ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត និងស្វែងយល់ស្ថានភាព ផលិតនាដើមឆ្នាំនៅនឹងបណ្តាអាជីវកម្មលើភូមិសាស្ត្រខេត្ត

កាលពីថ្ងៃទី ០១ ខែកុម្ភៈ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងហ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរផែនការ និងវិនិយោគ មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម សហព័ន្ធពលកម្មខេត្តអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត និងស្វែងយល់ស្ថានភាពផលិតនាដើមឆ្នាំនៅនឹងបណ្តាអាជីវកម្ម៖ ក្រុមហ៊ុនចំកាតស្បែងជើងមីផុង ស្រុកទីវកឹង ក្រុមហ៊ុនចំកាតពាណិជ្ជកម្ម និងផលិតបៅទៀង ស្រុកចូវថាញ់ ក្រុមហ៊ុនភាគហ៊ុនឱសថ TV.PHARM ក្រុមហ៊ុនភាគហ៊ុនជលផលគឺវឡុង ទីក្រុងត្រាវិញ។ 

ស្ថិតនៅនឹងបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្តគឹមង៉ុកថាយជូនព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តឆ្នាំ ២០២២ ដោះដូរយោបល់ជាមួយនឹងថ្នាក់ដឹកនាំបណ្តាអង្គភាពអំពីស្ថានភាពធ្វើសកម្មភាព ផលិតឆ្នាំ ២០២២ និងកំណត់ត្រាវាយតម្លៃខ្ពស់បណ្តាការរួមវិភាគទានរបស់បណ្តាអាជីវកម្មទៅក្នុងការពង្រីកសេដ្ឋកិច្ចរបស់ខេត្ក។ ថ្នាក់ដឹកនាំបណ្តាក្រុមហ៊ុនបានរបាយការណ៍អំពីស្ថានភាពផលិត ធ្វើអាជីវកម្មរបស់អង្គភាពជាមួយនឹងលទ្ធផលដែលសម្រេចបានយ៉ាងសកម្ម តម្លៃផលិត និងប្រភពចំណូលឆ្នាំ ២០២២ សម្រេចលើសផែនការដាក់ចេញ បង្កការងារធ្វើ ប្រភពចំណូលលំនឹងជូនពលកររាប់ពាន់នាក់ និងរួមចំណែកយ៉ាងធំឱ្យប្រភពចំណូលថវិការបស់ខេត្ត។ ទន្ទឹមនឹងនោះ អនុវត្តល្អការងារថែទាំជីវភាព សម្ភារ ស្មារតីជូនពលករនាឱកាសបុណ្យតេតគ្វីម៉ាវឆ្នាំ ២០២៣។ ក្រោយពីបុណ្យតេត ពលករទាំង ១០០% បានវិលត្រឡប់មកក្រុមហ៊ុនបន្តការងារ។ តាមការព្យាករណ៍ឆ្នាំ ២០២៣ ស្ថានភាពផលិតបន្តនឹងបានអភិវឌ្ឍន៍ បណ្តាក្រុមហ៊ុនបានចុះកិច្ចសន្យាជាច្រើន ធានាគ្រប់ការងារធ្វើសម្រាប់ពលករ។ ដោយឡែកក្រុមហ៊ុនចំកាតស្បែងជើងមីផុង និងក្រុមហ៊ុនចំកាតពាណិជ្ជកម្ម-ផលិតបៅទៀងមានផែនការបើកទូលាយបន្ថែមការផលិត និងទទួលយកពលករដោយចំនួនច្រើនក្នុងពេលខាងមុខ។

សមមិត្តគឹមង៉ុកថាយរួមជាមួយនឹងសមាជិកក្រុមប្រតិភូការងារបានអញ្ជើញទៅសួរសុខទុក្ខផ្ទាល់ដល់ស្ថានភាពផលិត និងជីវភាពរបស់កម្មាភិបាលគ្រប់គ្រង ពលករដោយមានក្តីរីករាយចំពោះសម្ទុះឫទ្ធានុភាពពលកម្មនាដើមឆ្នាំនៅនឹងបណ្តាក្រុមហ៊ុន។ សមមិត្តអនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ជឿជាក់ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ បណ្តាក្រុមហ៊ុននឹងបន្តខិតខំផលិតបង្កចេញផលិតផលជាច្រើន និងសម្រេចប្រភពចំណូលពាណិជ្ជកម្មខ្ពស់ ជួយឱ្យក្រុមហ៊ុនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ បង្កបន្ថែមប្រភពចំណូលជូនអ្នកពលកម្ម ពលករ និងរួមចំណែកទៅក្នុងបុព្វហេតុពង្រីកសេដ្ឋកិច្ច-សង្គមរួមរបស់ខេត្ត។

នាឱកាសនិទាឃរដូវឆ្នាំថ្មីគ្វីម៉ាវឆ្នាំ ២០២៣ សមមិត្តគឹមង៉ុកថាយប្រសិទ្ធពរដល់ ថ្នាក់ដឹកនាំបណ្តាក្រុមហ៊ុន និងពលករប្រកបដោយសុខភាពមួនមាំ ផលិត ធ្វើអាជីវកម្មកាន់តែពង្រីកជាបន្ត។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបណ្តាអង្គភាពគប្បីបន្តយកចិត្តទុកដាក់ដល់ជីវភាពអ្នកពលកម្ម ពលករជាងទៀត រួមចំណែកលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានកាន់តែអភិវឌ្ឍន៍៕

សមមិត្តឡឹមមិញដាំងអញ្ជើញទៅសួរសុខទុក្ខប្រសិទ្ធពរតេតដល់បណ្ដាអាជីវកម្មនាពេលដើមឆ្នាំ

កាលពីថ្ងៃទី ០១ កុម្ភៈ សមមិត្តឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តរួមជា មួយបណ្ដាសមាជិកក្នុងក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ លើកទឹកចិត្ត និងស្វែងយល់អំពីស្ថានភាពផលិត ធ្វើអាជីវកម្មនាពេលដើមឆ្នាំនៅតាមអាជីវកម្មមួយចំ នួនក្នុងតំបន់សេដ្ឋកិច្ចឌិញអាង។

អញ្ជើញចូលរួមជាមួយក្រុមប្រតិភូ មានសមមិត្តឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍ បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំគណៈគ្រប់គ្រង តំបន់សេដ្ឋកិច្ច សម្ព័ន្ធពលករខេត្ត មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ។

ក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរតេត និងលើកទឹកចិត្តកម្មាភិបាល ពលករនៅបណ្ដាអាជីវកម្ម៖ ក្រុមហ៊ុនភាគហ៊ុនទ្រុងណាម (ឃុំឡុងត្វង ទីផ្សាររួមខេត្ត យ្វៀងហាយ) ក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ អគ្គក្រុមហ៊ុនផ្សាយអគ្គិសនីទី ១ (ឃុំ យ៉ឹងថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ) ក្រុមហ៊ុនភាគហ៊ុនច្នៃជលផលថុងធ្វឹងត្រាវិញ (សង្កាត់ទី ២ ទីផ្សាររួមខេត្តយ្វៀងហាយ)។

នៅបណ្ដាកន្លែងដែលអញ្ជើញទៅសួរសុខទុក្ខ តំណាងបណ្ដាអាជីវកម្មបានរបាយការណ៍ត្រួសត្រាយអំពីស្ថានភាពផលិត ធ្វើអាជីវកម្មរបស់អាជីវកម្ម។ ក្នុងឆ្នាំ ២០២២ ស្ថិតក្នុង ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងក្នុងប្រទេសប្រែប្រួលស្មុគស្មាញ និងលំបាក  ប៉ុន្តែ បណ្ដាអាជីវកម្មបានខិតខំឈានឡើង សកម្មទាញយកផលអស់ពីលទ្ធភាពក្នុងការផលិត  ម្ចាស់ការស្វែងរកទីផ្សារលក់ផលិតផល ផ្ដើមពីនោះ រក្សាបានប្រសិទ្ធភាពផលិត ធ្វើអាជីវ កម្ម ធានាឲ្យមានការងារធ្វើ ប្រភពចំណូលសម្រាប់ពលករ។ ទន្ទឹមនឹងនោះ សម្រេចភារ កិច្ចបង់ពន្ធដារ។ ក្រោយពេលឈប់សម្រាកបុណ្យតេតគ្វីម៉ាវ ២០២៣ កម្មាភិបាល កម្ម ករ និងពលកររបស់បណ្ដាអាជីវកម្មបានវិលមកពលកម្ម ផលិតយ៉ាងលំនឹង។

តំណាងថ្នាក់ដឹកនាំបណ្ដាអាជីវកម្មបានថ្លែងអំណរគុណបណ្ដាសមមិត្តថ្នាក់ដឹកនាំគណៈ កម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងបណ្ដាមន្ទីរ ផ្នែក មូលដ្ឋាន អង្គភា ពដែលបានយកចិត្តទុកដាក់។ ទន្ទឹមនឹងនោះ សន្យាថានឹងប្រតិបត្តិល្អរាល់គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងរបស់ខេត្ត។ ប្ដេជ្ញាប្រឡងប្រ ណាំងអនុវត្តសម្រេចភារកិច្ចផលិត ធ្វើអាជីវកម្មដើម្បីរួមចំណែកជាមួយខេត្តអនុវត្តជោគ ជ័យបណ្ដាភារកិច្ចនយោបាយ ពង្រីកសេដ្ឋកិច្ច សង្គមក្នុងឆ្នាំ ២០២៣។

សមមិត្តឡឹមមិញដាំងបានកត់ត្រា ស្ងើចសរសើរបណ្ដាស្នាដៃដែលបណ្ដាអាជីវកម្មសម្រេ ចបានក្នុងឆ្នាំកន្លង ហើយសង្ឃឹមថា ឆ្នាំ ២០២៣ នេះ បណ្ដាអាជីវកម្មបន្តការខិតខំផលិត ធ្វើអាជីវកម្ម រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្ត។ សមមិត្តអនុលេខា បក្សខេត្តសង្ឃឹមថា ឆ្នាំ ២០២៣ នេះបណ្ដាអាជីវកម្មគប្បីផ្តោតអារម្មណ៍ទៅលើការវិនិ យោគ ផ្លាស់ថ្មីវិទ្យាសាស្រ្តបច្ចេកវិទ្យា អនុវត្តទៅក្នុងការផលិតដើម្បីបង្កើនទិន្នផល បរិ មាណផល កែលម្អលក្ខណៈធ្វើការជូនពលករ។

ចាប់តាំងពីដើមឆ្នាំ បណ្ដាអាជីវកម្មគប្បីប្រញាប់លំនឹងប្រភពកម្លាំងពលករ ចាប់ដៃគ្នា ដំណើរការសកម្មភាពផលិត ធ្វើអាជីវកម្ម ប្រឡងប្រណាំងពលកម្មពូកែ ពលកម្មច្នៃប្រ តិដ្ឋ។ បណ្ដាគណៈកម្មាធិការបក្ស រដ្ឋអំណាចពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានរួមដំណើរ ចែករំលែក ដោះស្រាយបញ្ហាលំបាកឲ្យបានទាន់ពេល បង្កបរិស្ថានផលិត ធ្វើអាជីវកម្ម ឲ្យបានងាយស្រួលបំផុតដើម្បីជួយឲ្យបណ្ដាអាជីវកម្មរីកចម្រើនស្ថិរភាព។

នាឱកាសដើមឆ្នាំថ្មី ជំនួសមុខឲ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមមិញដាំងបានប្រសិទ្ធពរឲ្យបណ្ដាអាជីវកម្ម ទទួលបានជោគជ័យថ្មី បង្កការងារធ្វើលំនឹង លើកកម្ពស់ជីវភាពជូនកម្មាភិបាល ពលករ  ចែករំលែកជាមួយសហគមន៍ និងចូលរួមបំពេញច្រើនជាងទៀតទៅក្នុងថវិការដ្ឋ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 28
  • ថ្ងៃនេ: 1086
  • ក្នុងសប្តាហ៍: 13,439
  • ទាំងអស់: 865,325