04/08/2023
ត្រាវិញសន្និបាតពាក់អាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី១១
កាលពីថ្ងៃទី៤ ខែសីហា គណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំងសន្និបាតពាក់អាណត្តិកាល ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី១១ អាណត្តិកាល ២០២០-២០២៥។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងបណ្តាសមមិត្តអនុលេខាបក្សខេត្តរួមធ្វើអធិបតីសន្និបាត។
ទិដ្ឋភាពសន្និបាត
ថ្លែងយោបល់បើកសន្និបាត លេខាបក្សខេត្ត ង៉ូជីកឿង សង្កត់ធ្ងន់៖ នេះជាសន្និបាតដ៏សំខាន់ដើម្បីទិតៀនតួនាទីដឹកនាំ ប្រតិបត្តិការរបស់គណៈប្រតិបត្តិការ បក្ខភាគខេត្តឆ្លងតាមរយៈកាលពាក់កណ្តាលអាណត្តិកាល វាយតម្លៃសត្យានុម័ត លទ្ធផលទូលំទូលាយនៃការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត។ ផ្តើមពីនោះកំណត់មូលហេតុត្រឹមត្រូវ ដកបទពិសោធន៍ដើម្បីមានគោលការណ៍ ដំណោះស្រាយសមស្រប ដឹកនាំ ចង្អុលការអនុវត្តសម្រេចជោគជ័យបណ្តាគោលដៅ ភាគកម្រិតសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត។
យោងតាមសេចក្តីរបាយការណ៍ ក្នុងពាក់កណ្តាលអាណត្តិកាលកន្លង ថ្វីត្បិតនៅមានការជួបលំបាកច្រើនក៏ដោយ ប៉ុន្តែរួមជាមួយការប្តេជ្ញាចិត្តរបស់បក្ខភាគ និងប្រជាជនក្នុងខេត្ត លទ្ធផលមាន ៧/២៧ ភាគកម្រិតសេដ្ឋកិច្ច-សង្គមសម្រេចនិងសម្រេចលើសសេចក្តីសម្រេចចិត្ត មាន១០/២៧ភាគកម្រិតសម្រេចពី៧០%ឡើងទៅ មាន៣/២៧ភាគកម្រិតសម្រេចពី៥១,៩ដល់ក្រោម៧០% បណ្តាភាគកម្រិតនៅមកសម្រេចពី៤១%ឡើងទៅ។
សេដ្ឋកិច្ចកំណើនជាមធ្យម៣,១២%/ឆ្នាំ។ GRDP មធ្យមលើមនុស្សម្នាក់គិតមកដល់ពេលនេះប៉ាន់ប្រមាណសម្រេចបាន៧៥,៩៧លានដុង/ម្នាក់/ឆ្នាំ។ ទូទាំងខេត្តកាត់បន្ថយគ្រួសារក្រីក្របាន២,៩២% អត្រាគ្រួសារក្រ ក្នុងនោះ អត្រាគ្រួសារក្រជាជនជាតិខ្មែរថយចុះ៥,៩៣% និងអត្រាគ្រួសារជិតក្រថយ៣,៣៧%។
នៅសន្និបាត តាមការណែនាំពិភាគ្សារបស់សមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាដំណាងបានសកម្មពិភាក្សានូវខ្លឹមសារជាច្រើន ក្នុងនោះប្រមូលផ្តុំលើបញ្ហាមួយចំនួនដូចជា៖ វិធានការទាក់ទាញវិនិយោគ ពង្រីកយ៉ាងខ្លាំងក្លាសេដ្ឋកិច្ចឯកជន បង្វែប្តូររចនាសម្ព័ន្ធផលិតកម្មកសិកម្មទៅតាមទិសដៅផលិតកម្មមុខទំនិញប្រមូលផ្តុំដោយភ្ជាប់ជាមួយយន្តការទីផ្សារ សម្របសម្រួលជាមួយការប្រែប្រួលអាកាសធាតុ ដំណោះស្រាយដើម្បីពង្រីកទេសចរណ៍សេដ្ឋកិច្ចមុខប្រួញ ដំណោះស្រាយសំខាន់ក្នុងការកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ អនុវត្តល្អបណ្តាគោលនយោបាយក្នុងតំបន់ជនរួមជាតិខ្មែរ។ល។
លេខាបក្សខេត្ត ង៉ូជីកឿង ថ្លែងយោបល់សន្និដ្ឋានសន្និបាត
ថ្លែងយោបល់សន្និដ្ឋានសន្និបាត លេខាបក្សខេត្ត ង៉ូជីកឿង បានបូកសរុបលទ្ធផលសម្រេចបានឆ្លងពាក់កណ្តាលអាណត្តិកាលនិងបញ្ជាក់ លទ្ធផលសម្រេចបានគឺដោយមានការយកចិត្តដាក់ដឹកនាំ ចង្អុលការយ៉ាងជិតស្និទ្ធពីមជ្ឈិម ការសាមគ្គី ប្តេជ្ញាចិត្ត រួមកម្លាំង ការឯកភាព និងបំណងប្រាថ្នាដ៏មុតមាំរបស់ប្រព័ន្ធនយោបាយទាំងមូល សហគមន៍អាជីវកម្ម និងប្រជាជនត្រាវិញ។ ឆ្លងតាមនេះ សមមិត្តកំណត់ត្រា ស្ងើចសរសើរលទ្ធផលសម្រេចបានក្នុងពាក់កណ្តាលអាណត្តិកាលកន្លងទៅ។
ទន្ទឹមជាមួយលទ្ធផលវិជ្ជមាន លេខាបក្សខេត្តបានលើកឡើងដោយត្រង់ៗពីអ្វីដែលនៅមានកំណត់ដូចជា៖ ការងារដឹកនាំ ចង្អុលការនិងចាត់តាំងអនុវត្តភារកិច្ចសំខាន់ៗចំនួន៦ប្រការ និងភារកិច្ចទម្លុះទម្លាយ៣ប្រការមិនទាន់សម្រេចបានតាមសំណូមពរដាក់ចេញ គុណភាពកសាង និងអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនមានពេលខ្លះ កន្លែងខ្លះមិនទាន់ខ្ពស់ សេដ្ឋកិច្ចងើបឡើងវិញនៅយឺតយ៉ាវ កំណើនខ្វះស្ថិរភាព និងទាបប្រៀបជាមួយសេចក្តីសម្រេចចិត្ត បង្វែប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ទម្លុះទម្លាយក្នុងការពង្រីកសេដ្ឋកិច្ចមិនទាន់ច្បាស់លាស់។ល។
ចង្អុលការភារកិច្ចសំខាន់ៗក្នុងពាក់កណ្តាលអាណត្តិកាលនៅមក លេខាបក្សខេត្តស្នើពិនិត្យឡើងវិញបណ្តាភាគកម្រិតពីសេដ្ឋកិច្ច-សង្គម ពិសេសគឺបណ្តាភាគកម្រិតមានលទ្ធភាពមិនសម្រេចដើម្បីកសាងផែនការ យ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តសម្រេចភាគកម្រិតសេចក្តីសម្រេចចិត្ត។ ពង្រឹងការដឹកនាំ ចង្អុលការអនុវត្តភារកិច្ចសំខាន់ៗចំនួន៦យ៉ាង និងភារកិច្ចទម្លុះទម្លាយចំនួន៣យ៉ាង។ ប្រមូលផ្តុំពង្រីកព្រមៗគ្នាសេដ្ឋកិច្ចសមុទ្រ ហ្មឹងម៉ាត់កំណែទម្រង់រដ្ឋបាល បន្តបង្វែប្តូរឌីជីថលយ៉ាងខ្លាំងក្លា។ អនុវត្តមានប្រសិទ្ធភាពនូវដំណោះស្រាយពីការកសាង កែលម្អបក្សនិងប្រព័ន្ធនយោបាយ។ ប្រមូលផ្តុំសុក្រឹត្យគំរូកំណើន បន្តរៀបចំឡើងវិញខឿនសេដ្ឋកិច្ចដោយផ្សាភ្ជាប់ជាមួយការផ្លាស់ថ្មីគំរូកំណើន លើកកម្ពស់គុណភាពកំណើន និងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ អភិវឌ្ឍន៍ស៊ីសង្វាក់គ្នា ជាទូទៅពីវប្បធម៌-សង្គមធានា បាននូវភាពសុខដុមជាមួយការពង្រីកសេដ្ឋកិច្ច និងការការពារបរិស្ថាន។ ពង្រឹងការការពារជាតិ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម។ល។
លេខាបក្សខេត្ត ង៉ូជីកឿង កោះហៅដល់កម្មាភិបាល បក្ខជន កងកម្លាំងប្រដាប់អាវុធនិងប្រជាជនក្នុងខេត្តទាំងមូល បន្តលើកកម្ពស់ប្រវេណីសាមគ្គី មិនបញ្ឈប់ក្នុងការផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ពង្រីកយ៉ាងខ្លាំងក្លានូវឆន្ទៈ សេចក្តីប្រាសថ្នាឈានឡើង ឆ្លៀតយកឱកាស ពង្រីកសក្តានុពល ភាពមានប្រៀបរបស់ខេត្ត ខិតខំប្រឹងប្រែងអនុវត្តជោគជ័យ ទូទៅគោលដៅសេចក្តីសម្រេចចិត្ត ប្តេជ្ញាចិត្តនាំខេត្តត្រាវិញអភិវឌ្ឍន៍ឆាប់រហ័ស ចីរភាព បានក្លាយជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ៗពង្រីកសេដ្ឋកិច្ចសមុទ្រនៃតំបន់វាលទំនាបទន្លេគឺវឡុង សម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ២០២៥ បង្កើតមូលដ្ឋានគ្រឹះដ៏ទូលំទូលាយ ដើម្បីក្លាយជាខេត្តអភិវឌ្ឍន៍ក្នុងក្រុមមុខនៃតំបន់មុនឆ្នាំ ២០៣០៕
ភឿងអាន-មិញទ្រី