03/08/2023
គិតដល់ខែមិថុនា ឆ្នាំ២០២៣ ត្រាវិញមាន ១៨៨ ផលិតផលបានទទួលស្គាល់ល់សម្រេច OCOP
កាលពីរសៀលថ្ងៃទី៣ ខែសីហា គណៈចង្អុលការកសាងពង្រីកផលិតផល OCOP ពាណិជ្ជសញ្ញា ស្វែងរកប្រភពដើមផលិតផល និងអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូវលិចត្រាវិញ(គណៈចង្អុលការ) ចាត់តាំងអង្គប្រជុំដើម្បីស្តាប់របាយការណ៍ស្ថានភាពអនុវត្តការងារ៦ខែដើមឆ្នាំ និងផែនការប្រតិបត្តិការសម្រាប់៦ខែចុងឆ្នាំ២០២៣។ សមមិត្ត ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួមនៅមានតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តនិងមូលដ្ឋានជាសមាជិកគណៈចង្អុលការ។
ទិដ្ឋភាពអង្គប្រជុំ
ក្នុង៦ខែដើមឆ្នាំ២០២៣ គណៈចង្អុលការបានផ្សព្វផ្សាយព្រមៗគ្នានូវទស្សនៈ គោលដៅ ខ្លឹមសារ ភារកិច្ច ដំណោះស្រាយអនុវត្តកម្មវិធី OCOP កសាងផលិតផលថ្មី លើកកម្ពស់គុណភាពដែលកំពុងមានឡើងផ្កាយ៣ ផ្កាយ៤ ធានាត្រូវតាមគម្រោងពេលបានដាក់ចេញ និងមានប្រសិទ្ធភាពទៅតាមផែនការគណៈកម្មាធិការប្រជាជនខេត្តអនុម័ត។ ដល់ខែមិថុនា ឆ្នាំ២០២៣ ខេត្តត្រាវិញមាន ១៨៨ ផលិតផលបានទទួលស្គាល់ OCOP ក្នុងនោះមាន ១៤១ផលិតផលសម្រេចបានផ្កាយ៣ ៣៨ផលិតផលសម្រេចផ្កាយ៤ ៣ផលិតផលសម្រេចផ្កាយ៥ និង៦ផលិតផលសក្តានុពលផ្កាយ៥។
អំពីសកម្មភាពអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញា និងសកម្មភាពស្វែងរកប្រភពដើមផលិតផល បាចុះបញ្ជី ការពារ គ្រប់គ្រង និងផ្សព្វផ្សាយស្លាកសញ្ញាទទួលស្កាល់ត្រាវិញសម្រាប់ផលិតផលចំនួន ៦។ រៀបចំក្រុមប្រឹក្សាជ្រើសរើសអង្គភាពទទួលបន្ទុកចុះបញ្ជីការពារណែនាំភូមិសាស្ត្រសម្រាប់ផលិតផលដូងខ្ទិះនៅខេត្តត្រាវិញ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយបានគាំទ្រ១សហករណ៍ ស្វែងរកប្រភព១ផលិតល OCOP ផ្លែឪ ឡឹកសំណាញ់ ចាត់តាំង១ថ្នាក់បណ្តុះបណ្តាល បំពាក់បំប៉នពីការស្វែងរកប្រភពដើមនៃផលិតផលមុខទំនិញ។
អំពីទិសដៅប្រតិបត្តិការ៦ខែចុងឆ្នាំ គណៈចង្អុលការបន្តផ្សព្វផ្សាយគោលនយោបាយគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ បណ្តាមូលដ្ឋានបន្តចាត់តាំងវាយតម្លៃ ចំណាក់ថ្នាក់ផលិតផល OCOP ថ្នាក់ស្រុកឆ្នាំ២០២៣ លើកទី២។ រៀបចំក្រុមប្រឹក្សាវាយតម្លៃ ចំណាក់ថ្នាក់ផលិតផល OCOP ថ្នាក់ខេត្តទទួលស្កាល់ផ្កាយ៤ និងស្នើមជ្ឈិមវាយតម្លៃផលិតផលសក្តានុពលផ្កាយ៥ បន្តគាំទ្រនីតិវិធី ឯកសារអនុវត្តគោលនយោបាយគាំទ្រកម្មវិធី OCOP ឆ្នាំ២០២៣។ល។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ថ្លែងសន្និដ្ឋានសន្និបាត
ថ្លែងសន្និដ្ឋានសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ប្រធានគណៈចង្អុលការស្ងើចសរសើរ កំណត់ត្រាបណ្តាលទ្ធផលសម្រេចបានក្នុង៦ខែដើមឆ្នាំ២០២៣។ ទន្ទឹមនឹងនោះ លោកស្នើក្នុងរយៈពេលខាងមុខ គណៈកម្មាធិការប្រជាជនថ្នាក់ស្រុកចង្អុលការគណៈកម្មាធិការប្រជាជនថ្នាក់ឃុំសហការជាមួយសាកលវិទ្យាល័យត្រាវិញ និងបណ្តាអង្គភាពមានជាប់ពាក់ព័ន្ធពង្រីកផលិតផលOCOP លើកកម្ពស់បណ្តាផលិតផលពីផ្កាយ៣ ឡើងផ្កាយ៤។ បណ្តាមន្ទីរ ស្ថាប័នខេត្តនិងបណ្តាស្ថាប័នមានជាប់ពាក់ព័ន្ធសហការផ្សព្វផ្សាយពីផលិតផលOCOP បណ្តាសមាជិកគណៈចង្អុលការ មន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាត្រូវប្រមូលផ្តុំ យ៉ាងប្តូរផ្តាច់ក្នុងការផ្សព្វផ្សាយស្លាកសញ្ញា ពាណិជ្ជសញ្ញា ស្វែងរកប្រភពដើម ណែនាំភូមិសាស្រ្ត៕
ង្វៀងចឿង-មិញទ្រី