18/08/2023
អនុរដ្ឋមន្ត្រី ឡេក្វឹកហុងអញ្ជើញចូលរួមទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេសនៅនឹងឃុំអាងក្វាងហ៊ឺវ
កាលពីថ្ងៃទី ១៧ ខែសីហា ឧត្តមសេនីយ៍ទោ ឡេក្វឹកហុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាល ប្រធានគណៈចង្អុលការអនុវត្តចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេសនៅនឹងឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ។
អនរដ្ឋមន្ត្រី ឡេក្វឹកហុងជូនបណ្ណសរសើររបស់ក្រសួងនគរបាលដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើម។
អញ្ជើញចូលរួមមាន សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការបង្រ្កាបឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម និងកសាងចលនាទូទាំងប្រជាជនការពារមាតុប្រទេសខេត្ត វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈចង្អុលការខេត្ត គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនឃុំអាងក្វាងហ៊ឺវ។
គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ នៅលើភូមិសាស្ត្រឃុំអាងក្វាងហ៊ឺវ ស្ថានភាពក្នុងប្រជាជនតែងរក្សាលំនឹង ប្រជាជនភាគច្រើនលំនឹងចិត្តខិតខំពលកម្ម ផលិត ប្រតិបត្តិល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។ កងកម្លាំងនគរបាលឃុំអនុវត្តល្អតួនាទីធ្វើសេនាធិការ ស្នើគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចង្អុលការអនុវត្តមានប្រសិទ្ធភាពការងារតស៊ូបង្ការប្រឆាំងឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម និងកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេសលើភូមិសាស្ត្រឃុំ។ ការងារផ្សព្វផ្សាយតែងបានយកចិត្តទុកដាក់ និងចាត់តាំងបានជាង ១៨៦ លើក ដោយមានមនុស្សចូលរួមជាង ៥.០០០ លើកនាក់។ ឆ្លងតាមនោះ ជូនព័ត៌មានមានតម្លៃចំនួន ៤២ ដំណឹងជួលឱ្យនគរបាលវិនិច្ឆ័យបណ្តាករណី រឿងក្តីទាក់ទិនដល់សន្តិសុខសណ្តាប់ធ្នាប់បានទាន់ពេល។ រៀបចំ ពង្រឹងបាន ៧ ប្រភេទទម្រង់ជាមួយនឹង ១៧ ក្លឹប ក្នុងនោះមានទម្រង់ “ ៣ ល្អ ៣ បន្ថយ” នឹងបានស្នងការដ្ឋាន V0៥ ពិនិត្យ និងប្រកាសធ្វើជាគំរូលើទូទាំងប្រទេស។ ចាត់តាំងផ្សព្វផ្សាយកសាងឃុំអាងក្វាងហ៊ឺវ “គំរូអំពីចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” តាមផែនការរបស់ក្រសួងនគរបាលរហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន ៣១/២៤ សម្បទា។ ចាប់ផ្តើមពីធ្វើសកម្មភាពមកដល់សព្វថ្ងៃនេះ ក្លឹប “៣ ល្អ ៣ បន្ថយ” (ប្រជាចលនាល្អ អប់រំ បន្ទន់ចិត្តមុខសញ្ញាល្អ សម្រុះសម្រួលនៅមូលដ្ឋានល្អ បន្ថយបៀរប៉ោ បន្ថយលួចប្លន់ បន្ថយគ្រោះអបាយមុខគ្រឿងញៀន) ឃុំអាងក្វាងហ៊ឺវអនុវត្តសម្រេចបានលទ្ធផលយ៉ាងសកម្មជាច្រើន រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

ឧត្តមសេនីយ៍ទោ ឡេក្វឹកហុង ថ្លែងយោបល់ចង្អុលការទិវា
មានយោបល់ចង្អុលការទិវា ឧត្តមសេនីយ៍ទោ ឡេក្វឹកហុង អនុរដ្ឋមន្ត្រីក្រសួងនគរបាលបានកំណត់ត្រា និងស្ងើចសរសើរចំពោះបណ្តាលទ្ធផល ស្នាដៃក្នុងការងារកសាងចលនាទូទាំងប្រជាជនការពារមាតុប្រទេសរបស់ខេត្តត្រាវិញនិយាយរួម របស់ស្រុកថ្កូវ និងឃុំអាងក្វាងហ៊ឺវនិយាយដោយឡែក។ អនុរដ្ឋមន្ត្រី ឡេក្វឹកហុងសំណូមពរគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់គប្បីប្រមូលផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាពបណ្តាឯកសារចង្អុលការរបស់បក្ស រដ្ឋ និងសេចក្តីណែនាំរបស់ក្រសួងនគរបាលស្តីពីការងារកសាងចលនាទូទាំងប្រជាជនការពារមាតុប្រទេស ជានិច្ចកាលត្រួតពិនិត្យ ដាស់តឿន ជម្នះបណ្តាការអន់ខ្សោយក្នុងការងារកសាងចលនាទូទាំងប្រជាជនការពារមាតុប្រទេស។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ថ្លែងយោបល់នៅទិវា
មានយោបល់ថ្លែងតប ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងបញ្ជាក់នឹងកំណត់ត្រាយ៉ាងម៉ឺងម៉ាត់ និងចង្អុលការបណ្តាថ្នាក់ បណ្តាផ្នែកធ្វើលម្អិតជាក់ស្តែង និងផ្សព្វផ្សាយអនុវត្តគ្រប់គ្រាន់ មានប្រសិទ្ធភាពយោបល់ចង្អុលការរបស់សមមិត្តអនុរដ្ឋមន្ត្រីក្រសួងនគរបាល។ ទន្ទឹមនឹងនោះ សំណូមពរបណ្តាមន្ទីរ គណៈ ផ្នែក គណៈចង្អុលការគ្រប់លំដាប់ថ្នាក់ បណ្តាអ្នកមុខអ្នកការក្នុងសាសនា និងមហាជន ប្រជាជននៅលើភូមិសាស្ត្រពង្រីកជាងទៀតស្មារតីរបស់ទិវា និងបន្តជ្រោងខ្ពស់ស្មារតីភារកិច្ច លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន សកម្មចូលរួមតស៊ូបង្ការបង្រ្កាបបណ្តាប្រភេទឧក្រឹដ្ឋជន និងគ្រោះអបាយមុខសង្គម។
ស្ថិតក្នុងទិវានេះដែរ ក្រសួងនគរបាលបានជូនបណ្ណសរសើរដល់សមូហភាព ០១ កន្លែង និងបុគ្គល ០២ រូប។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចូនបណ្ណសរសើរដល់សមូហភាព ១០ កន្លែង និងបុគ្គល ០២ រូប។ នាយកនគរបាលខេត្តជូនលិខិតសរសើរដល់សមូហភាព ១២ កន្លែង និងបុគ្គល ១៧ រូប និង ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនលិខិតសរសើរដល់សមូហភាព ២៥ កន្លែង និងបុគ្គល ២៥ រូបដែលមានស្នាដៃឆ្នើមនាឱកាសទិវាទូទាំងប្រជាជនការបារមាតុប្រទេស ឆ្នាំ ២០២៣៕
ង្វៀងចឿង-មិញទ្រី