ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្កេតពិនិត្យស្ថានភាពបាក់ស្រុតច្រាំងសមុទ្រនៅស្រុកយ្វៀងហាយ
កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្ត អាស្រ័យដោយលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានក្រុម រួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមួយចំនួនមានជាប់ពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានអញ្ជើញទៅសង្កេតពិនិត្យស្ថានភាពបាក់ច្រាំងដីនៅតំបន់ប្រជាជនកំពុងរស់នៅស្ថិតនៅភូមិដុងថាញ់ និងហូធុង ឃុំដុងហាយ ស្រុកយ្វៀងហាយ។

រាយការណ៍ជូនក្រុមប្រតិភូគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំឃុំដុងហាយ ស្រុកយ្វៀងងាយ បានឲ្យដឹងថា៖ បច្ចុប្បន្ន មានគ្រួសារប្រជាជនចំនួន ១៥៧ គ្រួមានផ្ទះនៅក្បែរមាត់សមុទ្រកំពុងតែប្រឈមនឹងហានិភ័យខ្ពស់គ្មានសុវត្ថិភាពត្រូវតែជន្លៀងជាបន្ទាន់។ ក្នុងនោះ មាន៤៩ គ្រួសារ ដោយមានប្រជាជនចំនួន ១៨៣នាក់ (ភូមិដុងថាញ់មាន ៣១ គ្រួសារ និងភូមិហូធុង មាន ១៨ គ្រួសារ); មាន១០៨គ្រួសារ មានមនុស្សចំនួន៣៧៨នាក់ មានផ្ទះនៅមាត់សមុទ្រប្រឈមនឹងការមិនមានសុវត្ថិភាពត្រូវតែផ្លាស់ប្តូរទីលំនៅ (ភូមិដុងថាញ់មាន៧៤គ្រួសារ និងភូមិហូធុងមាន៣៤គ្រួសារ)។

ដើម្បីកាត់បន្ថយនូវការរងផលប៉ះពាល់ដោយទឹកជំនោរខ្ពស់ ទឹកសមុទ្រកើនឡើងកម្រិតខ្ពស់ និងបាក់ស្រុតដីបង្កមានការខូចខាតដល់ការផលិតកម្មបន្លែ និងប្រជុំជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់កោនញ៉ាង ភូមិដុងថាញ់ និងហូធុង ថ្នាក់ដឹកនាំឃុំដុងហាយបានស្នើគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ បណ្តាផ្នែកសមត្ថកិច្ចអនុវត្តកសាងច្រាំងទន្លេដើម្បីការពារទឹកសមុទ្រមិនឲ្យជ្រាតចូលតំបន់ខាងលើ ដោយមានប្រវែងជាង ៣គីឡូម៉ែត្រ និងធ្វើទំនប់រឹងដើម្បីនាំមកប្រសិទ្ធភាពយូរអង្វែងទប់ស្កាត់នឹងការបាក់ស្រុតដីនៅឆ្នេរសមុទ្រ ការពារដីផលិត និងព្រៃស្ងាវ។

ឆ្លងតាមលទ្ធផលអង្កេតពិនិត្យបានឲ្យឃើញ ផ្ទៃដីដាំបន្លែនៅតំបន់កោនញ៉ាង ភូមិដុងថាញ់ ឃុំដុងហាយ មិននៅសមស្របសម្រាប់ដាំបន្លែទៀតឡើយ។ ពីព្រោះផ្ទៃដីភាគច្រើននៅតំបន់នេះត្រូវជ្រាបជាតិជូរ ប្រៃយ៉ាងធ្ងន់ នាពេលបច្ចុប្បន្ននេះ បណ្តាគ្រួសារមិននៅមានការផលិតទៀត ដូច្នេះចាំបាច់ត្រូវមានដំណោះស្រាយសមស្របដើម្បីបង្វែប្តូរការផលិត។ នៅតំបន់មាត់សមុទ្រកោនញ៉ាង ភូមិដុងថាញ់ និងភូមិហូធុង ស្ថានភាពបាត់ស្រុតច្រាំងដីនៅតែមានការប្រែប្រួលស្មុគស្មាញ គំរាមកំហែងដល់ផ្ទះសម្បែងរបស់គ្រួសារនៅតំបន់ខាងលើ អាស្រ័យហេតុនោះចាំបាច់ត្រូវមានដំណោះស្រាយយូរអង្វែងដើម្បីជួយដល់មាមីង បងប្អូនស្ថិរភាពជីវភាពរស់នៅ។

ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់មានហានិភ័យគ្មានសុវត្ថិភាពដោយសារបាក់ច្រាំងដី ទឹកជំនន់ឡើងខ្ពស់ គណៈកម្មាធិការប្រជាជនឃុំដុងហាយ ស្នើដល់បណ្តាផ្នែកសមត្ថកិច្ចរបស់ខេត្តត្រូវមានផែនការផ្លាស់ប្តូរទីលំនៅជាបន្ទាន់ចំនួន ៤៩ គ្រួសារដែលមានផ្ទះនៅមាត់សមុទ្រមានហានិភ័យខ្ពស់គ្មានសុវត្ថិភាពទៀត ទន្ទឹមនឹងនោះធ្វើផែនការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនទៅតាមដំណើរការចំពោះគ្រួសារប្រជាជនរស់នៅតាមឆ្នេរសមុទ្រចំនួន១០៨គ្រួ រស់នៅយូរអង្វែងនឹងជះឥទ្ធិពលដល់។

ថ្លែងយោបល់បន្ទាប់ពេលសង្កេតពិនិត្យ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ឡេវ៉ាំងហាំង ប្រគល់ទៅមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទសហការជាមួយអង្គភាពប្រឹក្សា បញ្ចប់ផែនការ ដំណោះស្រាយ និងសំណើឲ្យបានឆាប់រហ័ស។ លោកក៏យល់ព្រមជាមួយនឹងផែនការជន្លៀងប្រជាជនបន្ទាន់ អនុវត្តការកសាងទំនប់ទឹកនេះ។ បណ្តាផ្នែកជំនាញការនិងមូលដ្ឋានត្រូវសហការរៀបចំផែនការ និងការបែងចែកមូលនិធិត្រូវតាមការកំណត់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291806