ផ្ដុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានកសាងស្រុកជនបទថ្មី

កាលពីថ្ងៃទី ១១ វិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្តចាត់តាងសន្និបាតផ្សាយបន្តផ្ទាល់ជាមួយបណ្តាមូលដ្ឋាន ស្តីពីការងារបង្ការរទប់ស្កាត់អាសន្នរោគ និងស្តាប់របាយការណ៍សម្ពុះការកសាងស្រុកកូវង៉ាង យ្វៀងហាយ និងស្រុកថ្កូវសម្រេចលក្ខឋានស្រុកជនបទថ្មី។

សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតី ។

តាមរបាយការណ៍របស់អង្គសន្និបាត បច្ចុប្បន្ននេះ សម្ពុះដំណើរការអនុវត្ត នឹងរំសាយប្រាក់ទុនសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានមួយចំនួន នៅយឺតយ៉ាវ បើប្រៀបធៀបជាមួយផែនការដាក់ចេញ។ ការងារកសាងទិដ្ឋភាពបរិស្ថាន បណ្តាកំណាត់ផ្លូវផ្ការបស់ឃុំមួយចំនួនលើភូមិសាស្ត្រស្រុកយ្វៀងហាយ ស្រុកថ្កូវនៅឱនខ្សោយ។ល។ ចំពោះស្រុកកូវង៉ាង អត្រាប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេចតាមការផែនការកំណត់ (ប៉ុន្តែបើគិតលើចំនួនមនុស្សកំពុងស្នាក់នៅលើភូមិសាស្ត្រមូលដ្ឋាន) ថ្វីត្បិតមូលដ្ឋាននឹងខិតខំបន្តបន្ថែមអត្រាគ្របដណ្តប់គាំពារសុខាភិបាល។

ស្ថិតក្នុងសន្និបាត សមមិត្តផាមភឿកត្រាយ នាយករងមន្ទីរឧស្សហពាណិជ្ជកម្មឱ្យដឹង៖ វាយតម្លៃបណ្តាលក្ខឋានដែលបានផ្នែកចូលរួមនៅនឹងស្រុកកូវង៉ាងអនុវត្តសម្រេច ស្តីពីលក្ខឋានប្តុំឧស្សាហកម្មរបស់ស្រុកវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រេច ២០% ប្រព័ន្ធទឹកកាកសំណល់ ព្រព័ន្ធអុជបំភ្លឺ វិនិច្ឆ័យប្រព័ន្ធទឹកកាកសំណល់ប្រមូលផ្តុំមិនទាន់សម្រេច។ល។ ស្រុកថ្កូវ លក្ខឋានអគ្គិសនីសម្រេចតាមផែនការកំណត់ គម្បីអំពាវនាវអាជីវកម្ម វិនិយោគក្នុងប្តុំឧស្សាហកម្មរបស់ស្រុក លក្ខឋានទីផ្សារធ្វើអាជីវកម្មធានាសុវត្ថិភាពម្ហូបអាហាមិនទាន់សម្រេច។

ស្តីពីលក្ខឋានវិស័យសុខាភាព វេជ្ជបណ្ឌិត គាងសុខា នាយកមន្ទីរសុខាភិបាលឱ្យដឹង៖ អត្រាចូលរួមក្នុងគាំពារសុខាភិបាលរបស់បណ្តាមូលដ្ឋានមិនទាន់សម្រេចតាមកម្រិតគ្របតណ្តប់សុខាភិបាលគប្បីផ្តុំកម្លាំងអនុវត្តឱ្យស្រុកកូវង៉ាង និងស្រុកយ្វៀងហាយ ស្តីពីបញ្ជីសុខាភិបាលអេឡិចត្រូនិច។

ដោយឡែកស្ថានភាពជំងឺកូវីដ-១៩  គប្បីតាមដានឱ្យបានហ្មត់ចត់ ជាពិសេសគឺបណ្តាប្រែរូបថ្មី មិនគប្បីព្រងើយកន្តើយ ធានាការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រឹមត្រូវតាមសន្ទុះកំណើន បង្កើនការផ្សព្វផ្សាយដល់ប្រជាជនម្ចាស់ការបង្ការរោគជំងឺ។ ជាពិសេសក្នុងលើកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (តាមការត្រៀមបម្រុងចាប់ពីថ្ងៃទី ១៥-១៩ វិច្ឆិកា) មុខសញ្ញាមានអាយុពី ០៥-១១ ឆ្នាំ សំណូមពរបណ្តាមូលដ្ឋានគម្បីផ្សព្វផ្សាយឱ្យបានល្អ។

ថ្លែងយោបល់ចង្អុលការសន្និបាត សមមិត្ត គឹមង៉ុកថាយបានសង្កត់ធ្ងន់ថា៖ បណ្តាសមមិត្តជាលេខា ប្រធានគណៈកម្មាធិការប្រជាជនបណ្តាឃុំ គប្បីអនុវត្តយ៉ាងប្តូរផ្តាច់ក្នុងការកសាងបរិស្ថាន ដាំដើមឈើពង្រាយតាមបណ្តាកំណាត់ផ្លូវ ធានាល្អអំពីទិដ្ឋភាពបរិស្ថាន។ល។ ទូទាំងប្រព័ន្ធនយោបាយគប្បីត្រូវរួមអនុវត្តចលនា ផ្សព្វផ្សាយការចាក់វ៉ាក់សាំងកូវីដ-១៩ និងបណ្តាជំងឺឆ្លង។ បណ្តាមូលដ្ឋានត្រៀមបម្រុងកសាងផែនការ កម្រិតផែនការ ពង្រីកសេដ្ឋកិច្ច - សង្គម ឆ្នាំ ២០២៣។ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រញាប់អនុវត្តសម្រេចបណ្តាប្រព័ន្ធលូបន្ទាប់បន្សំក្នុងប្រព័ន្ធតំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈ ធានាបម្រើល្អក្នុងរដូវសម្រក ឆ្នាំ ២០២២-២០២៣។

ស្តីពីលក្ខឋានកសាងជនបទថ្មី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងចង្អុលការ៖ (១) ស្រុកកូវង៉ាងគប្បីយកចិត្តទុកដាក់ដល់ការរំសាយទុន កសាង អារ្យធម៌ទីក្រុង និងត្រួតពិនិ្យ ពង្រឹងបណ្តាលក្ខឋានដែលសម្រេចបាន។ (២) ស្រុកយ្វៀងហាយគប្បីយកចិត្តទុកដាក់ដល់អត្រាគាំពារសុខាភិបាល បណ្តាឃុំដែលមានបណ្តាលក្ខឋានសម្រេចទាបដើម្បីជម្រុញល្បឿនអនុវត្ត ទីប្រជុំជនឡុងថាញ់ត្រួតពិនិត្យ រៀបចំឡើងវិញសណ្តាប់ធ្នាប់ទីប្រជុំជន។ ចំពោះបណ្តាសំណង់កសាងសារវន្ត គប្បីជំរុញសម្ពុះកំណើន រំសាយទុន។ (៣) បច្ចុប្បន្នស្រុកថ្កូវនៅមាន ០៣ ឃុំមិនទាន់បានទទួលស្គាល់សម្រេចលក្ខឋានកសាងជនបទថ្មី គប្បីផ្តុំកម្លាំងចង្អុលការអនុវត្តសម្រេច ក្នុងឆ្នាំ ២០២២ នេះ។

បណ្តាការងារ ដែលស្ថិតក្នុងវិស័យរបស់មូលដ្ឋាន គប្បីកេណ្ឌប្រមូលប្រភពកម្លាំងធនធាន ប្រជាជនចូលរួម បទបែងភារកិច្ចទទួលបន្ទុកជាក់ស្តែងដល់គ្រប់ផ្នែក អង្គភាព បង្កើនការឧបត្ថម្ភមូលដ្ឋាន ទន្ទឹមជាមួយនោះ មូលដ្ឋានគប្បីមានកិច្ចសហការព្រមៗ គ្នា ក្នុងពេលផ្សព្វផ្សាយអនុវត្ត៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 7
  • ថ្ងៃនេ: 635
  • ក្នុងសប្តាហ៍: 9,766
  • ទាំងអស់: 774,952