សមមិត្តវ៉វ៉ាំងថឿងរក្សាតំណែងជាប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម
ស្ថិតក្នុងសម័យប្រជុំរដ្ឋសភាវិសាមញ្ញលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ លោកវ៉វ៉ាំងថឿងបានបោះឆ្នោតតែងតាំងធ្វើជាប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិកាល ២០២១-២០២៦។ 

សមមិត្តវ៉វ៉ាំងថឿងសច្ចាប្រណិធានក្រោមទង់ជាតិ ចំពោះរដ្ឋសភា និងមាមីងម្ចាស់ឆ្នោតទូទាំងប្រទេស។

កាលពីថ្ងៃទី ០២ ខែមីនា សម័យប្រជុំវិសាមញ្ញលើកទី ៤ របស់រដ្ឋសភានីតិកាលទី ១៥ បានបើកសម័យប្រជុំជាមួយនឹងខ្លឹមសារពង្រឹងតំណែងប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានជម្រាបរដ្ឋសភាពិនិត្យបោះឆ្នោតតែងតាំងលោកវ៉វ៉ាំងថឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស តំណាងរដ្ឋសភានីតិកាលទី ១៥ របស់ក្រុមប្រតិភូតំណាងរដ្ឋសភាទីក្រុងដាណាំង-រក្សាតំណែងជាប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិកាល ២០២១-២០២៦។  ជាមួយនឹងតំណាងយល់ព្រមចំនួនច្រើន រដ្ឋសភាបានអនុម័តិឆ្លងសេចក្តីសម្រេចចិត្តបោះឆ្នោតតែងតាំងលោកវ៉វ៉ាំងថឿងរក្សាតំណែងប្រធានរដ្ឋ អាណត្តិកាល ២០២១-២០២៦។

ប្រធានរដ្ឋវ៉វ៉ាំងថឿងធ្វើសច្ចាប្រណិធានក្រោមទង់ជាតិ ចំពោះមុខរដ្ឋសភា និងប្រជាជន ម្ចាស់ឆ្នោតទូទាំងប្រទេសថា៖ ខ្ញុំជាប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមសូមសច្ចាប្រណិធាន៖ស្មោះត្រង់ដាច់អហំការជាមួយនឹងមាតុភូមិ ជាមួយនឹងប្រជាជន ជាមួយនឹងរដ្ឋធម្មនុញ្ញប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំបញ្ចេញកម្លាំងអនុវត្តសម្រេចល្អភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។  

អគ្គលេខាង្វៀងភូត្រុង និងថ្នាក់ដឹកនាំបក្ស រដ្ឋ តំនាងរដ្ឋសភាបោះឆ្នោតតែងតាំងតំណែងប្រធានរដ្ឋ។

តំណាងឱ្យរដ្ឋសភាប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភាវឿងឌិញហ្វេកំណត់ត្រាពាក្យសច្ចាប្រណិធានរបស់ប្រធានរដ្ឋវ៉វ៉ាំងថឿង ទន្ទឹមនឹងនោះ ប្រសិទ្ធពរដ៏ល្អប្រសើរបំផុត និងជូនបាច់ផ្កាដល់ប្រធានរដ្ឋវ៉វ៉ាំងថឿង៕

ជីវប្រវត្តិសង្ខេមរបស់ប្រធានរដ្ឋវ៉វ៉ាំងថឿង

សមមិត្តវ៉វ៉ាំងថឿង កើតថ្ងៃទី ១៣/១២/១៩៧០ ចូលជាបក្ខជនថ្ងៃទី ១៨/១១/១៩៩៣ ស្រុកកំណើតនៅឃុំអាងភឿក ស្រុកម៉ាំងទិច ខេត្តវិញឡុង។ កម្រិតវិជ្ជាទ្រឹស្តីនយោបាយជាន់ខ្ពស់ កម្រិតវិជ្ជាជំនាញ បរិញ្ញាប័ត្រជាន់ខ្ពស់ទស្សនវិទូ។ សមមិត្តវ៉វ៉ាំងថឿងគឺជាសមាជិកការិយាល័យនីតិកាលទី ១២ និង ១៣ សមាជិកមជ្ឈិមបក្សនីតិកាលទី ១០ (បម្រុង) ទី ១១ ទី ១២ និងទី ១៣។ ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស នីតិកាលទី ១២ តំណាងរដ្ឋសភានីតិកាលទី ១២ និង១៤។ សមមិត្តវ៉វ៉ាំងថឿងឆ្លងកាត់តំណែងជាលេខាទីមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (ខែ ០១/២០០៧) ចាប់ពីខែ ៨/២០១១-៤/២០១៤ បានការិយាល័យនយោបាយប្រគល់ឱ្យទទួលតំណែងជាលេខាគណៈកម្មាធិការបក្សខេត្តក្វាងង៉ាយ។ ចាប់ពីខែ ៤/២០១៤-១០/២០១៥ សមមិត្តវ៉វ៉ាំងថឿងបានការិយាល័យនយោបាយប្រគល់ឱ្យទទួលតំណែងជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។ ចាប់ពីខែ ១០/២០១៥-២/២០១៦ សមមិត្តវ៉វ៉ាំងថឿង ជាប់ឆ្នោតធ្វើជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានការិយាល័យនយោបាយប្រគល់ភារកិច្ចបញ្ជាការការងារទីក្រុងហូជីមិញ។

ស្ថិតនៅនឹងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្ស សមមិត្តវ៉វ៉ាំងថឿង បានបោះឆ្នោតចូលគណៈប្រតិបតិ្តការមជ្ឈិមបក្ស។ ក្នុងសន្និបាតលើកទីមួយគណៈប្រតិបត្តិការមជ្ឈិមបក្ស សមមិត្តបានបោះឆ្នោតចូលជាសមាជិកការិយាល័យនយោបាយ។ ខែ ០២/២០១៦ សមមិត្តវ៉វ៉ាំងថឿងបានការិយាល័យនយោបាយប្រគល់ឱ្យចូលរួមជាគណៈខាមជ្ឈិមបក្ស រក្សាតំណែងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស។  ថ្ងៃទី ៣០/០១/២០២១ ក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សសមមិត្តវ៉វ៉ាំងថឿងបានបោះឆ្នោតធ្វើជាសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។  ថ្ងៃទី ៣១/០១/២០២១ ក្នុងអង្គប្រជុំលើកទីមួយគណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១៣  សមមិត្តវ៉វ៉ាំងថឿងបានបោះឆ្នោតចូលរួមក្នុងការិយាល័យនយោបាយនីតិកាលទី ១៣។ ថ្ងៃទី ៥/០២/២០២១ ក្នុងសេចក្តីសម្រេចចិត្តលេខ ០១-QĐNS/TW ការិយាល័យនយោបាយប្រគល់ភារកិច្ចឱ្យសមមិត្តវ៉វ៉ាំងថឿងរក្សាតំណែងជាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស។  ថ្ងៃទី ០២/៣/២០២៣ ស្ថិតក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៤ រដ្ឋសភា នីតិកាលទី ១៥ បោះឆ្នោតតែងតាំងសមមិត្តវ៉វ៉ាំងថឿងរក្សាតំណែងជាប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិកាល ២០២១-២០២៦៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291898