ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយនឹង មាមីងម្ចាស់ឆ្នោតទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកចូវថាញ់

កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតឃុំឡុងត្វង និងសង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀងហាយដើម្បីរបាយការណ៍លទ្ធផលសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ និងស្តាប់យោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត។

ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញរួមមានបណ្តាសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ សមមិត្តបេត្រុងអាញ់ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា សមមិត្តថាច់ភឿកបិញ អនុប្រធានជំនាញការក្រុមតំណាងរដ្ឋសភាខេត្ត សមមិត្តហ្វិញធីហាំងង៉ា លេខាបក្សស្រុកកាងឡុង រួមជាមួយនឹងសមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ។

ស្ថិតនៅពិធីជួបសំណេះសំណាលនេះ ក្រុមប្រតិភូបានស្តាប់បណ្តាមូលដ្ឋានរបាយការណ៍លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ មាមីងម្ចាស់ឆ្នោតសំណើស្នើដល់ក្រុមប្រតិភូអំពីគោលនយោបាយឧបត្ថម្ភប្រាក់បុណ្យសពយុទ្ធជនពិការ គោលនយោបាយជួសជុលផ្ទះឧបករគុណ។

តំណាងឱ្យក្រុមប្រតិភូ សមមិត្តង៉ូជីកឿងបានកំណត់ត្រាបណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត ទន្ទឹមនឹងនោះដោះស្រាយបំភ្លឺច្បាស់បណ្តាបញ្ហាដែលមាមីងម្ចាស់ឆ្នោតបានដាក់ចេញ។ ហើយចង្អុលការថ្នាក់ដឹកនាំមូលដ្ឋានគប្បីដាស់តឿន ត្រួតពិនិត្យការអនុវត្តន៍របបគោលនយោបាយ និងដោះស្រាយទាន់ពេលចំពោះបណ្តាសេចក្តីឆ្លុះបញ្ចាំងរបស់មាមីងម្ចាស់ឆ្នោត។ ប្រមូលផ្តុំកម្លាំងកសាងអារ្យធម៌ទីក្រុង យកចិត្តទុកដាក់ដល់ការងារអនាម័យបរិស្ថាន គ្រប់គ្រងប្រើប្រាស់ដីធ្លី គ្រប់គ្រងគ្រោងផែនការបានត្រឹមត្រូវតាមការកំណត់។

ចំពោះមាមីងម្ចាស់ឆ្នោតវិញ គប្បីប្រមូលផ្តុំកម្លាំងផលិត ចិញ្ចឹមជនផលតាមគ្រោងផែនការ ការពារបរិស្ថាន អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសទៅក្នុងការផលិត លើកកម្ពស់ទិន្នផល គុណភាពផលិតផល៕

កខ្វក់បរិស្ថាន តម្លៃសម្ភារកសិកម្មកើនខ្ពស់គឺជាបញ្ហាដែលមាមីងម្ចាស់ឆ្នោតបានយកចិត្តទុកដាក់

ពេលរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញបន្តជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតឃុំហ្វាឡើយ និងហ្វាធ្វឹង ស្រុកចូវថាញ់។

តំណាងឱ្យក្រុមប្រតិភូតំណាងរដ្ឋសភាសមមិត្ត ហ្វិញធីហាំងង៉ា បានជូនព័ត៌មានអំពីលទ្ធផលសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥។ ឆ្លងតាមនោះរដ្ឋសភាបានឆ្លងកម្រងច្បាប់ ០៦ យ៉ាង សេចក្តីសម្រេចចិត្ត ០៣ យ៉ាង ឱ្យយោបល់កសាងគម្រោងការច្បាប់ពិនិត្យ ព្យាបាលជំងឺ (កែប្រែបំពេញបន្ថែម) ០២ យ៉ាង ពិភាក្សាលើកដំបូងនៃគម្រោងការច្បាប់ដីធ្លី(កែប្រែបំពេញបន្ថែម) និង ០៦ គម្រោងការច្បាប់ផ្សេងៗ។ល។ ជូនព័ត៌មានអំពីបណ្តាយោបល់រួមបំពេញ និងធ្វើសកម្មភាពរបស់ក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញក្នុងសម័យប្រជុំ។ ស្ថិតនៅនឹងឃុំហ្វាឡើយ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន ០២ ឃុំបានរបាយការណ៍លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខនយោបាយឆ្នាំ ២០២២។ មាមីងម្ចាស់ឆ្នោតរបស់ ០២ ឃុំសំណើស្នើបណ្តាបញ្ហាទាក់ទិនដល់តម្លៃមុខទំនិញកសិផលបន្ថោក តម្លៃជី ថ្នាំការពាររុក្ខជាតិ ចំណីចិញ្ចឹមសត្វ តម្លៃប្រេងសាំងកើនខ្ពស់បណ្តាលឱ្យជះឥទ្ធិផលដល់ជីវភាពប្រជាជន។ កំណាត់ផ្លូវរបរចិញ្ចឹមជីវិតរបស់ប្រជាជនចុះគុណភាពទ្រុឌទ្រោម បញ្ហាសងតម្លៃដីឱ្យបណ្តាគ្រួសារត្រូវរើកន្លែងដើម្បីដំណើរការធ្វើផ្លូវលេខ ៩១៥B កសិដ្ឋានចិញ្ចឹមជ្រូកភូមិក្បាល់ថ្នល់បង្កកខ្វក់បរិស្ថាន បញ្ហាសុវត្ថិភាពគ្រឿងអាហារ។ល។

បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោតបានតំណាងរដ្ឋមូលដ្ឋាន គណៈកម្មាធិការប្រជាជនស្រុក បណ្តាផ្នែកខេត្តដោះស្រាយចំពោះមុខមាមីងម្ចាស់ឆ្នោត។

សមមិត្តឡេថាញ់បិញបានជូនព័ត៌មានថា៖ ការចំណាយឱ្យការផលិតច្រកចូលកើនខ្ពស់ តម្លៃផលិតផលលក់ចេញបន្ថោក សំណូមពរមាមីងម្ចាស់ឆ្នោតគប្បីកាត់បន្ថយបណ្តាខ្ទង់ ចំណាយក្នុងការផលិតដោយរបៀបអនុវត្តការផលិត “បន្ថយ ៣ បង្កើន ៣” ប្រតិបត្តិតាមការព្រមានរបស់ផ្នែកមានសមត្ថកិច្ច និងមូលដ្ឋាន ជាក់ស្តែងគឺប្រតិបត្តិតាមកាលបរិច្ឆេទចុះពូជតាមរដូវដើម្បីរួមចំណែកកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត បន្ថយតម្លៃដើម។ គណកម្មាធិការប្រជាជនខេត្តចង្អុលការបណ្តាមន្ទីរ ផ្នែកសហការបង្កើនការត្រួតពិនិត្តមូលដ្ឋានធ្វើអាជីវកម្ម វិនិច្ឆ័យម៉ឺងម៉ាត់បណ្តាមូលដ្ឋានធ្វើអាជីវកម្មដែលបង្កើនតម្លៃលក់បណ្តាមុខទំនិញសំខាន់ដោយខ្លួនឯង។

តំណាងឱ្យក្រុមតំណាងរដ្ឋសភាខេត្ត សមមិត្តង៉ូជីកឿង លេខាបក្សខេត្តសង្កត់ធ្ងន់ថា៖ បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោតនឹងបានកំណត់ត្រា។ ចំពោះកសិដ្ឋានចិញ្ចឹមជ្រូកនៅភូមិក្បាល់ថ្នល់បង្កកខ្វក់បរិស្ថាន សំណូមពរគណៈកម្មាធិការប្រជាជនខេត្តចង្អុលការផ្នែកមានសមត្ថកិច្ចត្រួតពិនិត្យឡើងវិញការធ្វើសកម្មភាពរបស់កសិដ្ឋាន និងរបាយការណ៍ជាក់ស្តែងដើម្បីមានការចង្អុលការវិនិច្ឆ័យ។ ចំពោះវិស័យផលិតកសិកម្ម ថ្នាក់ដឹកនាំមូលដ្ឋានគប្បីផ្សព្វផ្សាយ ចលនាកសិករចូលរួមក្នុងសហករណ៍កសិកម្មដើម្បីកាត់បន្ថយបានតម្លៃដើមនៃផលិតផល សម្ភារកសិកម្ម មិនចំមុខទំនិញក្លែងបន្លំ និងបានធានាម៉ៅទិញផលិតផល បញ្ជាក់ទទួលស្គាល់ផលិតផល អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសរួមចំណែកបង្កើនទិន្នផល និងបង្កើនតម្លៃកសិផល។

ទន្ទឹមនឹងនោះ សមមិត្តលេខាបក្សខេត្តសំណូមពរថ្នាក់ដឹកនាំមូលដ្ឋានគប្បីគ្រប់គ្រងគ្រោងផែនការប្រើប្រាស់ដីបានត្រឹមត្រូវតាមការកំណត់ រក្សាអនាម័យបរិស្ថាន បង្ការទប់ស្កាត់រោគជំងឺនៅលើមនុស្ស និងលើសត្វចិញ្ចឹម៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 4
  • ថ្ងៃនេ: 631
  • ក្នុងសប្តាហ៍: 9,762
  • ទាំងអស់: 774,948