អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងហ្វិញធៀន ជូនពរបុណ្យតេតកម្មាភិបាលចូលនិវត្តន៍

កាលពីថ្ងៃទី១៧ ខែមករា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងហ្វិញធៀន និងតំណាងការិយាល័យបក្សខេត្តបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតកម្មាភិបាលចូលនិវត្តន៍កំពុងរស់នៅលើភូមិសាស្រ្តស្រុកចូវថាញ់ និងទីក្រុងត្រាវិញ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងហ្វិញធៀន បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតលោកឡឹមភូ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអនុប្រធានគណៈកម្មាធិការជនជាតិនិងតំបន់ភ្នំ, លោកស៊ើងស៊ុងស៊ើង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអនុប្រធានគណៈអចិន្ត្រៃយ៍គណៈចង្អុលការតីណាមបូ, សួរសុខទុក្ខលោកស៊ើងមិញថាំង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័នមជ្ឈិម, សួរសុខទុក្ខលោកហ្វិញភឿកឡុង អតីតអនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា និងសួរសុខទុក្ខគ្រួសារលោកត្រឹងក្វាងធៀន អតីតអនុលេខាអចិន្ត្រៃយ៍បក្សខេត្ត។

សួរសុខទុក្ខនិងដោះដូរជាមួយកម្មាភិបាលចូលនិវត្តន៍និងគ្រួសារ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសួរសុខទុក្ខពីសុខភាព និងជូនពរបណ្តាសមមិត្តនិងគ្រួសារទទួលបុណ្យតេតបានសប្បាយរីករាយ កត់ក្តៅ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់អំពីការរួមវិភាគទានរបស់បណ្តាសមមិត្តម្នាក់ៗចូលក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ របស់ខេត្ត ទន្ទឹមនឹងនោះសង្ឈឹមថាបណ្តាសមមិត្តនឹងបន្តពង្រីកប្រវេណីមានតម្លៃរបស់សាមីខ្លួន គ្រួសារ ដើម្បីជាគំរូភ្លឹថ្លាសម្រាប់កូនចៅយកតម្រាបតាម។

ចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត បណ្តាកម្មាភិបាលចូលនិវត្តន៍បានលើកឡើងថានេះជាមនោសញ្ចេតនាស្មោះស្ម័គ្របំផុត និងជាកម្លាំងចិត្តសម្រាប់សមមិត្តម្នាក់ៗរស់នៅបានសប្បាយរីករាយ មានសុខភាពល្អ។ ទន្ទឹមនឹងនោះបញ្ជាក់ថានឹងបន្តរួមដំណើរ យកចិត្តទុកដាក់តាមដាន និងមានការរួមចំណែកក្នុងការអភិវឌ្ឍន៍របស់ខេត្ត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 30
  • ថ្ងៃនេ: 1084
  • ក្នុងសប្តាហ៍: 13,437
  • ទាំងអស់: 865,323