ថ្នាក់ដឹកនាំខេត្តត្រាវិញអញ្ជើញទៅអុជធូបនៅមណ្ឌលគោលរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉វ៉ាំងគៀត

នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃទិវាខួបកំណើតអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវ៉វ៉ាំងគៀត(ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២២-ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២) កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ក្រុមប្រតិនៃភូគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញដឹកនាំដោយសមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញធ្វើជាប្រធានក្រុមបានអញ្ជើញទៅអុជធូបនៅមណ្ឌលគោលរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉វ៉ាំងគៀត ស្ថិតនៅទីប្រជុំជនវ៉ូងលីម ស្រុកវ៉ូងលីម ខេត្តវិញឡុង។

ក្រុមប្រតិភូខេត្តត្រាវិញបានអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉វ៉ាំងគៀត ជាសិស្សឆ្នើមរបស់លោកប្រធានហូជីមិញ ជាកូនឆ្នើមនៃមាតុភូមិវិញឡុង ជាយុទ្ធជនកុម្មុយនិស្តដ៏ក្លាហានមោះមុត ជាថ្នាក់ដឹកនាំឆ្នើមបានលះបង់មួយជីវិតសម្រាប់បុព្វហេតុបដិវត្តន៍ សម្រាប់ឧត្តមគតិបម្រើប្រទេសជាតិ បម្រើប្រជាជន ជានិច្ចកាលជាក្តីមោទនភាពនិងជាគំរូភ្លឺថ្លាសម្រាប់ជំនាន់យុវវ័យរៀនសូត្រ យកតម្រាបតាម។ នេះជាអាស័យដ្ឋានពណ៌ក្រហមសម្រាប់អប់រំបដិវត្តន៍ប្រពៃណីដល់ប្រជាជននៅក្នុង និងក្រៅខេត្ត។

ក្រុមប្រតិភូបានអញ្ជើញទៅទស្សនាផ្ទះតាំងពិព័រណ៍មាននាមថា «ចម្ការផ្ទះលោកសាវយ៉ឹង» នេះជាសំណង់បានខេត្តវិញឡុងនិងគ្រួសារអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉វ៉ាំងគៀក និងអ្នកជំនាញការជាច្រើនឡើងគំនិតនិងកសាង។ សំណង់នេះបានដាក់ឲ្យប្រតិបត្តិការចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឆ្ពោះដល់រំលឹកខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ ទិវាខួបកំណើតអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉វ៉ាំងគៀក។ នៅទីនេះបណ្តាសមាជិកក្នុងក្រុមប្រតិភូខេត្តត្រាវិញបានស្វែងយល់អំពីជីវិត និងបុព្វហេតុបដិវត្តន៍របស់អតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉វ៉ាំងគៀក ដោយឆ្លងតាមឯកសារ វត្ថុបុរាណ រូបភាពនិងភាពយន្តឯកសារ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 19
  • ថ្ងៃនេ: 589
  • ក្នុងសប្តាហ៍: 9,720
  • ទាំងអស់: 774,906