ទទួលស្គាល់ស្រុកយ្វៀងហាយ និងស្រុកកូវង៉ាងសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២២
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងលឺវក្វាង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ៦៤២/QĐ-TTg និងសេចក្តីសម្រេចលេខ៦២៥/QĐ-TTg ទទួលស្គាល់ស្រុកយ្វៀងហាយ និងស្រុកកូវង៉ាង ខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២២។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងលឺវក្វាង ប្រគល់ឲ្យគណៈកម្មាធិការប្រជាជនខេត្តត្រាវិញទទួលខុសត្រូវក្នុងការប្រកាសនិងផ្តល់ប័ណ្ណសរសើរទៅតាមការកំណត់ ចង្អុលការស្រុកយ្វៀងហាយ និងស្រុកកូវង៉ាងបន្តរក្សានិងលើកកម្ពស់គុណភាពបណ្តាលក្ខឋាន យកចិត្តទុកដាក់ដល់បណ្តាលក្ខឋានគ្រោងផែនការ និងបរិស្ថានដើម្បីធានាគុណភាពក្នុងការកសាងជនបទថ្មី។

ស្រុកយ្វៀងហាយមានឃុំចំនួន៦ សម្រេចលក្ខឋានជនបទថ្មី ឃុំចំនួន២សម្រេចលក្ខឋានជនបទលើកកម្ពស់ ទីប្រជុំជន១សម្រេចលក្ខឋាន អារ្យធម៌ទីក្រុង។ វិនិយោគលើការកសាងជាសារវន្តដើម្បីបង្ហើយនូវប្រព័ន្ធគមនាគមន៍ជនក្រាលកៅស៊ូ និងបេតុងដែលមានប្រវែងសរុបជាង ៤២៨គីឡូម៉ែត្រ អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសម្រេចបាន ៩៩.៦៧%។ ដល់ចុងឆ្នាំ ២០២២ ស្រុកយ្វៀងហាយ មានសាលារៀនចំនួន១២ សម្រេចសម្បទាជាតិកម្រិត១។ គ្រួសារក្រីក្ររបស់ស្រុកនៅក្រោម៤% ក្នុងនោះគ្រួសារក្រីក្ររបស់ឃុំទាំង៣ ឡុងវិញ ឡុងខាញ់ និងដុងហាយ នៅក្រោម២,៥%។ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន៦០,៤៨លានដុងក្នុងមួយឆ្នាំ។

ស្រុកកូវង៉ាងមានឃុំចំនួន១៣ សម្រេចលក្ខឋានជនបទថ្មី និងទីប្រជុំជនចំនួន ២ សម្រេចសម្បទា អារ្យធម៌ទីក្រុង។ ស្រុកបានកែលម្អផ្លូវអន្តរឃុំចំនួន ៤០ ខ្សែផ្លូវពីមជ្ឈមណ្ឌលឃុំតភ្ជាប់ស្រុកបានក្រាលកៅស៊ូ១០០%។ ដល់ចុងឆ្នាំ ២០២២ គ្រួសារក្រីក្ររបស់ស្រុកនឹងថយចុះនៅ ៣,៤%។ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ឆ្នាំ២០២២ សម្រេចបាន៦២,៤១% កើន៤៩,៧លានដុងប្រៀបជាមួយចុងឆ្នាំ២០១០។ ស្រុកកូវង៉ាងនឹងខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥ មានឃុំចំនួន៨ សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ឃុំចំនួន៣សម្រេចលក្ខឋានខ្នាតគំរូ ស្រុកសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន៧៦លានដុងក្នុងមួយឆ្នាំ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291694