ត្រាវិញបូកសរុបបឋមការងារមុន ក្នុងនិងក្រោយបុណ្យតេតង្វៀងដាង

កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងបណ្តាសមមិត្តអនុលេខាបក្សខេត្តធ្វើអធិបតីអង្គសន្និបាតគណៈអចិន្ត្រៃយ៍បក្សខេត្តបើកទូលាយ ដើម្បីបូកសរុបបឋមស្ថានភាពខែមករា ផ្សព្វផ្សាយកម្មវិធីការងារខែធ្នូ និងវាយតម្លៃស្ថានភាពមុន ក្នុង និងក្រោយបុណ្យតេតង្វៀងដាងគ្វីម៉ាវ ឆ្នាំ២០២៣។

ក្នុងខែមករា គណៈកម្មាធិការបក្សខេត្តបានផ្តោតចង្អុលការយ៉ាងផ្តាច់ប្តូរ ដើម្បីអនុវត្តបណ្តាភារកិច្ច ដំណោះស្រាយពង្រីកសេដ្ឋកិច្ច-សង្គម កសាងបក្ស កសាងប្រព័ន្ធនយោបាយចាប់ផ្តើមពីដើមឆ្នាំ ពិសេសគឺផ្តោតល្អបណ្តាសកម្មភាពអំណរបក្ស អំណរនិទាឃរដូវក្វីម៉ាវ យកចិត្តទុកដាក់ឧបត្ថម្ភដល់គ្រួសារទទួលរបបគោលនយោបាយ គ្រួសារក្រ គ្រួសារជិតក្របានទទួលនិទាឃរដូវ អំណរបុណ្យតេតបានសុវត្ថិភាព ប្រិតសំចៃ និងជាក់ស្តែង។ លេចធ្លោ ក្នុងខែទាក់ទាញភ្ញៀវទេសចរនិងស្នាក់នៅបានជាង ១២៦. ០០០ នាក់ សម្រេចបានប្រាក់ចំណូលជាង ១១៨ ពាន់លានដុង។

ដោយឡែកការងារគិតគូរ រៀបចំបុណ្យតេតឲ្យប្រជាជន គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកកៀងគរអំណោយបានជាង៨១.០០០ចំណែក ជូនគ្រួសារក្រ ជិតក្រមានស្ថានភាពជួបលំបាកជាមួយថវិកាជាង៣០ពាន់លានដុង។ គិតជាមធ្យម ក្នុងមួយគ្រួសារក្រ ជិតក្រទទួលបានអំណោយជិត៨៣០.០០០ដុង។ ខេត្តចង្អុលការផ្សព្វផ្សាយអនុវត្តបណ្តារបបគោលនយោបាយ និងសុខុមាលភាពសង្គមបានទាន់ពេលវេលា ចាត់តាំងសួរសុខទុក្ខនិងជូនអំណោយដល់អ្នកមានសគុណជាមួយបដិវត្ត និងសាច់ញាត្តិអ្នកមានសគុណជាមួយបដិវត្តជាង៤៦.០០០លើកនាក់។ របបប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ ជូនអំណោយតេតដល់អ្នកពលកម្មជាសារវន្តបានបណ្តាអាជីវកម្មដោះស្រាយ ស្ថានភាពសតិអារម្មណ៍អ្នកពលកម្មលំនឹង។ នៅក្នុងឱកាសបុណ្យតេតនេះដែរ ស្ថានភាពសន្តិសុខនយោបាយបានធានា មិនទាន់រកឃើញបណ្តាករណីស្មុគស្មាញ បណ្តាអាជីវកម្ម គ្រួសារផលិតធ្វើអាជីវកម្មនៅលើភូមិសាស្រ្តខេត្តរៀបចំផលិតឡើងវិញ និងស្ថានភាពកម្មករត្រឡប់ចូលធ្វើការបន្ទាបពីបុណ្យតេតបានពេញលេញគួរសម។

ថ្លែងយោបល់នៅអង្គសន្និបាត លេខាបក្សខេត្តង៉ូជីកឿង វាយតម្លៃខ្ពស់ការងារផ្សព្វផ្សាយជាមួយលទ្ធផលសម្រេចបានសំខាន់ៗ។ ស្ថានភាពផលិតកសិកម្ម  ឧស្សាហកម្មបានលំនឹងជាបន្ត មានវិស័យជាច្រើនសម្រេចបានតម្លៃផលិតខ្ពស់។ ការងារគិតគូរដល់គ្រួសារទទួលរបបគោលនយោបាយ គ្រួសារក្រ ជិតក្រ គ្រួសារមានស្ថានភាពជួបលំបាកបានយកចិត្តទុកដាក់អនុវត្ត លេចធ្លោគឺផ្សព្វផ្សាយនិងរៀបចំឡើងដើម្បីប្រជាជនទាំងមូលបានទទួលនិទាឃរដូវ ទទួលអំណរបុណ្យតេត ប្រកបដោយសុវត្ថិភាព។

ចង្អុលការភារកិច្ចសំខាន់ៗក្នុងខែកុម្ភៈ លេខាបក្សខេត្តង៉ូជីកឿង ស្នើដល់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកបន្តជ្រួតជ្រាបបាវចនាប្រតិបត្តិការ «សាមគ្គី ក្រិត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍» ពិសេសគឺត្រូវបង្កើតចេញបណ្តាជំហានទម្លុះទម្លាយឆ្ពោះទៅមុខនៅលើគ្រប់វិស័យ។ អនុវត្តការងារផ្សព្វផ្សាយ អប់រំពីសតិអារម្មណ៍ នយោបាយ  សីលធម៌ របៀបរស់នៅ គ្រិត្យវិន័យ វិន័យរដ្ឋបាល។ រៀបចំរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ ប្រធានបទឆ្នាំ២០២៣ «អំពីពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងប្រជាជាតិ ជម្រុញបំណងប្រាថ្នាកសាងមាតុភូមិត្រាវិញអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី»។ បន្តពិ និត្យឡើងវិញ សុក្រិត្យ រៀបចំអង្គការក្របខណ្ឌ អនុវត្តល្អការងារកម្មាភិបាល ពិសេសគឺកម្មាភិបាលក្នុងការរៀបចំផែនការ។

អំពីវិស័យសេដ្ឋកិច្ច លេខាបក្សខេត្តស្នើផ្តុំកម្លាំងចង្អុលការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មឡើងវិញ រៀបចំផលិតកម្មឡើងវិញ និងពង្រឹងការអនុវត្តន៍ភាពជឿនលឿនខាងវិទ្យាសាស្រ្តបច្ចេកទេស បន្តអនុវត្តល្អភារកិច្ចកសាងជនបទថ្មី ពិសេសគឺសម្រេចបណ្តានីតិវិធីតាមលំដាប់លំដោយទទួលស្គាល់ស្រុកកូវង៉ាង យ្វៀងហាយសម្រេចលក្ខឋានជនបទថ្មី និងផ្សព្វផ្សាយបណ្តាភារកិច្ចកសាងស្រុកថ្កូវសម្រេចលក្ខឋានជនបទថ្មីក្នុងឆ្នាំ២០២៣។ អនុវត្តការងារទាក់ទាញវិនិយោគ ពង្រីកអាជីវកម្ម សហករណ៍ ក្នុងនោះយកចិត្តទុកដាក់គាំទ្រ ទាន់ពេលដោះស្រាយការលំបាកលំបិន ជាប់ជំពាក់ដើម្បីអាជីវកម្ម ម្ចាស់វិនិយោគអភិវឌ្ឍន៍។

លេខាបក្សខេត្តង៉ូជីកឿង ស្នើយកចិត្តទុកដាក់ដល់ការងារជំរឿនពាណិជ្ជកម្ម បើកទូលាយទីផ្សារ អនុវត្តល្អការងាររៀបចំវិនិយោគពីនីតិវិធី ដីសាងសង់សំណង់ និងបន្តអនុវត្តល្អការងារដោះស្រាយការងារធ្វើ ថែទាំសុខភាពប្រជាជន គោលនយោបាយអ្នកមានសគុណ ជនជាតិ សាសនា សុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះ លេខាបក្សខេត្តសង្កត់ធ្ងន់ដល់ការងារការពារបរិស្ថាន អនុវត្តត្រឹមត្រូវ ប្រសិទ្ធភាពការងារទទួលពលរដ្ឋ ការងារប្រគល់ទទួលទ័ពឆ្នាំ២០២៣ និងផ្តោតសំខាន់ដល់ការងារបង្ក្រាបឧក្រិដ្ឋជន៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 35
  • ថ្ងៃនេ: 1015
  • ក្នុងសប្តាហ៍: 13,368
  • ទាំងអស់: 865,254