញការសិក្សាខេត្តជូនអំណោយចំនួន២០ចំណែកដល់សិស្សានុសិស្សមានស្ថានភាពលំបាករបស់ស្រុកចូវថាញ់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764