គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឱ្យយោបល់លើបណ្តាលិខិតសំណើជម្រាបសម័យប្រជុំលើកទី ៨ -ក្រុមប្រឹក្សាប្រជាជនខេត្ត
កាលពីថ្ងៃទី ២១ ខែកុម្ភៈ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឱ្យយោបល់លើបណ្តាលិខិតសំណើជម្រាបសម័យប្រជុំលើកទី ៨ (សម័យប្រជុំឯកទេស)-ក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិកាល ២០២១-២០២៦។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញធ្វើជាអធិបតីសន្និបាត។

អញ្ជើញចូលរួមមានបណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរផែនការ និងវិនិយោគ ហិរញ្ញវត្ថុ កសិកម្ម និងអភិវឌ្ឍន៍ជនបទ អប់រំ-បណ្តុះបណ្តាល ពលកម្ម-យុទ្ធជនពិការ និងសង្គម យុត្តិធម៌ ប្រធានបណ្តាគណៈកម្មាការក្រុមប្រឹក្សាប្រជាជនខេត្ត។  

ស្ថិតនៅនឹងសន្និបាតបណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានផ្តល់យោបល់លើក ០៩ លិខិតសំណើជម្រាបសម័យប្រជុំលើកទី ៨ រួមមាន៖ (១) លិខិតសំណើអំពីការឆ្លងគ្រោងផែនការខេត្តត្រាវិញដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ (២)លិខិតសំណើអំពីអូសអន្លាយពេលអនុវត្ត និងរំសាយផែនការវិនិយោគសាធារណៈថវិកាខេត្តឆ្នាំ ២០២២ ឆ្លងឆ្នាំ ២០២៣។ (៣) លិខិតសំណើអំពីការតម្រែតម្រង់គោលការណ៍វិនិយោគ “ផ្គត់ផ្គង់សម្ភារសុខាភិបាលឱ្យមន្ទីរពហុវិទ្យាពេទ្យតំបន់ស្រុកទីវកឹង ខេត្តត្រាវិញ” ប្រើប្រាស់ទុន ODA របស់កូរ៉េខាងត្បូង។ (៤) លិខិតសំណើអំពីការផ្តល់សច្ចាប័នផែនការវិនិយោគសាធារណៈទុនថវិកាខេត្តឆ្នាំ ២០២៣ (លើកទី ២)។ (៥) លិខិតសំណើអំពីការបំពេញបន្ថែមគ្រោងថវិកា បំពេញបន្ថែមមានគោលដៅ និងតម្រែតម្រង់គ្រោងថវិកាខេត្តឆ្នាំ ២០២៣ កម្រិតឧបត្ថម្ភថវិកាកសាងមូលដ្ឋានជំនឿសាសនា។ (៦)លិខិតសំណើជម្រាបសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីកំណត់ប្រមូលប្រាក់សាលាចំពោះអប់រំកុមារពន្លក និងសកលសាលារដ្ឋដែលមិនទាន់ធានាបានការចំណាយប្រចាំនៅលើភូមិសាស្ត្រខេត្តត្រាវិញឆ្នាំសិក្សា ២០២២-២០២៣។ (៧) លិខិតសំណើជម្រាបសេចក្តីព្រាងសេចក្តីសម្រេចចិត្តកំណត់កម្រិតចំណាយឧបត្ថម្ភលុបបំបាត់គ្រោះមិនចេះអក្សរនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (៨) លិខិតសំណើសម្រាបអំពីការចេញផ្សាយសេចក្តីសម្រេចចិត្តកំណត់កម្រិតឧបត្ថម្ភចំពោះអ្នកផ្តាច់ញៀនគ្រឿងញៀន អ្នកដែលបានប្រគល់ភារកិច្ចឧបត្ថម្ភផ្តាច់ញៀននៅនឹងគ្រួសារ សហគមន៍ គ្រប់គ្រងក្រោយពីផ្តាច់ញៀន និងកម្រិតឧបត្ថម្ភសោធនពិសេសចំពោះអ្នកបំពេញការងារនៅនឹងមូលដ្ឋានផ្តាច់ញៀនគ្រឿងញៀនខេត្តត្រាវិញ។ (៩) លិខិតសំណើសម្រាបស្តីពីព្រាងសេចក្តីសម្រេចចិត្តចេញផ្សាយកំណត់ខ្លឹមសារចំណាយ និងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅលើភូមិសាស្ត្រខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥។

សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿងផ្តល់យោបល់ជាក់ស្តែងលើខ្លឹមសារនីមួយៗរបស់លិខិតសំណើ សំណូមពរបណ្តាស្ថាប័នសេនាធិការ ផ្នែកទាក់ទិនបំពេញបន្ថែម កែប្រែសម្រេច ធានាខ្លឹមសារនៃបណ្តាលិខិតសំណើជម្រាបឱ្យបានហ្មត់ចត់ គុណភាព លទ្ធភាពអនុវត្តខ្ពស់មុននឹងជម្រាបជូនសម័យប្រជុំលើកទី ៨-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ខាងមុខនេះ៕ ស.ហ

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291626