ផ្តុំកម្លាំងអនុវត្តការកែទម្រង់រដ្ឋបាលតាំងពីដើមឆ្នាំ

កាលពីរសៀលថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៣ មន្ទីរមហាផ្ទៃខេត្តត្រាវិញចាត់តាំងអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងផ្សព្វផ្សាយភារកិច្ចសម្រាប់ឆ្នាំ២០២៣ របស់ផ្នែកមហាផ្ទៃ។ សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួមនិងចង្អុលការអង្គសន្និបាត។ សមមិត្តប៊ូយថាញ់ធឿង នាយកមន្ទីរមហាផ្ទៃខេត្តធ្វើជាអធិបតីអង្គសន្និបាត។

នៅអង្គសន្និបាត សមមិត្តង៉ូទ្រឿងយ៉ាង នាយករងមន្ទីរមហាផ្ទៃខេត្តឲ្យដឹង៖ ឆ្នាំ២០២២ មន្ទីរមហាផ្ទៃបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តរៀបចំ កាត់បន្ថយក្របខណ្ឌរដ្ឋរបស់បណ្តាស្ថាប័នជំនាញការត្រូវតាមការកំណត់ និងសមស្របជាមួយស្ថានភាពជាក់ស្តែងរបស់ស្ថាប័ននីមួយៗ។ បណ្តាអង្គភាពអាជីពសាធារណៈនៅលើភូមិសាស្រ្តខេត្តបន្តកាត់បន្ថយបានភាពដើម លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការ។ ធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្តជម្រាបជូនក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តចំនួនក្របខ័ណ្ឌបុគ្គលិក ចំនួនបុគ្គលិកធ្វើការបានប្រគល់។

ការងារកសារដ្ឋបាលមូលដ្ឋាន ព្រំប្រទល់រដ្ឋបាល ធ្វើសេនាធិការប្រជាជនខេត្តជម្រាបជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ឃុំចំនួន៧ ចំណុះខេត្តត្រាវិញជាឃុំមានសុវត្ថិភាពក្នុងសង្គ្រាមប្រឆាំងបារាំងនិងអាមេរិក។ ធ្វើសេនាធិការប្រជាជនខេត្តជម្រាបជូនក្រុមប្រឹក្សាប្រជាជនខេត្តបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល២០២១-២០២៦។ អនុម័តលទ្ធផលបញ្ឈប់ពីមុខដំណែង បោះឆ្នោតប្រធាន អនុប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក អាណត្តិកាល២០២១-២០២៦។ ធ្វើសេនាធិការគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តដឹកនាំ ចង្អុលការចាត់តាំងសម្រេចជោគជ័យការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល២០២២-២០២៥ រួមបញ្ជូលបោះឆ្នោតសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្រ្តខេត្តត្រាវិញ។

ការងារកែទម្រង់រដ្ឋបាល មន្ទីមហាផ្ទៃជម្រាបជូនគណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយផែនការកំណែទម្រង់រដ្ឋបាលរដ្ឋ ដំណាក់កាល២០២១-២០២៥ និងផែនការកែទម្រង់រដ្ឋបាលឆ្នាំ២០២២ បង្កើតមូលដ្ឋានគ្រឹះសម្រាប់បណ្តាស្ថាប័ន អង្គភាពដើម្បីអនុវត្តស្របគ្នា និងទូលំទូលាយក្នុងគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការបង្កើតគណៈចង្អុលការកែទម្រង់រដ្ឋបាល កែលម្អសន្ទស្សន៍សមត្ថភាពប្រកួតប្រជែង និងការផ្លាស់ប្តូរឌីជីថលខេត្តត្រាវិញ ដើម្បីតាមដានសន្ទស្សន៍វាយតម្លៃខេត្ត (PAR, PAPI, SIPAS, PCI ) ស្រាវជ្រាវ និងស្នើដំណោះស្រាយជំរុញការងារកែទម្រង់រដ្ឋបាលនៅលើភូមិសាស្រ្តខេត្ត។

ការគ្រប់គ្រងរដ្ឋពីជំនឿ សាសនានៅលើភូមិសាស្រ្តខេត្តបានយកចិត្តទុកដាក់ ចង្អុលការទាន់ពេលវេលា ធានាត្រូវតាមគោលការណ៍ណែនាំរបស់បក្ស និងច្បាប់របស់រដ្ឋ បណ្តាមន្ទីរ ស្ថាប័នខេត្ត និងគណៈកម្មាធិការប្រជាជនថ្នាក់ស្រុកម្ចាស់ការសហការ ណែនាំអ្នកមុខអ្នកការសាសនា អ្នកបួសបណ្តាសាសនាប្រតិបត្តិការស្របតាមធម្មនុញ្ញ បទប្បញ្ញត្តិរស់នៅ "ល្អជាតិ ល្អសាសនា"។

អំពីការងារសំបុត្រស្នាម រក្សាទុក ជំរុញមាំការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានចូលក្នុងការងារសំបុត្រស្នាម រក្សាទុកតាមផែនការការងារសំបុត្រស្នាម រក្សាទុកឆ្នាំ២០២២។ មន្ទីរមហាផ្ទៃបានសហការជាមួយ VNPT ត្រាវិញលើកកំពស់កម្រិត សម្រេចរួមស្រេចការងារបង្កើតនិងរក្សាទុកឯកសារអេឡិចត្រូនិកចូលក្នុងការរក្សាទុករបស់ស្ថាប័នលើប្រព័ន្ធគ្រប់គ្រងឯកសារ ប្រតិបត្តិការ iOffice ណែនាំដល់បណ្តាស្ថាប័ន អង្គភាពនៅភូមិសាស្រ្តខេត្តរក្សាទុកឯកសារនីតិវិធីរដ្ឋបាលអេឡិចត្រូនិច។ល។

ឆ្នាំ២០២៣ មន្ទីរមហាផ្ទៃខេត្តបន្តកសាងកម្រោងការនៃការងារបុគ្គលិក និយោជិតទៅតាមណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងគ្រប់គ្រងផ្នែក វិស័យ។ ធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្ត ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការងារវាយតម្លៃ ចំណាត់ថ្នាក់គុណភាពរដ្ឋអំណាចថ្នាក់ស្រុក ថ្នាក់ឃុំនៅលើភូមិសាស្រ្តខេត្តត្រាវិញ។ បន្តសេនាធិការអនុវត្តគម្រោងកែសម្រួលព្រំប្រទល់របស់អង្គភាពរដ្ឋបាលក្នុងខេត្ត។ របាយការណ៍វាយតម្លៃ និងវិភាគលទ្ធផលចំណាត់ថ្នាក់ PAPI, SIPAS, PAR Index ឆ្នាំ ២០២២ របស់ខេត្តត្រាវិញ; ផ្សព្វផ្សាយគម្រោង "កំណត់សន្ទស្សន៍ PAR របស់មន្ទីរ ស្ថាប័នខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងក្រុង"អនុវត្តផែនការកំណែទម្រង់រដ្ឋបាលខេត្តត្រាវិញឆ្នាំ២០២៣។ល។

ថ្លែងចង្អុលការនៅអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើដល់បណ្តាមន្ទីរ ផ្នែកខេត្តត្រូវផ្តោតលើការអនុវត្តន៍ការកែទម្រង់រដ្ឋបាលចាប់តាំងពីដើមឆ្នាំ កសាងនិងរៀបចំអនុវត្តបណ្តាឯកសារផ្លូវច្បាប់ ដើម្បីអនុវត្តបានត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យដែលបានប្រគល់ កសាងលើកកម្ពស់គុណភាពកម្មាភិបាល បុគ្គលិក លើកកម្ពស់ការកែទម្រង់រដ្ឋបាលសាធារណៈ ទំនើបកម្មខឿនរដ្ឋបាល។ ទន្ទឹមមឹនងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើមិនត្រឹមតែមន្ទីរមហាផ្ទៃដោយឡែកប៉ុណ្ណោះទេ គឺបណ្តាមន្ទីរ ស្ថាប័នមិនធ្វើសេនាធិការយឺតយ៉ាវ ត្រូវយកចិត្តទុកដាក់ធ្វើល្អដើម្បីសម្រេចភារកិច្ច មន្ទីរមហាផ្ទៃត្រូវធ្វើសេនាធិការទាន់ពេលពីការងារតែងតាំងបុគ្គលិកសម្រាប់គណៈកម្មាធិការប្រជាជនខេត្ត រាល់ការជួបលំបាក ជាប់ជំពាក់ត្រូវដាក់ចេញតាំងពីដើមដើម្បីមានទិសដៅចង្អុលការ ដោះស្រាយ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 30
  • ថ្ងៃនេ: 965
  • ក្នុងសប្តាហ៍: 13,318
  • ទាំងអស់: 865,204