គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបូកសរុបបឋមស្ថានភាពការងារខែវិច្ឆិកា

កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ ធ្វើអធិបតីអង្គប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីបូកសរុបបឋមស្ថានភាពការងារខែវិច្ឆិកា និងកសាងកម្មវិធីការងារសម្រាប់ខែធ្នូ ឆ្នាំ២០២២។ អញ្ជើញចូលរួមនៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ននិងបណ្តាមូលដ្ឋានក្នុងខេត្ត។ 

ក្នុងខែ គណៈកម្មាធិការបក្សខេត្តបានផ្តោតចង្អុលការយ៉ាងប្តូរផ្តាច់ដើម្បីអនុវត្តបណ្តាភារកិច្ច ដំណោះស្រាយពង្រីកសេដ្ឋកិច្ច-សង្គម ហើយសម្រេចបានលទ្ធផលសំខាន់ៗដូចជា៖ ស្ថានភាពផលិតកម្មកសិកម្មបន្តអនុវត្តតាមផែនការ ការងារបង្ការ ទប់ស្កាត់រោគជំងឺគ្រប់ប្រភេទនៅលើហ្វូងសត្វចិញ្ចឹមបានយកចិត្តទុកដាក់ ពិសេសគឺជំងឺជ្រូកអាហ្វ្រិក យកចិត្តទុកដាក់អនុវត្តការងារធារាសាស្រ្តវាស្រែ ចិញ្ចឹមជលជាតិបានពង្រីកទាំងទំហំផ្ទៃដី និងបរិមាណ ផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់បណ្តាភារកិច្ច ដំណោះស្រាយកសាងជនបទថ្មីតាមផែនការ ពិសេសគឺស្រុកកូវង៉ាងនិងយ្វៀងហាយ។ ស្ថានភាពផលិតកម្មឧស្សាហកម្មបន្តងើបឡើងវិញ តម្លៃផលិតជាង២.២៤០ពាន់លានដុង រហូតមកដល់ពេលនេះសម្រេចបានជាង ២៧.៧០០ពាន់លានដុង សម្រេចបានជិត១០០% នៃផែនការ ចំណូលពីការលក់រាយ និងសេវាកម្មសរុបបានកើនឡើងយ៉ាងខ្លាំង រហូតមកដល់ពេលនេះឈានដល់សម្រេចជាង ១២0% នៃផែនការ បន្តជំរឿនវិនិយោគ គាំទ្រពង្រីកអាជីវកម្ម តាមនោះ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ មានគម្រោងចំនួន៦ បានផ្តល់គោលការណ៍វិនិយោគ និងសហគ្រាសបានពង្រីកថ្មីចំនួន ៤៥៩កន្លែង។

លទ្ធផលលេចធ្លោសម្រេចបានក្នុងវិស័យវប្បធម៌សង្គម៖ ខេត្តបានចង្អុលការចាត់តាំងនូវសកម្មជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំទិវាគ្រូបង្រៀនវៀតណាម ពិធីបុណ្យអកអំបុក ផ្តោតលើការឧបត្ថម្ភដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារជិតក្រកសាងលំនៅឋាន បានបង្កើនតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះមានផ្ទះជាង១.៨០០ខ្នងបានកសាងជូនគ្រួសារមានសគុណជាមួយបដិវត្តន៍ ជិត៩០០ខ្នងបានកសាងជូនគ្រួសារក្រ និងគាំទ្រដល់គ្រួសារក្រីក្រ គ្រួសារជិតក្រជាង១.០០០គ្រួបុលទុនដើម្បីកែលំអផ្ទះនៅ ចាត់តាំងផ្តល់ប្រឹក្សាការងារដល់អ្នកពលកម្មជាង១.០០០នាក់ និងបញ្ជូនពលករចំនួន៩៥នាក់ទៅធ្វើការមានកំណត់រយៈពេលនៅប្រទេសក្រៅ។

តាមបណ្តាតំណាង ក្នុងដំណើរការផ្សព្វផ្សាយខេត្តនៅជួបការលំបាកច្រើនក្នុងផលិតកម្មកសិកម្ម ទិន្នផល បរិមាណផលស្រូវទាបជាងដំណាក់កាលដូចគ្នាឆ្នាំមុន ផ្ទៃដីកសិករចោលរដូវកើនឡើង អំពីចំនួនអាជីវកម្មរំលាយខ្ពស់ជាងចំនួនអាជីកម្មបង្កើតថ្មី។ ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយអនុវត្តកម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញទោះបីមានការប្រមូលផ្តុំក៏ដោយ ប៉ុន្តែអត្រារំសាយទុននិងលទ្ធផលផ្សព្វផ្សាយអនុវត្តមិនទាន់ខ្ពស់ បណ្តាអំពើបំពានច្បាប់ពីបរិស្ថានមានការថយចុះ ប៉ុន្តែចំនួនករណីបំពានមានជាប់ទាក់ទិនដល់ការទាញយកផលរ៉ែនៅមានច្រើន និងស្ថានភាពអបាយមុខសង្គម ឧក្រិដ្ឋជននៅមានភាពប្រែប្រួលស្មុគស្មាញ។

ថ្លែងយោបល់នៅអង្គប្រជុំ លេខាបក្សខេត្តង៉ូជីកឿង វាយតម្លៃខ្ពស់លទ្ធផលសម្រេចបានដោយផ្សារភ្ជាប់ជាមួយការខិតខំប្រឹងប្រែងពីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងប្រជាជនក្នុងខេត្ត យោងតាមនោះមានភាគកម្រិតជាច្រើនពីសេដ្ឋកិច្ច សង្គមសម្រេចខ្ពស់ វិស័យកសាងបក្ស កសាងប្រព័ន្ធនយោបាយសម្រេចបានលទ្ធផលវិជ្ជមាន។ ទន្ទឹមនឹងនោះ លេខាបក្សខេត្តបានចង្អុលបង្ហាពីអ្វីដែលនៅសេសសល់ នៅមានកំណត់ ហើយស្នើដល់ថ្នាក់គណៈកម្មាធិការបក្សត្រូវយកចិត្តទុកដាក់ជម្នះដោយបណ្តាដំណោះស្រាយទម្លុះទម្លាយទៅមុខ។

ចង្អុលការភារកិច្ចសំខាន់នារយៈពេលខាងមុខ លេខាបក្សខេត្តង៉ូជីកឿង ស្នើដល់បណ្តាថ្នាក់គណៈកម្មាធិការបក្សក្នុងខេត្តចាត់តាំងស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តមជ្ឈិម៦ រៀបចំខ្លឹមសារបូកសរុបឆ្នាំ២០២២របស់គណៈកម្មាធិការបក្ស កសាងសេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ចសង្គមនិងកសាងប្រព័ន្ធនយោបាយឆ្នាំ២០២៣។ បង្កើតសារាចរស្តីពីពង្រឹងការងារដឹកនាំ ចង្អុលការចាត់តាំងបុណ្យតេតង្វៀងដាង។ យកចិត្តទុកដាក់រៀបចំការងារអង្គការយន្តការតាមផែនការ ផ្តោតលើការងារបង្ការប្រឆាំងអំពើពុករលួយ វាយតម្លៃលទ្ធផលអនុវត្តកម្មវិធីត្រួតពិនិត្យរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឆ្នាំ២០២២ យកចិត្តទុកដាក់ដល់ការងារសហការរវាងបណ្តាមន្ទីរ ស្ថាប័នខេត្ត និងមូលដ្ឋាន និងផ្តោតលើការពិនិត្យឡើងវិញបណ្តាសម្បទាសម្រេចនៅទាបដើម្បីមានផែនការអនុវត្ត។

លេខាបក្សខេត្តចង្អុលការបន្តរៀបចំចុះពូជស្រូវរដូវដើមឆ្នាំ ចិញ្ចឹមជលជាតិសម្រេចបានប្រសិទ្ធភាពខ្ពស់ យកចិត្តទុកដាក់ជាងនេះទៀតដល់ការងារបង្ការ ទប់ស្កាត់រោគជំងឺនៅលើដំណាំ សត្វចិញ្ចឹម។ យកចិត្តទុកដាក់ដល់ការងាររំសាយទុនសាងសង់សារវន្ត ការងារគ្រប់គ្រងទីផ្សារក្នុងឱកាសបុណ្យតេត ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ។ លេខាបក្សខេត្តង៉ូជីកឿង ស្នើត្រូវរួមដំណើរនិងគាំទ្រអាជីវកម្មជួបលំបាកក្នុងក្របខ័ណ្ឌសិទ្ធអំណាចរបស់មូលដ្ឋាន យកចិត្តទុកដាក់គិតគូរល្អជាងនេះទៀតដល់គ្រួសារគោលនយោបាយ និងគាំទ្រដល់គ្រួសារក្រនៅក្នុងឱកាសបុណ្យតេតង្វៀងដាង ប្រមូលផ្តុំដោះស្រាយការផ្តល់ផ្តល់របស់ប្រជាជន ពង្រឹងការគ្រប់គ្រងពីស្ថានភាពអបាយមុខ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តខេត្ត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 10
  • ថ្ងៃនេ: 625
  • ក្នុងសប្តាហ៍: 9,756
  • ទាំងអស់: 774,942