02/12/2022
អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តពិនិត្យស្រាវជ្រាវទីតាំងកសាងតំបន់កេរដំណែលមូលដ្ឋានគណៈកម្មាធិការបក្សខេត្ត និងតំបន់អនុស្សាវរីយ៍អតីតកវីនិពន្ធ សិល្បករប្រជាជនយៀងចូវ
កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអាស្រ័យដោយសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាប្រធានក្រុមប្រតិភូការងារចុះទៅធ្វើការជាមួយនឹងទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកយ្វៀងហាយដើម្បីពិនិត្យស្រាវជ្រាវទីតាំង និងស្តាប់របាយការណ៍គម្រោងផែនការកសាងតំបន់កេរដំណែលមូលដ្ឋានគណៈកម្មាធិការបក្សខេត្ត និងទីតាំងកសាងតំបន់អនុស្សាវរីយ៍អតីតកវីនិពន្ធ សិល្បករប្រជាជនយៀងចូវ។ រួមដំណើរជាមួយនឹងក្រុមប្រតិភូការងាររបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តមានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ថ្នាក់ដឹកនាំរបស់មូលដ្ឋានទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកយ្វៀងហាយ។
សមមិត្តង៉ូជីកឿង លេខាបក្សខេត្តស្វែងយល់បណ្តាគម្រោងផែនការកសាងតំបន់កេរដំណែលមូលដ្ឋានគណៈកម្មាធិការបក្សខេត្ត។
ស្ថិតនៅនឹងទីផ្សាររួមខេត្តយ្វៀងហាយ ក្រុមប្រតិភូការងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានអញ្ជើញទៅពិនិត្យស្រាវជ្រាវកន្លែងកសាងតំបន់កេរដំណែលមូលដ្ឋានគណៈកម្មាធិការបក្សខេត្តនៅនឹងភូមិយ៉ុងយៀង របស់ឃុំយឹងថាញ់។ នេះគឺជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តដែលបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញទទួលស្គាល់តាមសេចក្តីសម្រេចចិត្តលេខ ៩២១/QĐ-UBND ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០០៧។ រីឯទីតាំងត្រៀមបម្រុងកសាងតំបន់អនុស្សាវរីយ៍អតីតកវីនិពន្ធ សិល្បករប្រជាជនយៀងចូវដែលបានក្រុមប្រតិភូការងារចុះទៅពិនិត្យស្រាវជ្រាវនៅ ០២ កន្លែង។
ស្ថិតនៅនឹងបណ្តាទីកន្លែងដែលបានអញ្ជើញទៅដល់ពិនិត្យស្រាវជ្រាវ បណ្តាសមមិត្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្តបានថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ជម្រាបបណ្តាគម្រោងផែនការត្រៀមបម្រុងដើម្បីកសាងតំបន់កេរដំណែលមូលដ្ឋានគណៈកម្មាធិការបក្សខេត្ត និងតំបន់អនុស្សាវរីយ៍អតីតកវីនិពន្ធសិល្បករប្រជាជនយៀងចូវ។ នៅក្នុងតំបន់នីមួយៗរួមមានអាគារតាំងពីព័រណ៍ សាលប្រជុំ អាគារវប្បធម៌ អាគារទទួលភ្ញៀវ យានដ្ឋាន អាគារដាក់ទោចក្រយាន និងប៉ូស្តិ៍ការពារ។ល។
ឆ្លងតាមដំណើរការពិនិត្យស្រាវជ្រាវ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនឹងផ្តល់យោបល់ជាក់ស្តែងលើបណ្តាគម្រោងផែនការដើម្បីកសាងតំបន់កេរដំណែលមូលដ្ឋានគណៈកម្មាធិការបក្សខេត្ត និងតំបន់អនុស្សាវរីយ៍អតីតកវីនិពន្ធសិល្បករប្រជាជនយៀងចូវ។ នេះគឺជាបណ្តាសំណង់ដើម្បីរួមចំណែកអប់រំប្រវេណីសម្រាប់ជំនាន់ក្រោយ។ ទន្ទឹមនឹងនោះពង្រីកប្រវេណីបដិវត្តន៍ ពង្រីកតម្លៃវប្បធម៌ ស្នាដៃអាស្រ័យដោយអតីតកវីនិពន្ធ សិល្បករប្រជាជនយៀងចូវបង្កឡើង៕