ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធហឹងហាយ

កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធហឹងហាយ អាស្រ័យដោយលោក ង៉ោស្វឹងគាង អគ្គនាយកក្រុមហ៊ុនធ្វើជាប្រធានក្រុម។

នៅពិធីធ្វើការលោក ង៉ោស្វឹងគាង បានឲ្យដឹង៖ ក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធហឹងហាយ ប្រតិបត្តិការជាចម្បងនៅក្នុងវិស័យសាងសង់បណ្តាសំណង់គមនាគម បច្ចុប្បន្នក្រុមហ៊ុនកំពុងវិនិយោគយ៉ាងខ្លាំងក្លាដើម្បី អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។ ឆ្លងតាមពិធីធ្វើការនេះ ក្រុមហ៊ុនមានគោលបំណងបានស្វែងយល់ពីសក្តានុពលរបស់ខេត្ត ផ្តាស់ប្តូរឱកាសវិនិយោគ គោលនយោបាយអាទិភាព គាំទ្រសហគ្រាសសម្រាប់បណ្តាគម្រោងការពីថាមពលកកើតឡើងវិញនាពេលអនាគតនឹងវិនិយោគនៅត្រាវិញ។ ចំណែកខាងក្រុមហ៊ុនក៏ស្នើឲ្យមានការគាំទ្ររបស់គណៈកម្មាធិការប្រជាជនខេត្តក្នុងរយៈពេលខាងមុខ។

លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសម្តែងនូវទឹកចិត្តថ្លែងអំណរគុណចំពោះម្ចាស់វិនិយោគសម្រាប់ខេត្តត្រាវិញ បណ្តាគម្រោងការរបស់ក្រុមហ៊ុនដាក់ពង្រាយនៅខេត្តត្រាវិញនឹងរួមចំណែកជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត ក៏ដូចជាបង្កការងារធ្វើ បង្កើនប្រាក់ចំណូលដល់ប្រជាជន។ នារយៈពេលខាងមុខ ត្រាវិញនឹងគាំទ្រក្រុមហ៊ុនក្នុងការអនុវត្តនីតិវិធីវិនិយោគ រុះរើដីធាដើម្បីដាក់ពង្រាយគម្រោងការ។ល។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹង ខេត្តមានឯកសារជាច្រើនស្នើឡើងរដ្ឋាភិបាលគាំទ្រម្ចាស់វិនិយោគ។ នៅពេលដែលមជ្ឈិមសុក្រិត្យ អនុម័តផែនការអគ្គិសនី៨ ខេត្តនឹងជ្រើសម្ចាស់វិនិយោគមានសមត្ថភាពអនុវត្តគម្រោងការ ជាក់ស្តែងគឺក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធហឹងហាយ។ ទន្ទឹមនឹងនោះខេត្តនឹងស្នើសុំយន្តការពិសេសរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដើម្បីពង្រីកគម្រោងការថាមពលកកើតឡើងវិញ ដូចជាលក់អគ្គិសនីដោយផ្ទាល់សម្រាប់គម្រោងការផ្សេងទៀត ឬអាចនាំចេញអគ្គិសនី៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 9
  • ថ្ងៃនេ: 645
  • ក្នុងសប្តាហ៍: 9,776
  • ទាំងអស់: 774,962