សម័យប្រជុំលើកទី ៨ (សម័យប្រជុំឯកទេស)-ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦*អនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ០៩ យ៉ាង
កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសមម័យប្រជុំលើកទី ៨ (សម័យប្រជុំឯកទេស) -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តគាងក្វឹង សមាជិកគណៈប្រតិបតិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីសម័យប្រជុំ។ អញ្ជើញចូលរួមមាន សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ថ្នាក់ដឹកនាំបណ្តាមន្ទីរផែនការ និងវិនិយោគ ហិរញ្ញវត្ថុ កសិកម្ម និងអភិវឌ្ឍន៍ជនបទ អប់រំ-បណ្តុះបណ្តាល ពលកម្ម-យុទ្ធជនពិការនិងសង្គម យុត្តិធម៌ ប្រធានបណ្តាគណៈកម្មាការក្រុមប្រឹក្សាប្រជាជនខេត្ត។  

បន្ទាប់ពីសុន្ទរកថាបើកសម័យប្រជុំរបស់ប្រធានក្រុមប្រឹកក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរផែនការ និងវិនិយោគ ហិរញ្ញវត្ថុ កសិកម្ម និងអភិវឌ្ឍន៍ជនបទ អប់រំ-បណ្តុះបណ្តាល ពលកម្ម-យុទ្ធជនពិការ និងសង្គម។ បណ្តាគណៈកម្មាការក្រុមប្រឹក្សាប្រជាជនខេត្តបានរបាយការណ៍អំពីលទ្ធផលពិនិត្យបញ្ជាក់បណ្តាខ្លឹមសារឯកសារ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តពិភាក្សាអំពីបណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តដែលបានជម្រាបជូនសម័យប្រជុំលើកនេះ។

សម័យប្រជុំលើកទី ៨ បានពិនិត្យ និងអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ០៩ យ៉ាងដូចជា៖ (១) សេចក្តីសម្រេចចិត្តស្តីពីការឆ្លងគ្រោងផែនការខេត្តត្រាវិញដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ (២)សេចក្តីសម្រេចចិត្តស្តីពីអូសអន្លាយពេលអនុវត្ត និងរំសាយផែនការវិនិយោគសាធារណៈថវិកាខេត្តឆ្នាំ ២០២២ ឆ្លងឆ្នាំ ២០២៣។ (៣) សេចក្តីសម្រេចចិត្តស្តីពីការតម្រែតម្រង់គោលការណ៍វិនិយោគ “ផ្គត់ផ្គង់សម្ភារសុខាភិបាលឱ្យមន្ទីរពហុវិទ្យាពេទ្យតំបន់ស្រុកទីវកឹង ខេត្តត្រាវិញ” ប្រើប្រាស់ទុន ODA របស់កូរ៉េខាងត្បូង។ (៤) សេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នបែងចែកផែនការវិនិយោគសាធារណៈទុនថវិកាខេត្តឆ្នាំ ២០២៣ (លើកទី ២)។ (៥) សេចក្តីសម្រេចចិត្តស្តីពីការកំណត់ខ្លឹមសារចំណាយ និងកម្រិតចំណាយអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅលើភូមិសាស្រ្តខេត្តដំណាក់កាល ២០២១-២០២៥។ (៦)សេចក្តីសម្រេចចិត្តស្តីពីការបំពេញបន្ថែមគម្រោងថវិកា បំពេញបន្ថែមមានគោលដៅ និងកែទម្រង់គម្រោងថវិកាខេត្តឆ្នាំ ២០២៣។ កម្រិតឧបត្ថម្ភថវិកាកសាងមូលដ្ឋានជំនឿសាសនា។ (៧)  សេចក្តីសម្រេចចិត្តស្តីពីអនុវត្តការប្រមូលប្រាក់សាលាចំពោះមូលដ្ឋានអប់រំកុមារពន្លក និងសកលសាលារដ្ឋដែលមិនទាន់ធានាបានការចំណាយប្រចាំនៅលើភូមិសាស្ត្រខេត្តត្រាវិញឆ្នាំសិក្សា ២០២២-២០២៣។ (៨) សេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតចំណាយឧបត្ថម្ភលុបបំបាត់គ្រោះមិនចេះអក្សរនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (៩) សេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភចំពោះអ្នកផ្តាច់ញៀនគ្រឿងញៀន អ្នកដែលបានប្រគល់ភារកិច្ចឧបត្ថម្ភផ្តាច់ញៀននៅនឹងគ្រួសារ សហគមន៍ គ្រប់គ្រងក្រោយពីផ្តាច់ញៀន និងកម្រិតឧបត្ថម្ភសោធនពិសេសចំពោះអ្នកបំពេញការងារនៅនឹងមូលដ្ឋានផ្តាច់ញៀនគ្រឿងញៀនខេត្តត្រាវិញ។

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងយោបល់បិទសម័យប្រជុំ និងសង្កត់ធ្ងន់ថា៖ នេះគឺជាបណ្តាសេចក្តីសម្រេចចិត្តសំខាន់ សំណូមពរគណៈកម្មាធិការប្រជាជនខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង រូតរះផ្សព្វផ្សាយល្អរួមចំណែកអនុវត្តសម្រេចល្អសេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរ គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាមូលដ្ឋាន បណ្តាផ្នែក បណ្តាថ្នាក់ក្នុងខេត្តបង្កើនការងារផ្សព្វផ្សាយ ប្រញាប់ចាត់តាំងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តដែលបានអនុម័តិឯកច្ឆន្ទឆ្លង។ ក្នុងដំណាក់កាលចាត់តាំងអនុវត្តគប្បីត្រូវមានការប្រមូលផ្តុំពិនិត្យឡើងវិញ និងបំពេញបន្ថែមបណ្តាភារកិច្ច វិធានការឬខ្លឹមសារដែលតម្រូវការត្រូវតម្រែតម្រង់ឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន។

បណ្តាស្ថាប័នសារព័ត៌មានមហាជនគប្បីផ្សព្វផ្សាយ សាយភាយសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលសម័យប្រជុំដល់ទូទាំងមាមីងម្ចាស់ឆ្នោត និងប្រជាជនដើម្បីតាមដាន ចូលរួមពិនិត្យអង្កេតឃ្លាំមើលការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត គប្បីពង្រីកតួនាទីស៊ើបអង្កេតការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តដែលទើបបានអនុម័តិឯកច្ឆន្ទឆ្លង៕ ដំណឹង-រូបថត៖រតនា

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291772