សង្កេតពិនិត្យ វាយតម្លៃលទ្ធផលកសាងជនបទថ្មីនៅស្រុកកូវង៉ាង និងស្រុកយ្វៀងហាយ
កាលពីថ្ងៃទី ០៤ ខែមីនា ក្រុមការងាររបស់ការិយាល័យចាត់ចែងជនបទថ្មីមជ្ឈិមនាំ មុខដោយសមមិត្តត្រឹងញ៉ឹកឡាម អនុប្រធានការិយាល័យចាត់ចែងជនបទថ្មីមជ្ឈិម បានអញ្ជើញមកធ្វើការវាយតម្លៃលទ្ធផលកសាងជនបទថ្មីនៅស្រុកកូវង៉ាង និងស្រុកយ្វៀងហាយ។ 

ទទួលបដិសណ្ធារ និងធ្វើការជាមួយក្រុមការងារ មានសមមិត្តឡេវ៉ាំងហាំង អនុលេខា បក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត  សមមិត្តង្វៀងទ្រុងហ្វាង អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកខេត្តដែលពាក់ព័ន្ធ ថ្នាក់ដឹកនាំស្រុកកូវង៉ាង និងយ្វៀងហាយ។

ស្រុកកូវង៉ាងមាន ១៣ ឃុំបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី ទីប្រជុំជន ០២ (ទីប្រជុំជនកូវង៉ាង និងម៉ីឡុង) សម្រេចលក្ខឋានទីក្រុងអារ្យធម៌។ ក្នុងនោះ ស្រុកមាន ០៣/១៣ ឃុំបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់ ដំណាក់កាល ២០១៨- ២០២០។ មាន ៩០/៩០ ភូមិជនបទថ្មី ៣០.៨៥១/៣២.៦៧៩ គ្រួសារវប្ប ធម៌ជនបទថ្មី ស្មើ ៩៤,៤% គ្រួសាររួមក្នុងស្រុក។

អស់រយៈពេល ១២ ឆ្នាំដែលបានផ្សព្វផ្សាយអនុវត្តកសាងជនបទថ្មី សរុបប្រភពកម្លាំងកេណ្ឌប្រមូលកសាងស្រុកជនបទថ្មីបានជាង ១.៨៨១ ពាន់លានដុង ក្នុងនោះទុន សហគមន៍ដែលប្រជាជនរួមវិភាគទានជាង ៤៧,៦១១ ពាន់លានដុង។ ឆ្នាំ ២០១០ គ្រួសារក្រីក្ររបស់ស្រុកនៅ ៨.៧២៨ គ្រួសារ ស្មើ ២៦,៨៦% គ្រួសារជិតក្រ ៣.៨ ៩០ គ្រួសារ ស្មើ ១១,៩៧% ដល់ឆ្នាំ ២០២២ គ្រួសារក្រីក្ររបស់ស្រុកបានកាត់ បន្ថយនៅតែ ៣,៤% ។ ក្នុងឆ្នាំ ២០២២ ប្រភពចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗ សម្រេច ៦២,៤១ លានដុង កើន ៤៩,៧ លានដុងប្រៀបជាមួយឆ្នាំ ២០១០។ ខិតខំ ដល់ឆ្នាំ ២០២៥ ស្រុកកូវង៉ាងមាន ០៨ ឃុំសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់ ០៣ ឃុំសម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ ស្រុកជនបទថ្មីកម្រិតខ្ពស់ ប្រភពចំណូលមធ្យម របស់ប្រជាជនម្នាក់ៗសម្រេច ៧៦ លានដុងក្នុងមួយឆ្នាំ។

ស្រុកយ្វៀងហាយ សរុបប្រភពកម្លាំងកេណ្ឌប្រមូលអនុវត្តកម្មវិធីកសាងស្រុកជនបទថ្មី បានជាង ១.៣១៥ ពាន់លានដុង។ ស្រុកមាន ០៦ ឃុំសម្រេចលក្ខឋានជនបទថ្មី ក្នុង នោះឃុំឡុងវិញ និងដុងហាយសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់ ទីប្រជុំជនឡុងថាញ់សម្រេចលក្ខឋានទីក្រុងអារ្យធម៌។ ប្រព័ន្ធគមនាគមន៍ជនបទបានក្រាលកៅស៊ូនិង បានកសាងដោយបេតុងព្រមៗគ្នា អត្រាគ្រួសារមានអគ្គិសនីប្រើប្រាស់សម្រេច ៩៩, ៦៧% គេហដ្ឋានរឹងមាំសម្រេច ៩៣%។

វិស័យសិក្សាអប់រំ និងបណ្ដុះបណ្ដាលនៅបណ្ដាឃុំជនបទថ្មីមានការរីកចម្រើន គិត ដល់ចុងឆ្នាំ ២០២២ មានសាលារៀន ១២ សាលាសម្រេចសម្បទាជាតិកម្រិត ១។ គ្រួសារក្រីក្ររបស់ស្រុកនៅក្រោម ០៤% ក្នុងនោះ គ្រួសារក្រីក្ររបស់ឃុំឡុងវិញ ឡុង ខាញ់ ដុងហាយនៅក្រោម ២,៥%។ ប្រភពចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗសម្រេ ច ៦០,៤៨ លានដុងក្នុងមួយឆ្នាំ។

នៅក្នុងពេលធ្វើការ បណ្ដាតំណាងបានបំពេញយោបល់ក្នុងខ្លឹមសារមួយចំនួនដែលទា ក់ទងដល់បណ្ដាលក្ខឋាន ក្នុងនោះផ្ដុំកម្លាំងលើកកម្ពស់គុណភាពមូលដ្ឋានសម្ភារវប្ប ធម៌ អប់រំ និងបណ្ដុះបណ្ដាល សាលារៀន។ល។ បំផុតគឺត្រូវមានផែនការយូរអង្វែងស្ដី ពីការប្រមូលជាតិសំណល់ជ័រ កសាងសម្រេចប្រព័ន្ធលូបង្ហូតទឹកនិងវិនិច្ឆ័យទឹកសំណ ល់នៅតំបន់អាសយជន កែប្រែទិដ្ឋភាពបរិស្ថាន ទាញយកផលវិស័យទេសចរណ៍ជីវ បរិស្ថាន ឃ្លាំមើលការបង្កើនគុណភាព វិនិយោគមូលដ្ឋានសម្ភារ (តុ តាំងសម្រាប់សិ ស្សសាលា) ជំរុញរហ័សសម្ទុះដំណើរការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេ សមួយចំនួន កំណត់ទិសដៅអភិវឌ្ឍការផលិតផលិតផល OCOP ភ្ជាប់ជាមួយការ ចងសម្ព័ន្ធជាមួយអាជីវកម្ម។

សមមិត្តត្រឹងញ៉ឹកឡាមបានវាយតម្លៃខ្ពស់ការយកចិត្តទុកដាក់របស់ខេត្ត និងស្រុកទាំង ពីរក្នុងការអនុវត្តកសាងជនបទថ្មី ជាពិសេសការព្រមព្រៀងរបស់ប្រជាជនក្នុងការចូល រួមកសាងជនបទថ្មី។ តាមការពិនិត្យជាក់ស្ដែង បណ្ដាផ្លូវផ្ការបស់ស្រុកទាំងពីរមានចំ ណុចលេចធ្លោក្នុងបរិស្ថានជនបទថ្មី “ភ្លឺ ជ្រះ ស្អាត” ។ ទន្ទឹមនឹងនោះ លើកទឹកចិត្តឲ្យ មូលដ្ឋានផ្សព្វផ្សាយកសាងផ្លូវផ្កា ជាពិសេសជ្រើសរើសរុក្ខជាតិដែលប្រកបដោយភាព លម្អបរិស្ថានផង មានតម្លៃសេដ្ឋកិច្ចបង្កើតប្រភពចំណូលសម្រាប់ប្រជាជនផង។ ផ្ដុំវិនិ ច្ឆ័យទឹកសំណល់ បែងប្រភេទសំរាមនៅនឹងកន្លែងធានាឲ្យបរិស្ថានជ្រះស្អាត។ ស្រុក ទាំងពីរគប្បីផ្ទេរជូនបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធឲ្យមូលដ្ឋាន ប្រជាជនគ្រប់គ្រង ជួសជុល។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងបានសង្កត់ធ្ងន់ថា៖ អនុវត្តសម្រេច ការកសាងជនបទថ្មីនៅស្រុកទាំងពីរនឹងរួមចំណែកក្នុងការអនុវត្តសម្រេចសេចក្ដីសម្រេចចិត្តស្ដីពីការពង្រីកសេដ្ឋកិច្ច សង្គមរបស់បណ្ដាមូលដ្ឋាន។ ដើម្បីអនុវត្តសម្រេច ភារកិច្ចទាំងនោះ ខេត្តបន្តឧបត្ថម្ភបណ្ដាមូលដ្ឋានផ្ដុំកម្លាំងលើកកម្ពស់គុណភាពបណ្ដា លក្ខឋានជនបទថ្មី។ តាមរយៈបណ្ដាយោបល់ ខេត្តត្រាវិញសម្រេចបណ្ដាសំណុំលិខិត ស្ដីពីការកសាងជនបទថ្មីតាមសំណូមពររបស់ក្រុមពិនិត្យ។ ទន្ទឹមនឹងនោះចង្អុលការ ឲ្យស្រុកទាំងពីរបន្ទាប់ពីបានទទួលស្គាល់ជាស្រុកជនបទថ្មីគប្បីប្ដេជ្ញាជាងទៀតក្នុងកិច្ចចង្អុលការលើកកម្ពស់គុណភាពបណ្ដាលក្ខឋាន៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291818