ប្រធានគណៈកម្មាធិការប្រជាជនខេត្តចូលរួមទិវាបុណ្យ«មហាមគ្គីទូទាំងប្រជាជាតិ» នៅស្រុកកូង៉ាង

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា សមមិត្តឡេវ៉ាំងហាំង  ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួមពិធី «ទិវាមហាសាមគ្គីទូទាំងប្រជាជាតិ» នាក្នុងឱកាសអំណរអនុស្សាវរីយ៍ឆ្នាំទី ៩២ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ ១៨/១១/២០២២) នៅភូមិសុខកុក ឃុំទ្រឿងថ ស្រុកកូវង៉ាង។

ភូមិសុខកុកមានផ្ទៃដីធម្មជាតិចំនួន ៣៦៥ ហិកតា។ ក្នុងទូទាំងភូមិមានគ្រួសារប្រជាជន ៤៤៧ គ្រួជាមួយនឹងចំនួនមនុស្សរាយ ១.៥៦៤ នាក់ (ក្នុងនោះគ្រួសារខ្មែរមាន ៣៥៧ គ្រួ ស្រូបអត្រា ៧៩,៨%)។ ភូមិនៅមានគ្រួសារក្រីក្រចំនួន ១៥ គ្រួ គ្រួសារជិតក្រចំនួន ១៩ គ្រួ។ ប្រជាជនក្នុងភូមិភាគច្រើនគឺផលិតកសិកម្ម មួយចំនួនតូចរស់នៅដោយប្រកបរបរលក់ដូរតូចតាច និងស៊ីឈ្នួល។ ប្រភពចំណូលគិតជាមធ្យមលើមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៥៦ លានដុង។

កន្លងហើយ ចលនាកសាងគ្រួសារវប្បធម៌ ជនបទថ្មីសន្សឹមៗនឹងបានលើកកម្ពស់ ប្រជាជនសកម្មកសាងគ្រួសារសុខដុមសមភាព ជឿនលឿន សុភមង្គល។ បច្ចុប្បន្នក្នុងភូមិមានគ្រួសារប្រជាជន ៤២៤ គ្រួសម្រេចលក្ខឋានគ្រួសារវប្បធម៌ ជនបទថ្មី សម្រេច ៩៤,៨៥%។ ដោយបានការឧបត្ថម្ភពីថ្នាក់លើ ក្នុងឆ្នាំភូមិកសាងផ្ទះជូនគ្រួសារក្របាន ០៤ ខ្នង ក្នុងមួយខ្នងៗគិតជាតម្លៃ ៥០ លានដុង។ គិតមកដល់ពេលនេះ នៅលើភូមិសាស្រ្តភូមិគ្មាននៅផ្ទះបណ្តោះអាសន្នឡើយ ផ្តើមពីនោះជួយឱ្យគ្រួសារក្រីក្រ ជិតក្រលំនឹងចិត្តពលកម្មផលិតកម្ម ស្ថេរភាពជីវភាព។

មានយោបល់ក្នុងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរ៖ ក្នុងអំឡុងពេលខាងមុខ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់គប្បីបន្តផ្សព្វផ្សាយ ចលនាប្រជាជនសកម្មចូលរួមរាល់កិច្ចការចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កើនការផលិតបង្កបង្កើនផល រួមកម្លាំងកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព។ ក្លាហានរួមបំពេញយោបល់កសាងបក្ស រដ្ឋអំណាច បង្កើនការការពារសិទ្ធិផលប្រយោជន៍ស្របច្បាប់ សមហេតុសមផលរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ជំរុញមាំការងារឃោសនា និងផ្សព្វផ្សាយអនុវត្តល្អបណ្តាសេចក្តីកំណត់ស្តីពីការងារជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តប្រគល់ជូនស្រុកកូវង៉ាងផ្ទះមហាសាមគ្គីចំនួន ២៣១ ខ្នង គិតជាតម្លៃជាង ៩,៧ ពាន់លានដុង៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 8
  • ថ្ងៃនេ: 636
  • ក្នុងសប្តាហ៍: 9,767
  • ទាំងអស់: 774,953